Trailer 《TheAnother universe》

157 6 2
                                    

Trailer
Mingyu x Lianna

  នៅលើសកលលោកមួយនេះគឺធំធេងណាស់មានចក្រវាលជាច្រើន មានផ្កាយរាប់លានគ្រាប់ មានភពរាប់មិនអស់មានរឿងចម្លែកៗជាច្រើនដែលអ្នកវិទ្យាសាស្រ្តព្យាយាមស្រាវជ្រាវនិងលាក់បាំងពីមនុស្សជាតិ។នៅក្នុងនោះក៏មានចក្រវាលមួយដ៏ចម្លែកនិងអាថ៌កំបាំងបំផុតមានមនុស្សមិនច្រើនទេដែលដឹងពីវត្ត...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

  នៅលើសកលលោកមួយនេះគឺធំធេងណាស់មានចក្រវាលជាច្រើន មានផ្កាយរាប់លានគ្រាប់ មានភពរាប់មិនអស់មានរឿងចម្លែកៗជាច្រើនដែលអ្នកវិទ្យាសាស្រ្តព្យាយាមស្រាវជ្រាវនិងលាក់បាំងពីមនុស្សជាតិ។នៅក្នុងនោះក៏មានចក្រវាលមួយដ៏ចម្លែកនិងអាថ៌កំបាំងបំផុតមានមនុស្សមិនច្រើនទេដែលដឹងពីវត្តមានចក្រវាលមួយនេះ រាល់មនុស្សដែលដឹងសុទ្ធតែជាមនុស្សសំខាន់និងមានឋានៈធំៗក្នុងវិស្ស័យវិទ្យសាស្រ្ដរបស់ទីស្នាក់ការសម្ងាត់ពិភពលោក។តើជាភពអ្វីទៅ?

    PARALLEL Universe គឺជាពិភពមួយទៀតដែលមានរូបរាង មានភាវៈមានជីវិតទាំងឡាយដូចទៅនិងភពផែនដីតែខុសត្រង់ថាអ្វីៗគ្រប់យ៉ាងរឿងគ្រប់យ៉ាងដែលមានកើតនៅលើភពផែនដីគឺមានភាពផ្ទុយស្រលោះពីភពParallelទាំងអស់។ថ្វីត្បិតថាមានរូបរាងនិងមានភាវៈមានជីវិតរស់នៅដូចភពផែនដីតែ របបនយោបាយ ការគ្រប់គ្រង់ប្រទេស ច្បាប់ទម្លាប់ សង្គមរស់នៅ ឋានៈ ការងារ ការសិក្សារ រូបិយបានវត្ថុ សាសនា ភាពជឿនលឿន គឺខុសគ្នាទាំងអស់ពីភពផែនដីអ្វីដែលអ្នកវិទ្យាសាស្រ្តអាចរកឃើញនិងដឹងបាននោះគឺ មនុស្សលើភពផែនដីម្នាក់ៗសុទ្ធតែមានវត្តមានក្នុងភពParallelទាំងអស់ តែការរស់នៅប្រចាំថ្ងែរបស់ពួកគេបែរជាខុសស្រឡោះទៅវិញ តើខុសបែបមិចទៅ?ចង់ដឹងដែរទេថាពិភពParallelចម្លែកប៉ុណ្ណា!?តើធ្វើយ៉ាងមិចទើបអាចទៅដល់ទីនោះបាន?
___________________________

     ដោយសារតែបេសកកម្មមួយនាំអោយមនុស្សពីរនាក់មកពីភពផ្សេងគ្នាបានមកជួបគ្នា ឆ្លងកាត់នូវរឿងរ៉ាវជាច្រើនជាពិសេសគឺរឿងបេះដូង។ទោះចក្រវាលគ្មានច្បាប់ហាមឃាត់ក្ដីស្រលាញ់រវាងមនុស្សពីរភពផ្សេងគ្នាពិតមែនតែស្នេហាមួយនេះគឺឆ្លងកាត់រាប់ពានលានពន្លឺ ទើបអាចទៅដល់តើពួកគេត្រូវសម្រេចចិត្តបែបមិច?ចុះមនុស្សដែលរស់នៅក្នុងភពពួកគេអាចទទួលយកបានទេនៅពេលដែលមានវត្តមានមនុស្សក្រៅភពមករស់នៅ?

"ចាំ...នៅទីនោះកុំស្រលាញ់អ្នកណាទាំងអស់បើនាងមិនចង់ស្ដាយក្រោយ ព្រោះទីនោះគ្មានពាក្យថាស្រលាញ់នោះទេសម្រាប់មនុស្សភ្រៅភពដូចជាពួកយើង"

"វាហួសពេលទៅហើយ ព្រោះខ្ញុំបានលង់ស្រលាញ់មនុស្សម្នាក់ហើយធ្វើយ៉ាងមិចទៅ?ខ្ញុំមិនអាចនៅទីនេះរហូតបានទេ ខ្ញុំកាន់តែមិនចង់នៅឆ្ងាយពីគេ"
_____________________________

Lianna"ពេលខ្លះលោកធ្វើអោយខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅមានឱកាសតាមស្រលាញ់លោកបន្តទៀតតែនៅពេលដែលខ្ញុំខំចាប់យកឱកាសនោះលោកបែរជាបង្ហាញអោយខ្ញុំឃើញថាទង្វើដែលខ្ញុំខឹតខំធ្វើទាំងអស់នោះវាគ្មានន័យអ្វីសោះក្នុងចិត្តរបស់លោក!ខ្ញុំហត់ហើយ...ហត់ពិតមែន!!វាពិបាកណាស់ដែលស្រលាញ់គេតែម្ខាង"

____________________

"ខ្ញុំអាចការពារជីវិតនាងបានតែខ្ញុំមិនអាចការពារបេះដូងរបស់នាងបាននោះទេ...សូមទោស"

"សូមទោស...ខ្ញុំក្លាហានបដិសេធនាង ព្រោះខ្ញុំកំសាកមិនហ៊ានស្រលាញ់នាង"

"ខ្ញុំខ្លាចការចាប់ផ្ដើមមួយនេះគ្មានផលល្អដល់នាង ខ្ញុំខ្លាចថាវត្តមានរបស់ខ្ញុំជាដំបៅក្នុងបេះដូងនាងទោះព្យាបាលសះស្បើយក៏នៅតែមានស្លាក់ស្នាមជារាងរហូត"

"មិនចាប់ផ្ដើមគឺល្អបំផុត"
"តែបើចាប់ផ្ដើមទោះជារបួសនោះមានស្លាក់ស្នាមតែវាក៏ជាស្លាក់ស្នាមដ៏ផ្អែមល្ហែមនិងស្រស់ស្អាតដែរ"

បើពួកគេជាមនុស្សភពពីរផ្សេងគ្នាបែបនេះតើពួកគេអាចស្រលាញ់គ្នាបានទេ?តើបេសកកម្មនោះជាអ្វីទើបត្រូវឆ្លងចក្រវាល?

សរសេរដោយ Zoey

រឿងលើផែនដីសរសេរអស់ហើយបែកគំនិតចង់នាំអ្នកអានឆ្លងចក្រវាលចេញពីផែនដីទាំងអស់គ្នាកុំអោយនៅលើផែនដីយូរធុញ😂ដើរលេងចក្រវាលគេខ្លះតាមការស្រមើស្រមៃ🥹🙏🤍

You've reached the end of published parts.

⏰ Last updated: Nov 27, 2023 ⏰

Add this story to your Library to get notified about new parts!

"The Another Universe "Where stories live. Discover now