Episodes 07

112 13 2
                                    

     #ទីក្រុងសេអ៊ូល
បន្ទាប់ពីសម្រាកនៅឯប៊ូសានរយៈពេលជាច្រើនថ្ងៃជីមីននិងម៉ាក់ធ្វើដំណើរមកសេអ៊ូលវិញ ដោយសម្រាកនៅវីឡាមួយខ្នងដែលនាយតូចបានទិញកាលពីមួយឆ្នាំមុន។ ពួកគេមកដល់ក៏មានអ្នកបម្រើម្នាក់ដែលនៅមើលថែ ហើយអ្វីដែលកាន់តែចម្លែកនោះជេហូបក៏នៅទីនេះដែរ។
"បងហុប! បងមកតាំងពីពេលណាមិចមិនប្រាប់ខ្ញុំ" ជីមីនឧទានពេលឃើញវត្តមានជេហូបអង្គុយនៅបន្ទប់ទទួលភ្ញៀវ។
"គឺបងទើបតែមកដល់យប់មិញ ឮយូជូប្រាប់ថាជីមីនមកថ្ងៃនេះបងក៏ឈាងចូលមក អាការៈអូនយ៉ាងមិចហើយមានធ្វើទុកខ្លះទេ?" ជេហូបសួរទាំងទឹកមុខបារម្ភ។
"ក៏មានខ្លះដែរ តែគ្រាន់តែវិលមុខបន្ដិចបន្តួចប៉ុណ្ណោះបងកុំបារម្ភអី" ជីមីននិយាយដូច្នេះព្រោះមិនចង់ឱ្យគេបារម្ភ។
"ប្រហែលមកពីអាកាសធាតុនៅទីនេះត្រជាក់ពេកទើបធ្វើទុក ជីមីនពាក់អាវក្រាស់ៗបន្តិចទៅក្រែងជួយកាត់បន្ថយបានខ្លះ"
"បាទ" ជីមីនតប។
"កូនហុប បើមិនប្រញាប់ទៅវិញទេ នៅញុំាបាយទីនេះសិនហើយ"
"បាទ" ដោយខានញុំាអហាារជុំគ្នាលោកស្រីក៏បបួលជេហុបញុំានៅទីនេះ។ ជេហូបញញឹមលោកស្រីផាកក៏ចូលទៅផ្ទះបាយជាមួយយូជូធ្វើអាហារថ្ងៃត្រង់។ ចំណែកជីមីននៅអង្គុយនិយាយលេងជាមួយជេហូប។
បន្ទាប់ពីអង្គុយនិយាយបានមួយសន្ទុះអាហារក៏ឆ្អិន លោកស្រីនិងយូជូរៀបចំដាក់លើតុរួចក៏ចេញទៅហៅពួកគេទាំងពីរ។
"កូនមីន កូនហុប អាហាររៀបចំរួចហើយ"
"បាទម៉ាក់ បងហុបញុំាបាយ"
"បាទ" ជេហុបនិងជីមីនងើបរួចក៏ដើរទៅបន្ទប់អាហារ។ ពួកគេអង្គុយយូជូក៏ដូសបាយឱ្យហើយក៏ចាប់ផ្ដើមញុំាដោយម្នាក់ពោលម្ហូបឆ្ងាញ់មិនដាច់ពីមាត់ ជាពិសេសជេហុបគេចូលចិត្តញុំាម្ហូបស្នាដៃអ្នកស្រីផាកព្រោះឆ្ងាញ់គ្រប់មុខ។
______
ព្រឹកថ្ងៃថ្មីជីមីនភ្ញាក់ពីគេងរៀបចំខ្លួនចេញទៅខាងក្រៅ ដោយសារដល់ថ្ងៃទៅពិនិត្យសុខភាព។ ជីមីនហៅតាក់ស៊ីជិះធ្វើដំណើរទៅមន្ទីរពេទ្យ។ មកដល់មន្ទីរពេទ្យជីមីនកំពុងដើរទៅបន្ទប់ពិនិត្យសុខភាពស្រាប់តែងងឹតមុខរកដួល សំណាងល្អដែលមាននាយកំលោះដើរកាត់ឃើញក៏ចូលមកជួយ នាយឱ្យជីមីនអង្គុយរួចសួរទាំងបារម្ភ។
"ជីមីន! ជីមីនយ៉ាងមិចហើយ?" យ៉ុនហ្គីហៅម្ដងគ្មានសម្លេងតបទើបព្យាយាមហៅនាយតូចម្ដងទៀត។
"ខ្ញុំ..ខ្ញុំមិនអីទេ!" ជីមីននិយាយទាក់ៗព្រោះឃើញយ៉ុនហ្គីនៅទីនេះ។
"អូនមកពិនិត្យសុខភាពមែនទេ ចាំបងជូនទៅ!" យ៉ុនហ្គីឃើញជីមីនមិនស្រួលទើបចង់ជួយតែអ្នកម្ខាងទៀតបដិសេធ។
"មិនបាច់ទេ ខ្ញុំទៅខ្លួនឯងបាន" ជីមីនដកខ្លួនចេញពីរង្វង់ដៃនាយក្រាស់ ប្រុងនឹងដើរទៅដោយខ្លួនឯង តែដើរបានមួយជំហានស្រាប់តែវិលមុខរកដួលម្ដងទៀត យ៉ុនហ្គីឃើញនាយក៏ចូលទៅក្បែរ។
"ខ្លួនឯងមិនស្រួលហើយនៅធ្វើខ្លាំងទៀត អង្គុយនៅទីនេះហើយបន្ដិចបងមកវិញ" ជីមីនអង្គុយរួចយ៉ុនហ្គីក៏ដើរទៅយករទេះនៅក្បែរនោះ។ យ៉ុនហ្គីរុញជីមីនទៅជួបលោកគ្រូពេទ្យ។  អំឡុងពេលគ្រូពេទ្យកំពុងពិនិត្យយ៉ុនហ្គីឈរនៅខាងក្រៅទាំងអន្ទះសារ។ ប្រហែលមួយសន្ទុះលោកគ្រូពេទ្យក៏ចេញមកវិញហើយប្រាប់ឱ្យជីមីននៅសម្រាកមន្ទីរពេទ្យសិន ព្រោះសុខភាពនាយតូចនូវខ្សោយ។
យ៉ុនហ្គីបើកទ្វាដើេចូលមកខាងក្នុងឃើញជីមីនកំពុងគេងនៅលើគ្រែអ្នកជំងឺ។ នាយអង្គុយហើយក៏យកដៃចាប់ដៃនាយតូចថ្នមៗមកថើប រយៈពេលប៉ុន្មានឆ្នាំមកនេះនាយតែងតែនឹករលឹកដល់នាយតូចជានិច្ច មកដល់ថ្ងៃនេះរឿងដែលនឹកស្មានមិនដល់នោះគឺវត្តមានជីមីន ព្រោះនាយមិនគិតថានឹងបានជួបគេម្ដងទៀត។
     "បងពិតជាមិនបានការ សូម្បីតែមនុស្សដែលខ្លួនស្រឡាញ់ក៏ការពារមិនបានដែរ បងស្អប់ខ្លួនឯងដែលធ្វើឱ្យអូនឈឺ បងសុំទោស..." យ៉ុនហ្គីរលីងរលោងឱ្យតែនឹកដល់រឿងពួកគេនាយតែងតែបន្ទោសខ្លួនឯង។ កុំថាឡើយតែការពារជីមីន សូម្បីតែកូនខ្លួនឯងក៏ការពារមិនបានផង តើមនុស្សដូចជាគេអាចមើលថែអ្នកណាបានទៅ?
     ក្រឡេកមកផ្ទះជីមីនឯណេះម្នាក់ៗភ័យស្លន់ស្លោរព្រោះមិនឃើញគេត្រឡប់មកវិញ។ ជីមីនចេញពីផ្ទះតាំងពីព្រឹករហូតដល់ល្ងាចហើយមិនឃើញមកវិញសោះ លោកស្រីភ័យស្ទើតែសន្លប់ម្ដងៗទៅហើយ។ យូជូព្យាយាមទាក់ទងទៅជីមីនដែរ តែគេមិនទទួលដូច្នេះនាងក៏តេទៅជេហុប។ កាលបើទទួលបានដំណឹងពីយូជូជេហុបប្រញាប់ឱ្យកូនចៅតាមរក រីឯនាយដោយសារជាប់រវល់ទើបរង់ចាំដំណឹងនៅទីនេះ។ ប្រហែលជាងកន្លះម៉ោងកូនចៅជេហុបក៏ទាក់ទងមកដោយប្រាប់ពីដំណឺងជីមីន ពេលនេះកំពុងសម្រាកនៅមន្ទីរពេទ្យ។ ក្រោយពីទទួលបានដំណឹងលោកស្រីនិងជេហុបក៏ធ្វើដំណើរទៅមន្ទីរពេទ្យ។
"ឯងមកមិនប្រាប់យើងមួយម៉ាត់ ដឹងទេយើងនឹកឯងសឹងស្លាប់ហើយ" ថេយ៉ុងនិយាយទាំងលួចមិនពេញចិត្តពេលជីមីនមកកូរ៉េមិនប្រាប់គេសូម្បីមួយម៉ាត់ មិញនេះបើគេមិនបានជួបយ៉ុនហ្គីទេ គេគ្មានថ្ងៃដឹងថាជីមីននៅកូរ៉េឡើយ។
"និយាយជ្រុលពេកទេដឹង!" ជីមីនហួសចិត្តមឹងសម្ដីមិត្តសម្លាញ់។
"មិនជ្រុលទេ ឯងជាមិត្តសម្លាញ់របស់យើង ទោះនឹកដល់ស្លាប់ក៏មិនចម្លែកដែរ" មិត្តស្លាប់រស់។
"អ៊ឹមៗ"ជីមីនសើចព្រមទាំងក្រវីក្បាលតិចៗ។ ស្រប់ពេលនោះស្រាប់លេចវត្តមានលោកស្រីនិងជេហុប។
"ម៉ាក់! បងហុប" ជីមីនទានទាំងភ្ញាក់ផ្អើល។
"អ្នកមីង លោកជេហុប សួស្ដី" ថេយ៉ុងញញឹមរួចនិយាយពាក្យគួរសមទៅកាន់ពួកគាត់។
"ចា៎/បាទ" ពួកគេញញឹម។
"កូនមីន! មានដឹងខ្លួនអត់ធ្វើឱ្យម៉ាក់និងបងហុបបារម្ភហើយ"
"កូនសុំទោស" ជីមីនចង់ទាក់ទងទៅពួកគាត់ដែរ តែគេភ្លេចទូរសព្ទនៅផ្ទះ ណាមួយមិនចាំលេខពួកគាត់ទៀត ទើបគ្មានអីទាក់ទងទៅ។
"មិនបាច់សុំទោសទេ! អូនកើតអីល្អហើយ នេះលោកគ្រូពេទ្យថាយ៉ាងមិចដែរ?"
"គាត់ឱ្យសម្រាកនៅពេទ្យមួយថ្ងៃសិន ស្អែកទៅផ្ទះបានហើយ"
"បាទ ហើយញុំាអីឬនៅបងចេញទៅទិញ"
"បាទ នៅទេ"
"អ៊ីចឹងម៉ាក់នៅជាមួយជីមីន ខ្ញុំចេញទៅទិញអីញុំា"
"ចា៎" លោកស្រីតបជេហុបក៏ចេញទៅក្រៅ។ រីឯនៅក្នុងបន្ទប់មានតែលោកស្រី ជីមីន និងថេយ៉ុង ប៉ុណ្ណោះពួកគេសួរសុខទុក្ខបីបួនម៉ាត់ ថេយ៉ុងក៏លាពួកគេទៅធ្វើការបន្ដ។
ជីមីននិយាយជាមួយម៉ាក់ហើយក៏បានប្រាប់រឿងកាលពីព្រឹកមិញ គឺយ៉ុនហ្គីជាអ្នកជួយគេ។ លោកស្រីគ្រាន់តែងក់ក្បាលហើយក៏បន្ដនិយាយពីអាការៈរបស់ជីមីន ក្រែងគេមិនស្រួលត្រង់ណាទៀត។

You've reached the end of published parts.

⏰ Last updated: Jan 07 ⏰

Add this story to your Library to get notified about new parts!

រឿង ពង្រាត់បេះដូង Ss2Where stories live. Discover now