ផ្តេីមនៃសាច់រឿងមក យេីងបានបង្ហាញពីវិមានដ៏ធំស្កឹមស្កៃមួយដែលស្ថិតនៅកណ្តាលទីក្រុង ។វិមាននេាះគឺមានឈ្មេាះថា វិមាន ហៃសេន ។វិមាន ហៃសេនគឺជាវិមានដែលធំនិងស្រស់ស្អាតជាងគេក្នុងប្រទេស ម្ចាស់វិមាននេះជាម្ចាស់ក្រុមហ៊ុនជាច្រេីននៅក្នុងនិងក្រៅប្រទេស ។អ្នកណាៗក៏ដោយអោយតែបានលឺឈ្មេាះត្រកូល ហៃសេន តែងតែខ្លាចរអាចំណេាះត្រកូលដ៏មានអំណាចមួយនេះ ត្រកូលហៃសេន ជាត្រកូលដែលមានកេរ្តិ៍ឈ្មេាះល្បីល្បាងតាំងពីជំនាន់ទី1មកម្លេះ បេីគិតមកដល់សព្វថ្ងៃគឺជាជំនាន់ទី13ហេីយ ចំណែកអ្នកបន្តតំណែងជំនាន់ទី13គឺជាលោក ហូជីន ហៃសេន ដែលគាត់មានអាយុ50ឆ្នាំ ប្រពន្ធរបស់គាត់មានឈ្មេាះថា អេទ្បា ហៃសេន ជាកូនកាត់ អង់គ្លេស-កូរ៉េ ពួកគាត់ទាំងពីរមានកូនប្រុសពីរអ្នកសម្រាប់ស្នងតំណែងត្រកូលហៃសេន ។កូនច្បង មានឈ្មេាះថា ជុងហាន់ ហៃសេន អាយុ28ឆ្នាំ សព្វថ្ងៃជាគ្រូពេទ្យ ចំណែកកូនប្រុសពៅវិញមានឈ្មេាះថា ជុងហ្គុក ហៃសេន អាយុ26ឆ្នាំសព្វថ្ងៃជាម្ចាស់ក្រុមហ៊ុន ។ក្នុងចំណោមកូនប្រុសលោក ហូជីន គឺមានតែកូនប្រុសពៅទេដែលអាចច្បាស់ថាជាអ្នកស្នងត្រកូល ហៃសេន ព្រេាះតែមេីលលេីការងារគឺ ជុងហ្គុក នាយមានជំនាញខាងក្រុមហ៊ុន ។
..........
morning 🌞នៅខាងក្នុងវិមានវិញ គឺយេីងបានឃេីញថាសមាជិកនៃគ្រួសារហៃសេនដែលមានគ្នា5នាក់កំពុងតែបរិភោគអាហារពេលព្រឹកជាមួយគ្នា ។
"ជុងហាន់ កូនគិតថាចង់មកធ្វេីការក្រុមហ៊ុនទេ ?"លោកហូជីនចោទសួរទៅកូនប្រុសច្បង ធ្វេីអោយជុងហាន់ក៏សម្លឹងមុខអ្នកម៉ាក់និងប្អូនប្រុស
"អត់ទេលោកបា៉ !! ខ្ញុំចង់ធ្វេីជាគ្រូពេទ្យតាមក្តីស្រមៃរបស់ខ្ញុំ "ជុងហាន់ តបទៅលោកហូជីនដោយសម្លេងសមរម្យ ទេីបលោកហូជីនក៏ងាក់ក្បាលយល់ ហេីយភ្នែកលោកក៏សម្លឹងមកកូនប្រុសពៅដែលកំពុងតែញាំអាហារមិនមាត់អីមួយមាត់
"ចុះកូន ? ជុងហ្គុក!! "
"ខ្ញុំទៅក្រុមហ៊ុនហេីយ "ខ្ជិលក្នុងការឆ្លេីយនិងសំណួរដដែលៗរបស់ឪពុកដែលចូលចិត្តសួររឿងការងារនិងណាស់ បងប្រុសគេអាចនិងមិនធុញតែនាយគឺធុញ ។ជុងហ្គុកដេីរចេញទៅរកទ្បានរបស់នាយនិងបានបេីកចេញទៅរកក្រុមហ៊ុនរបស់នាយ អា៎មិនមែនក្រុមហ៊ុននាយទេជាក្រុមហ៊ុនរបស់ប៉ានាយប៉ុណ្ណេាះ ប៉ុន្តែនាយជាអ្នកគ្រប់គ្រង ។
YOU ARE READING
បណ្តាសាសុបិន្តស្នេហ៍
Short Story"តេីខ្ញុំកេីតអី ? ហេតុអីក៏ខ្ញុំតែងតែយល់សប្តិឃេីញគេ? គ្រប់ពេលអោយតែខ្ញុំគេង គេតែងតែលេចទ្បេីងក្នុងយល់សប្តិខ្ញុំ " "គេជាអ្នកណាក៏ខ្ញុំមិនស្គាល់ ខ្ញុំដឹងតែម្យា៉ងគឺខ្ញុំស្រទ្បាញ់គេ ស្រទ្បាញ់មនុស្សម្នាក់នេាះនៅក្នុងសុបិន្តខ្ញុំ" JK:Top Tae:btt by :Ye rin