«អឺ......គឺ......ប្រហែលនិងហើយ ហិ..ហិហិ»jkឆ្លើយទាំង
សើច តិចៗសម្លឹងមកកាន់ អ្នកទាំងបី មិញនេះគេចង់បដិសេធ
ហើយតើ តែមកពីមាត់គេនិង និយាយអីមិនចេះគិតសោះ មក
បង្ហើបឲ បងៗនេះដឹងទៅកើត។«អ្នកប្រុសតូច....!»នៅសុខៗស្រាប់តែ មានបុរសមាឌធំ ខ្ពស់
ស្លៀកពាក់អាវ ក្រូសេពណ៌ខ្មៅ ខោរខ្មៅ មានទាំងវ៉ែនតាពណ៌
ខ្មៅ ឯត្រចៀកវិញប្រដាប់ទៅដោយកាសត្រចៀកពណ៌ខ្មៅទាំង
សងខាង មើលទំនងដូចជាអង្គរក្ស័ បានចូលមកកាន់កន្លែង អ្នក
ទាំងបួនដែលកំពុងឈរនេះ ហើយបន្លឺសំឡេងហៅ ដែលធ្វើឲ
រាងក្រាស់ទាំងបួនងាកមកតាមប្រភពសម្លេងនោះ។________
# សណ្ឋាគារ Aster Group«ប៉ាហៅខ្ញុំមកប្រញាប់ បែបនេះមាន រឿងអីបន្ទាន់មែនទេ?»
ជុងហ្គុក និយាយទៅកាន់អ្នកដែលមាននាមជាប៉ា មិនដឹងថាគាត់
មានរឿងអីនោះទេបានជាឲអង្គរក្ស័ទៅហៅនាយដល់កន្លែងហាត់
រាំរបស់នាយបែបនេះហើយថែមទាំងហៅមកនិយាយក្នុងបន្ទប់ធ្វើ
ការរបស់គាត់ទៀត ច្បាស់ណាស់គឺប្រាកដជាមានរឿងធំអីម៉ង។«អង្គុយចុះសិនមក »ជុងហ្គុកក៏បានអង្គុយកៅអីទល់មុខគាត់និង
សម្លឹងមុខគាត់ទៅដូចជាញញឹមប្លែកពីធម្មតា ដូចមានអ្វីធ្វើឲគាត់
ស្បាយចិត្តខុសរាល់ដង«ថ្ងៃនេះជាថ្ងៃអីហើយ ជុងហ្គុក? កូនមាននៅចាំទេ»
(គាត់គឺជាម្ចាស់សណ្ឋាគារនេះ)លោកចនមិនឆ្លើយនិងសំនួរកូន
ហើយបែជាសួរត្រឡប់ទៅកូនវិញ ដែលធ្វើឲជុងហ្គុករកនឹកមើល ប៉ាគេចង់លេងអីចេះ គិតបានមួយសន្ទុះគេក៏និយាយឡើងទាំង
ញញឹមខ្ជឹប«ថ្ងៃនេះ គឺជាថ្ងៃទី26 វិច្ឆិកាឆ្នាំ2023ប៉ា!ហិហិ..»គេនិយាយព្រម
ទាំងសើចតិចៗដាក់ប៉ា ដែលធ្វើឲលោកចនហួសចិត្តនិងកូនពៅ
គាត់ជាខ្លាំង មិនដឹងថាមិនចាំឬធ្វើភ្លេចឲប្រាកដទេនេះ បើម្លឹងៗអី«មិនមែនប៉ាចង់មានន័យបែបនិងទេ ហឺយ! កូននេះ ឥឡូវចេះចុះ
ល្ងាចនេះប៉ាឲ មូយ៉ុង គេនាំឯងទៅហាងប្រចាំគ្រួសាយើង ទៅល
សម្លៀកបំពាក់ឲហើយ ថ្ងៃស្អែកទៅផ្ទះ គូរដណ្ដឹងរបស់ឯង»«ប៉ា! ខ្ញុំប្រាប់ប៉ាប៉ុន្មានដងហើយថាខ្ញុំអត់បាន ស្រឡាញ់គេម្នាក់
និងទេប៉ា ហើយគេគឺជាមនុស្សប្រុសទៀត ខ្ញុំមិនស្រឡាញ់ប្រុសដូចគ្នាទេប៉ា ខ្ញុំស្រឡាញ់ស្រី!»នាយក្រោកឈរមួយទំហឹង រេប
យកៗដាក់លោកចន ដែលធ្វើឲគាត់ភ្ញាក់បាស់ដៃបាស់ជើង សឹង
តែធ្លាក់ពីកៅអីទៅហើយ។«គេមានមុខមាត់យ៉ាងម៉េចក៏ខ្ញុំមិនដែលឃើញផង ហីឲខ្ញុំរៀបការ
ជាមួយគេយ៉ាងម៉េចទៅប៉ា!»«ផាំង!ឈប់!និយាយទៅជុងហ្គុក! បើឯងចង់បន្តក្ដីស្រមៃរបស់ឯងទៀត ឯងត្រូវតែធ្វើតាមប៉ា គ្រាន់តែរៀបការសោះវាមិនស្លាប់
នោះទេ ហើយបើឯងរៀបការរួចកេរ្តិ៍ឈ្មោះជាតារារបស់ឯងក៏ល្បី
តាមនិងដែរ»លោកចនទះតុផាំង ក្រោកឈរច្រឡោតស្តីឲជុងហ្គុក
ឮៗ ដែលធ្វើឲជុងហ្គុកសម្លឹងមើលមុខគាត់ ទាំងមានទឹកភ្នែករលីង
រលោងចង់យំ តែគេខំប្រឹងទប់មិនឲវាហូរចេញមកឡើយ។«ប៉ាកុំយកអាជីពដែលខ្ញុំស្រឡាញ់មកដាក់សម្ពាធខ្ញុំអី! បានខ្ញុំនិង
ធ្វើតាមប៉ាបើនេះជាអ្វីដែលប៉ាចង់បាន ជំរាបលាប៉ា!»នាយនិយាយ
រួចទើបលាគាត់ហើយដើរបើកមាត់ទ្វារចេញទៅដោយទឹកមុខតាន
តឹងចង់យំក៏យំមិនចេញ បានត្រឹមតែលាក់ទឹកភ្នែកខ្លួនឯង។ចំណែកឯលោកចនវិញគាត់ហាក់កំពុងខឹងនិងជុងហ្គុកខ្លាំងណាស់
ដៃរបស់គាត់ក្ដាប់ណែនទឹកមុខមួម៉ៅជាខ្លាំង បន្ទាប់មកគាត់ក៏យក
ទូរសព្ទ័មកចុចលេខខលទៅអ្នកណាក៏មិនដឹងដែរ។
_________ពេលចេញមកដល់ក្រៅជុងហ្គុកដើរសំដៅយ៉ាងលឿនស្លេវចូល
ជណ្ដើរយន្តដែលធ្វើឲ មូយ៉ុងជាអង្គរក្ស័ រត់តាមសឹងមិនទាន់។
នៅក្នុងជណ្ដើរយន្តជុងហ្គុក បានប្រាប់ទៅ មូយ៉ុងឲជូននាយត្រ
ឡប់ទៅក្រុមហ៊ុនចម្រៀងវិញ។________
#ពេលល្ងាច #ក្លឹបបង្ហាត់រាំ Miniនៅពីមុខក្លឹបបង្ហាត់រាំមួយកន្លែង មានបុរសម្នាក់រូបរាងតូចច្រឡឹង
មើលទៅត្រង់ណាក៏មិនដូចជាមនុស្សប្រុសដែរគឺដូចស្រីច្រើនជាង
ស្អាត ហើយថែមទាំងមានមន្តស្នេហ៍ទៀតផង ម្នាក់នោះគ្មានអ្នក
ណាក្រៅពី ផាកជីមីន នោះទេ គឺគេកំពុងតែអង្គុយចាំ អ្នកណាម្នាក់
មួយសន្ទុះក្រោយមក មានរថយន្តទំនើមពណ៌ក្រហមមួយគ្រឿង
បាន បើកមកឈប់ចំពីមុខ ជីមីន រួចម្ចាស់រថយន្តនេះក៏បានបើកទ្វារ
ចុះមក ហើយគេគឺជា រាងតូច គីម ថេយ៉ុង សោះ។«រៀបចំខ្លួនរួចហើយមែនទេ ម៉ោះ»ថេយ៉ុងនិយាយទៅកាន់ជីមីន
ទាំងមិនភ្លេចញញឹម ដូចជាកំពុងរាយមន្តស្នេហ៍ដាក់បុរសៗដែលជា
តារាទើបនិងរះជាច្រើននាក់ដែលបានមកហាត់រាំនៅកន្លែងជីមីន
ធ្វើឲអ្នកទាំងនោះសម្លឹងមើលមករាងតូចគ្រប់ៗគ្នា« តោះទៅ ចេញដំណើរ...»ក្រោយពីរាងតូចទាំងពីឡើងរថយន្ត
រួចពួកគេក៏ចាប់ផ្ដើម បើករថយន្តចេញទៅយ៉ាងលឿនដូចប្រណាំង
តែម្នាក់ដូចជាមិនភ័យទេនៅសើចសប្បាយកើតទៀត។សូមរង់ចាំអានភាគបន្ត
SHP💜 សរសេរដោយ: វណ្ណៈ
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Acciónកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...