ប្រលានយន្តហោះ
ពេលនេះគ្រួសាររបស់Yufyraកំពុងនៅប្រលានយន្តហោះត្រៀមនឹងចេញដំណើរទៅUkដោយមាន Huening kaiមកជូនដំណើរ ដោយសារ Yufyraមិនបានប្រាប់Yoongiពីរឿងនេះនោះទេ តែប៉ាម៉ាក់របស់នាងបានប្រាប់ប៉ាម៉ាក់របស់គេពេលពួកគាត់ណាត់គ្នាទៅញុាំអីជាលើកចុងក្រោយកាលពីម្សិលមិញឯនាងមិនបានទៅជាមួយទេព្រោះរវល់ណាត់ជាមួយkaiហ្នឹងឯង
"អេ៎!fyឯណាYoongiនោះកូនគេមិនមកជូនដំណើរកូនទេហេស៎?"លោកស្រីJungសួរឡើងខណ:រងចាំជើងយន្តហោះតែមិនឃើញ Yoongiមកជូន ដំណើរសោះឃើញតែkaiរាល់ដងពីរនាក់នេះស្និតស្នាលគ្នាណាស់
"អឺ...គឺYoonគេរវល់ណាម៉ាក់គេមានប្រជុំធំទើប កូនឲគេទៅប្រជុំមិនចង់ឲគេខាតពេលនោះទេម៉ាក់" Yufyraរកលេសប្រាប់ម៉ាក់ទាំងរដាក់រដុបព្រោះនាងមិនបានប្រាប់ប៉ាម៉ាក់ថាពួកគេឈ្លោះគ្នានោះទេ
"ចឹងទេហេស៎!ចឹងក៏ល្អដែរកុំឲគេខាតពេលនឹងយើងច្រើនអីត្រឹមkai មកខាតពេលណាស់ហើយកូន" គាត់និយាយរួចក៏ងាកទៅរកkai ដែលឈរក្បែរនោះទើបគេញញឹមស្រស់ដាក់គាត់វិញ
"មិនអីទេ!អ្នកមីងខ្ញុំមិនរវល់អីទេ បានជូនមកបែបនេះខ្ញុំក៏មិនសូវបារម្ភខ្លាំងណា៎អ្នកមីង"
"អរគុណkaiហើយណា៎បានមកជូនដំណើរបែប នេះ!"
"បាទមិនអីទេអ្នកមីង!"kaiនៅចាំរហូតដល់ Yufyraនិងប៉ាម៉ាក់របស់នាងឡើងយន្តហោះបាត់ទើបគេត្រឡប់ទៅវិញ
ពេលល្ងាច នៅវិមានMin
Yoongiចេញពីធ្វើការក៏មកផ្ទះវិញ ពេលចូលមកដល់ក៏ឃើញប៉ាម៉ាក់នៅអង្គុយលើសាឡុងមើលទូរទស្សន៍ ឃើញគេហើយពួកគាត់ក៏ងាកមកមើលគេហើយលោកស្រីMinក៏សួរឡើង÷
"Yoonព្រឹកមិញមានទៅជូនដំណើរfyទេកូន!" លោកស្រីMinសួរធម្មតាព្រោះគិតថាពួកគេទាំងពីស្និតស្នាលនឹងគ្នាថ្នាក់នេះប្រាកដជាប្រាប់គ្នាហើយតែពួកគាត់ក៏មិនបានដឹងដូចគ្នាថាពួកគេឈ្លោះគ្នានោះ
"ជូនដំណើរ?"ឮភ្លាមYoongiឈរងក់លែងកំរើកទើបសួរផ្ទួននឹងពាក្យរបស់ម៉ាក់ គេនឹងនាងខានឃើញគ្នា2អាទិត្យហើយទើបតែឃើញពេលYufyraទៅជួបkaiកាលពីម្សិលតែមិនបានដឹងទេថាពួកគេទៅធ្វើអីនោះឥឡូវនេះមេចក៏ម៉ាក់និយាយបែបហ្នឹងឬមួយនាងទៅណា?
"អេ៎..ឬYoonមិនដឹងថាfyទៅUkជាមួយប៉ាម៉ាក់នាងទេ?នាងមិនប្រាប់កូនទេហេស៎" លោកស្រីMin និងលោកMinមើលមុខគ្នាពេលឃើញកូនប្រុសធ្វើឫកពារដូចជាមិនដឹងអី ឬYufyraមិនបានប្រាប់គេទេ
"ទៅUkចឹងហេស៎ម៉ាក់?នាងទៅធ្វើអី?"Yoongi ដើរទៅឈរពីមុខប៉ាម៉ាក់ហើយចម្លើយរបស់គាត់ធ្វើឲគេគាំងធ្វើអីមិនចេញ
"ឮថាfyទៅរៀនបន្តផ្នែកគ្រប់គ្រងដើម្បីកាន់ដំណែងក្នុងក្រុមហ៊ុនតពីប៉ារបស់នាង ម៉ាក់មិនដឹងថានាងទៅប៉ុន្មានឆ្នាំនោះទេ ម៉ាក់ឮម៉ាក់របស់នាងថាមុនដំបូងគិតថាទៅតែពីរនាក់ប៉ារបស់នាងតែប៉ុណ្ណោះតែស្រាប់តែfyសុំទៅជាមួយដើម្បីរៀនបន្ត ពីមុនជំរុញយ៉ាងមេចក៏មិនទៅស្រាប់តែពេលនេះចង់ទៅដោយខ្លួនឯងYoonមិនដឹងអីសោះឬកូន!?" Yoongiឈរស្ងៀមស្ដាប់ម៉ាក់និយាយរហូតភាំងរកនិយាយអីមិនចេញ នេះនាងទៅមិនប្រាប់គេមួយម៉ាត់ចឹងឬ?គេដឹងថានាងទៅព្រោះអី ហើយប្រហែលជានៅអន់ចិត្តទើបមិនមកប្រាប់គេមួយ ម៉ាត់បែបនេះ
"Yoon...Yoonឮម៉ាក់ហៅទេហ្នឹង!"លោកស្រី Minងើបមកឈរពីមុខកូនប្រុសពេលឃើញគេមិននិយាយអីសោះគិតតែពីឈរភ្លឹក
"បា..បាទម៉ាក់"Yoongiដឹងខ្លួនមកវិញឆ្លើយជាមួយម៉ាក់ទាំងរដាក់រដុប
"Yoonមិនដឹងពិតមែនឬកូន?fyមិនប្រាប់កូនទេហេស៎!"
"ម៉ាក់កូនសុំទៅខាងលើសិនហើយ"ថាហើយគេក៏ដើរគេចម៉ាក់ទៅខាងលើបាត់ធ្វើឲលោកស្រីបានត្រឹមងាកមើលមុខលោកប្រុសទាំងឆ្ងល់ថាពួកគេមានរឿងអីនឹងគ្នា
បន្ទប់របស់Yoongi
Yoongiចូលមកដល់ក្នុងបន្ទប់គេក៏បោះអាវក្រៅទៅលើសាឡុងទើបដាក់បង្គុយតាមក្រោយរួចក៏ទាញក្រវ៉ាត់កចេញ
"ទៅUk!នាងកើតស្អីបានជាមិនប្រាប់យើងមួយម៉ាត់ សុខៗក៏ទៅ បាត់ចឹងហេស៎ ចង្រៃយ៎!!!"Yoongiគប់ក្រវ៉ាត់កទៅលើឥដ្ឋទាំងអារម្មណ៍ ម៉ួម៉ៅក្ដៅក្រហាយខុសធម្មតា
"ទៅប្រាប់គេ!តែមិនប្រាប់យើងសូម្បីមួយម៉ាត់!ទុកយើងជាស្អី!!"គេទើបតែគិតឃើញថាម្សិលមិញនាងទៅជួបមិត្តរួមជំនាន់របស់នាង ចឹងនាងច្បាស់ជាទៅប្រាប់វាម្នាក់នោះហើយព្រោះមើលទឹកមុខនាងនិងវាពេលនោះក៏មិនជាសប្បាយចិត្តប៉ុន្មានដែរ តែហេតុអីមិនឆ្លៀតទៅប្រាប់គេផងបើទោះជាពួកគេឈ្លោះគ្នាយ៉ាងណាក៏ដោយ ចុះមិត្តភាពដែលមានមករាប់ឆ្នាំនោះមិនគិតដល់បន្តិចទេហេស៎?គួរឲខឹងពិតមែន!!!
(ធ្វើឲគេយំហើយនៅមកសួរថាហេតុអីទៀតបុិ🤨)
Yufyraឯណេះវិញនាងក៏បានមកដល់Ukដោយសុវត្តិភាពបន្ទាប់ពីធ្វើដំណើរអស់ជាច្រើនម៉ោង
"កាត់ចិត្តទៅគេមិនបានស្រឡាញ់ឯងទេ!មិនឃើញថាគេនិយាយអីខ្លះដាក់ឯងទេហេស៎នាងfyល្មមឈប់ឆ្កួតបានហើយ" Yufyra និយាយម្នាក់ឯងទាំងទឹកមុខសោកសៅ ទោះបីនាងមកដល់ឆ្ងាយយ៉ាងនេះទៅហើយក៏ដោយក៏ចិត្តនៅតែនឹកគេដដែលវាមិនព្រមឈប់សោះ តើចង់ឲនាងឈឺចាប់ដល់ពេលណាទៀតទៅ
The Min Group
ក្រាក
"YoongiអូនឮថាYufyraទៅរៀនបន្តនៅUk មែនទេហេតុអីមិន ឃើញនាងមកប្រាប់បងចឹង!" Riyaបើកទ្វារOfficeរបស់ Yoongi ចូលទៅក៏ឃើញគេអង្គុយធ្វើការយ៉ាងស្ងៀមស្ងាត់តែដូចជាគ្មានព្រលឹងក្នុងខ្លួនសោះ
"បងមិនដឹងអូនកុំសួរបងពីរឿងនេះបានទេ!" Yoongiនិយាយទាំងមិនពេញចិត្តពេលឮឈ្មោះរបស់Yufyra ដោយសារតែមួយព្រឹកធំហើយគេអង្គុយធ្វើការទាំងអារម្មណ៍មិនដឹងហោះហើរទៅដល់ណាព្រោះគិតតែពីរឿងនេះនៅខឹងរឿងថ្ងៃមុនមិនទាន់បាត់ផងក៏មកធ្វើឲគេអន់ចិត្តទៀតទៅហើយ
"អូនគ្រាន់តែចង់ដឹងតែបុ៉ណ្ណោះបើបងមិនចង់ឮអូនមិននិយាយទៀតក៏បាន"Riyaនិយាយទាំងដើរចូលទៅច្របាច់ស្មារឲគេបណ្ដើរដូចជាយល់ចិត្តតែនៅក្រោយខ្នងគេនាងលួចញញឹមសមចិត្តដែលYufyra ចេញទៅឆ្ងាយពីYoongiព្រោះជាបំណងរបស់នាងដែលមិនចង់ឲYoongiទាក់ទងនឹងYufyraទៀត ព្រោះនាងដឹងថាYufyraលួចស្រឡាញ់Yoongiយូរមកហើយ រួចក៏ដឹងទៀតថាYoongiក៏មិនចូលចិត្តមិត្តលួចស្រឡាញ់មិត្តបែបនេះទើបនាងប្រាប់រឿងនេះដល់គេ ធ្វើឲគេនិងYufyraឈ្លោះគ្នាតាមអ្វីដែលនាងបានគ្រោងទុកពិតមែន ហើយពេលនេះYufyraក៏ទៅរៀនបន្តនៅឆ្ងាយបាត់ទៀតធ្វើឲនាងកាន់តែមានឱកាសនៅក្បែរYoongiកាន់តែច្រើន#liadal
YOU ARE READING
🍁សងស្នេហ៍មិត្តភក្តិ🍁
Cerita PendekMin Yoongi x Jung Yufyra : ពេលវេលាកន្លងទៅចិត្តគេក៏ប្រែប្រួលរហូតនាងតាមគេមិនទាន់ឡើយ... ពីមុនគេជាអ្នកនិយាយខ្លួនឯងថារឿងវាមិនអាចទៅរួចតែពេលនេះជាគេដែលទាមទារឲរឿងវាកើតឡើងវិញ... សុំទោសចំពោះអក្ខរាវិរុទ្ធបើមានកំហុសឆ្គង... #liafal