ភ្លៀងផ្គររន្ទះតាមរដូវកាលយ៉ាងទៀងទាត់សម្រក់លើរាងកាយក្មេងម្នាក់ដែលពាក់អាវសិស្សសាលា។ ជីវិតក្មេងប្រុសកម្សត់ដើរតាមយថាកម្មព្រោះតែការសិក្សាទោះវេទនាហាស្តីប្រាប់នរណាពុំរួចក្តីក៏នៅតែខំប្រឹង។ អត្តចរិតជាក្មេងស្លូតបូតមិនចេះបង្កបញ្ហាជាមួយនរណាសោះឡើយ គេគ្រាន់តែជាក្មេងកំព្រាឪពុកម្តាយរស់តែលតោលអស់ពេលជិត 18ឆ្នាំទៅហើយ។ កាលពីប៉ុន្មានឆ្នាំមុនឪពុកម្តាយចិញ្ចឹងរបស់គេទើបតែចែកឋានដោយសារជំងឺទៅព្រមគ្នា សាងជាភាពឯកាដល់គេសាជាថ្មីម្តងទៀត។
ការពិតក្មេងនេះមានឈ្មោះថា ផាក ជីមីន អាយុរបស់គេទើបតែ17ឆ្នាំប៉ុណ្ណោះមិនទាន់នឹងរៀនចប់នោះឡើយ។ គេធ្វើការរងារសព្វគ្រប់ ដើម្បីតែរៀនប៉ុណ្ណោះ ព្រោះតែកាលពីក្មេងគេបានជួបក្មេងប្រុសចិត្តល្អម្នាក់ណែនាំគេមិនឲ្យធ្វើខ្លួនអត់ប្រយោជន៍ទេ គឺត្រូវតែខំរៀន។ ម៉្លេះហើយទើបពេលនេះគេរៀនបណ្តើរ នៅដើរស៉ីឈ្នួលធ្វើការបណ្តើរ។ តែជីវិតលំបាករបស់គេគ្មាននរណាដឹងឡើយ គេតែងបរាជ័យគ្រប់ការងារហើយប្តូរឥតឈប់ឈរ។
«ហ្ហឹកៗ! តើជីវិតខ្ញុំត្រូវជួបរឿងឆ្កួតឡប់អស់នេះដល់ពេលណាទៀតទៅ? នេះជាហាងទី 120 ហើយដែលមិនទទួលខ្ញុំ» ជីមីនកម្សត់ងើយក្បាលទៅមេឃចាប់ផ្តើមយំខ្លាំងៗតាមតែអារម្មណ៍ឈឺចាប់ដែលមាននៅពេលនេះ។ គេជាក្មេងតស៊ូណាស់ ប៉ុន្តែទេវតាតែងតែលេងសើចនឹងគេធ្វើឲ្យគេលំបាកឥតឈប់ឈរ។
«បើអាចរើសបានខ្ញុំក៏ចង់ក្លាយជាកូនអ្នកមាន មិនបាច់គិតឬខ្វាយខ្វល់រឿងលុយទេ តែជាតិនេះមើលទៅវាមិនអាចទៅរួចទេ» គេញញឹមស្រាលៗចម្អន់ខ្លួនឯង ទាំងមិនភ្លេចដើរឱបខ្លួនទាំងលំបាកទៅផ្ទះជួលរបស់គេវិញ។ នេះមកពីគេធំហើយមិនអាចនៅមណ្ឌលកុមារកំព្រាតទៅទៀតបាន ទើបត្រូវជួលផ្ទះគេនៅក្នុងតំបន់ក្រីក្រ។
នាយតូចដើរតែលតោលតែឯងរហូតដល់កន្លែងដែលខ្លួនស្នាក់នៅ វាមើលទៅពិតជាមិនគួរឲ្យមនុស្សរស់នៅទាល់តែសោះ ទាំងស្ងាត់ ទាំងគួរឲ្យខ្លាច គ្មានផាសុកភាពនោះឡើយ។ ជីមីនកម្របានញ៉ាំអាហារពេលយប់ណាស់មកពីរៀនក៏ចូលគេងទាំងអត់ឃ្លាន មានតែទៅសាលាទើបមានអាហារញ៉ាំ។ សំណាងហើយដែលគេជាសិស្សអាហាររូបករណ៍ពុំនោះទេជីវិតគេមិនស្មើនឹងស្លាប់ផង។
YOU ARE READING
I'll Change For You (ចប់)
Romanceកើតក្នុងត្រកូលអ្នកក្រប៉ុន្តែទេវតាចាត់ទុកថាមិនអាក្រក់ចំពោះគេទៅចុះធ្វើឲ្យគេប្តូរទៅជាកូនអ្នកមានមួយរំពេច ប៉ុន្តែវាជាអភូតហេតុប្តូរវិញ្ញាណទៅវិញ។ រស់នៅជាមួយរាងកាយអ្នកដទៃអស់ពេលទៅដល់6ខែដែលជាបណ្តាសាតើអាចទៅជាយ៉ាងណា? Jungkook Top & Jimin btt Taehyung Top & Hobi...