ផ្តេីមរឿង

140 9 0
                                    

តក់...តក់...តក់
សម្លេងទឹកស្រក់ចេញពីស្លឹកឈើទៅក្នុងស្រះទឹកមួយវាព្រាបបានដូចជាសម្លេងដែលចេញមកពីធម្មជាតិ បួករួមជាមួយសម្លេងសត្វបក្សាបក្សី ធ្វើឲ្យអ្នកដែលអង្គុយនៅទីនោះមានអារម្មណ៍ថាស្រស់ស្រាយ អស់ទុកកង្វល់នៅក្នុងខ្លួន ជាពិសេសអាចអង្គុយស្រូបយកខ្យល់អាកាសបរិសុទ្ធនិងទេសភាពធម្មជាតិ

“លោកប្រុសតូច....” ភ្លាមនោះស្រាប់តែលឺសម្លេងអ៊ំស្រីចំណាស់ម្នាក់ទំនងជាអាយុក្បែរ70-80ឆ្នាំ  ស្រែកហៅក្មេងប្រុសម្នាក់ដែលកំពុងតែអានសៀវភៅនៅឯមាត់ស្រះនោះ

“បាទអ៊ំចាន់...”felix

Felixជាកូនប្រុសតែម្នាក់គត់របស់លោក lee និងអ្នកស្រី lee ដែលមានត្រកូលឈ្មោះថាlee Felix មានអាយុ19ឆ្នាំសព្វថ្ងៃនេះគេបានរៀនចប់មហាវិទ្យាល័យហើយមិនដឹងច្បាស់ថាខ្លួនចង់ធ្វេីអ្វីទេនៅថ្ងៃខាងមុខតែfelixគឺជាមនុស្សម្នាក់ដែលពូកែធ្វីនំខ្លាំងណាស់នៅពេលទំនេរគេចូលចិត្តធ្វេីនំbrowniesណាស់ហេីយក៏បានយកទៅឲ្យមិត្តរួមថ្នាក់នៅសាលាញុាំទៀតផងfelixជាមនុស្សម្នាក់គោរពស្រឡាញ់់ឳពុកម្តាយគេណាស់មិនថាពួកគាត់និយាយអ្វីទេ Felixមិនដែលជំទាស់ឫធ្វើឲ្យពួកគាត់ពិបាកចិត្តឡើយ ចំណែកឯលោក lee នឹងអ្នកស្រី lee វិញក៏ដូចគ្នាគឺពួកគាត់ស្រឡាញ់ Felix ណាស់ព្រោះពួកគាត់មានកូនប្រុសតែម្នាក់គត់ធ្វើអ្វីមួយគឺគិតគូពី Felix ណាស់

“ គឺលោកប្រុសនិងអ្នកស្រីហៅទៅពិសារបាយ” អ៊ំចាន់ 

អ៊ំចាន់ជាម៉ែដោះរបស់ Felix តាំងពីតូចក្រូចឆ្មារមកម្ល៉េះគាត់ស្រឡាញ់Felixទុកដូចកូនព្រោះគាត់មិនធ្លាប់មានគ្រួសារពីមុនមកទេ

"បាទអ៊ំ ខ្ញុំទៅហើយ"Felix និយាយរួចfelix ក៏ងេីបឈររួចក៏យកសៀវភៅទៅទុកក្នុងបន្ទប់ហើយក៏ចុះមកតុអាហារដេីម្បីញុាំអាហារថ្ងៃត្រង់
មក

“ ទេីបមកពីណានឹងកូន” អ្នកស្រីlee គាត់សួរព្រោះគាត់មិនឃើញ Felix តាំងពីព្រឹកទេីបស្មានេះឃើញ Felix មកញុាំបាយ

“ គឺកូនទេីបមកពីក្រោយផ្ទះនឹងណាម៉ាក់"Felix

“ មិនអីទេ អង្គុយញ៉ាំបាយទៅម្ហូបត្រជាក់អស់ហើយ" អ្នកស្រីlee

"បាទ..."Felix

បន្ទាប់ពីអាហារថ្ងៃត្រង់បានបញ្ចប់ទៅ Felix ក៏រៀបនឹងឡើងទៅបន្ទប់តែក៏ត្រូវផ្អាកដំណេីរភ្លាមៗនៅពេលដែលលោកប្រុស lee ស្រែកបញ្ឈប់

“ឈប់សិន Felix ” លោកប្រុស lee

“ប៉ាមានការអីមែនទេ?” Felix

“អង្គុយចុះសិនទៅ ប៉ាមានរឿងចង់ប្រាប់ឯង” លោកប្រុស lee

“ប៉ាមានរឿងអី?” Felix គេក៏អង្គុយចុះហើយក៏ហាមាត់សួរឡើង

“គឺប៉ាចង់ឲ្យឯងទៅបន្តតំណែងក្រុមហ៊ុនពីប៉ា” លោកប្រុស lee

“ ខ្ញុំ-ខ្ញុំ-មិនទាន់ចង់ធ្វើទេប៉ា" Felix លឺហើយក៏ស្ទាក់ស្ទើក្នុងការនិយាយព្រោះគេទេីបតែរៀនចប់ភ្លាមៗហេីយមិនទាន់មានបទពិសោធន៍ ក្នុងការធ្វើការងារឲ្យគេទៅបន្តតំណែងនេះដូចឲ្យគេទៅបំផ្លាញក្រុមហ៊ុនអ៊ីចឹង!

" ហេតុអ្វី..?" លោកប្រុស lee សួរឡើងព្រោះបេីមិនឲ្យគេមកបន្តឲ្យអ្នកណាមកជំនួសព្រោះគាត់មានតែកូនប្រុសម្នាក់ផង

“ ខ្ញុំគ្មានបទពិសោធន៍ក្នុងការធ្វើទេប៉ាណាមួយខ្ញុំទេីបតែរៀនចប់ហើយក៏មិនសូវជំនាញខាងនឹងទៀត” Felix

“ គ្មានបញ្ហាទេ ប៉ាបានរកមនុស្សដែលអាចជួយមេីលថែនឹងបង្រៀនកូនរួចមកហើយ" លោកប្រុស lee

“ លឿនយ៉ាងនេះផងហា៎ប៉ា” Felix ឆ្លើយទាំងភ្ញាក់ផ្អើលនេះទេីបមកសួរគេអម្បាញ់មិញនេះទេតែគាត់មានគម្រោងចង់ឲ្យគេចូលបន្តដំណែងតាំងពីយូរមកហើយ ទេីបគាត់រកមនុស្សមកបានយ៉ាងលឿនបែបនេះ

"វាមិនលឿនពេកនោះទេ ថ្ងៃស្អែកនេះប៉ានឹងនាំកូនទៅក្រុមហ៊ុនរបស់គេ ដេីម្បីឲ្យកូនរៀនយកបទពិសោធន៍នៅទីនោះ" លោកប្រុស lee

“ ចុះប៉ា?ហេតុអ្វីមិនបង្រៀនខ្ញុំខ្លួនឯងទៅវាមិនចាំបាច់ហត់ទៅរកមនុស្សឲ្យមកជួយបង្រៀនខ្ញុំ” Felix

" ប៉ាគ្មានពេលទេ ក្រុមហ៊ុនឥឡូវនេះមានការងារជាច្រើនត្រូវធ្វើ ហើយអាទិត្យក្រោយនេះ ប៉ានិងម៉ាក់ឯងក៏ត្រូវឡើងទៅប្រទេសយូរខែទៀត ព្រោះមានការងារសំខាន់នៅទីនោះ តែឯងកុំបារម្ភអីចាំប៉ាឲ្យគេមកនៅទីនោះជួយមេីលថែនឹងបង្រៀនឯង" លោកប្រុស lee

“ គេជាអ្នកណា?” Felix សួរឡើងងេីយឆ្ងល់ជាខ្លាំងតេីគេនោះជាអ្នកណាបានជាប៉ារបស់គេទុកចិត្តរហូតដល់ថ្នាក់ឲ្យមកនៅផ្ទះជាមួយបែបនេះ

"ស្អែកកូនគង់តែដឹងទេ" លោកប្រុស lee

បន្ទាប់ពីពិភាក្សារួចរាល់អស់ហើយពួកគេក៏បំបែកផ្លូវគ្នាទៅធ្វើការងាររៀងៗខ្លួន ចំណែកឯ Felix ក៏មកអង្គុយអានសៀវភៅតនៅឯមាត់ស្រះ

To be continue.......

ដេីមឈេីចំណងស្នេហ៍🌳✨/Hyunlix Where stories live. Discover now