Part04

19 1 0
                                    

YufyraរុញYoongiចេញមួយទំហឹងធ្វើឲនាងអាចចេញពីខ្លួនរបស់គេបានហើយពេលនេះ នាងងាកមកសម្លឹងមុខគេបន្តិចមុននឹងដើរចេញទៅមិនងាកក្រោយ
"Yufyra...fy...!"Yoongiប្រញាប់ស្ទុះទៅតាម Yufyraដែលនាងកំពុងតែដើរទៅរកឡាននោះ
"ឈប់តាមយើងទៅបានទេ!ឯងចង់បានស្អី!?"
"និយាយគ្នាសិន!និយាយគ្នាឲដឹងរឿង!"
"ប្រាប់ហើយថាគ្មានអីត្រូវនិយាយ!!"
"Yufyra...ល្អ!យើងដឹងខុសកាលនោះយើងនិយាយបែបនោះដាក់ឯង យើងដឹងថាដែលឯងទៅក៏ព្រោះចង់គេចពីយើង 4ឆ្នាំមកនេះយើងគិតមករហូតថាបានខុសចំពោះឯងហើយគ្រាន់តែចង់ឲឯងយល់ថាយើងដឹងខុសនៅពេលនោះ"ដោយសារតែមើលទៅនាងនិយាយមិនស្ដាប់គ្នាទេគេក៏សម្រេចចិត្តថានិយាយនូវអីដែរគេចង់ និយាយតែម្ដងទើបឃើញ ថានាងឈរភាំងពេលឮសម្ដីរបស់គេ
"តែប៉ុហ្នឹងទេមែនទេ?"
"គឺយើង...យើង..."
"តាមពិតឯងមិនបានខុសអ្នកដែលខុសគឺជាយើងទេ ឥឡូវយើងមិនចង់រំលឹកវាទៀតទេ តែបើឯងចង់ដូចដើមយើងក៏មិនថាអីតែយើងប្រហែលជាមិនដូចមុនយើងរាប់អានគ្នាដដែល បានតើមែនទេ?" Yufyraក៏មិនដឹងជាយ៉ាងមេចនាងមិនយល់ថាហេតុអីខ្លួនខឹងគេមិនបានយូរសោះ
"អឺក..អឹម..!"ទោះមិនសូវយល់ពីអីដែលនាងនិយាយមុននេះតែ Yoongiក៏ងក់ក្បាលយល់ព្រមពេលបានឮពាក្យថារាប់អានគ្នាដូច ដើមប៉ុហ្នឹងក៏គេអាចសប្បាយចិត្តបន្តិចដែរ
"ហ៊ឹម...ឯងសុខសប្បាយទេមែនទេ?" Yufyra ចាប់ផ្ដើមសួរគេជាថ្មីយ៉ាងណានាងនិងគេក៏សម្រួលគ្នាខ្លះហើយសួរនាំបន្តិចបន្តួចមិនអីនោះទេ
"អឹម...ចុះឯងនៅទីនោះយ៉ាងមេចដែរ!ឯងរៀនចប់ហើយហេស៎?"
"អឹម!យើងរៀនចប់ហើយក៏មកគ្រប់គ្រងការងារបន្តពីលោកប៉ាជាង3ខែហើយ"
"ថាមេច?ឯងមកទីនេះជាង3ខែហើយហេតុអីយើងទើបតែឃើញឯងថ្ងៃនេះយើងក៏ទៅក្រុមហ៊ុនឯងប៉ុន្មានដងហើយដែរ ហេតុអីមិនឃើញឯង?" Yoongiស្ដីឡើងទាំងភ្ញាក់ផ្អើលព្រោះបើនាងមកដល់កូរ៉េតាំងពី3ខែមុនពិតមែនហេតុអីគេមិនដែលបានជួបនាងទាល់តែសោះ
"ឯងអាចជួបយើងបានដែរហេស៎?បើយើងមិនចង់ឲឯងជួបផងនោះ!"ត្រូវហើយនាងមិនដែលឲគេបាន ឃើញនាងទេបើទោះជានាងមកដល់យូរហើយក៏ ដោយ 3ខែនេះនាងធ្វើការតែនៅក្នុងភូមិគ្រឹះប៉ុណ្ណោះមិនទាន់បានចេញមុខនៅក្រុមហ៊ុននោះទេ
"នេះក៏បញ្ជាក់ច្បាស់ហើយថាឯងចង់គេចមុខពីយើង"និយាយចុះនិយាយឡើងYoongiក៏បកមករឿងចាស់ដដែលធ្វើឲYufyraងាកមកសម្លឹងមុខគេភ្លាមៗ
"ក្រែងមិននិយាយពីរឿងនេះទៀតនោះអី!"
"អឺ...យើងច្រឡំមាត់ប៉ុណ្ណោះ!ហើយឯងមកទីនេះធ្វើអី"Yoongiធ្វើជាច្រឡំមាត់ទាំងដែលការពិតមុននេះគេចង់ជាន់កែងនាងទៅវិញទេ
"ក៏ឃើញថាមកclubចាំបាច់សួរថាមកធ្វើអីដែរ ហេស៎!"មេចក៏គេចេះមកសួរបែបនេះទៅកើតក៏ឃើញហើយថានាងមកclubច្បាស់ជាមកផឹករាំលេងហើយ 3ខែនៅតែក្នុងភូមិគ្រឹះធុញថប់សឹងស្លាប់
"ឥឡូវឯងចេះចូលclubផងហេស៎!"អ្នកណាទៅនឹកស្មានដល់ថាក្នេងស្រីស្លូតៗដូចYufyraពីមុនឥឡូវចេះចូលclubចេះស្លៀកsexyឃើញហើយចង់ឈាមច្រមុះបែបនេះនោះ
"យូរហើយគ្រាន់តែឯងមិនដឹង!"Yufyraតបទាំងមិនមើលមុខគេព្រោះកំពុងរៀបឫកមិនត្រូវដែលសុខៗក៏មកត្រូវប្រឈមនឹងគេម្ដងទៀតគេអាចធ្វើដូចគ្មានរឿងអីកើតឡើងតែនាងមិនអាចនោះទេទោះវាយូរហើយក៏ដោយ
"ចឹងមានអីដែលយើងមិនដឹងពីឯងទៀត?"Yoongi
និយាយបំណងលេងសើចតែសម្រាប់Yufyraនាងកំពុងតែគិតវែងឆ្ងាយ
"មានច្រើនណាស់!"គេមេចនឹងអាចនិយាយដូចមុនកាលដែលពួកគេមិនទាន់ឈ្លោះគ្នានោះពេលនេះនាងនិងគេផ្លាស់ប្ដូរច្រើនណាស់នាងមិនអាចដឹងពីគេច្បាស់ដូចមុនទេឯគេវិញរឹតតែមិនអាចដឹងពីនាងទៅទៀត
"..."Yoongiលែងមាត់ពេលងាកទៅឃើញនាងភ្លឹកក្រោយឮគេនិយាយហើយគេភ្លេចទៅថាគេនិងនាងប្រែប្រួលច្រើនណាស់ទៅហើយវាមិនអាចយករឿងពីមុនមកនិយាយទេ
"ឯង...ប្រុងទៅវិញហើយមែនទេ"សំឡេងYoongi
ធ្វើឲYufyraភ្ញាក់មកវិញទើបប្រញ៉ាប់ងក់ក្បាលស្របនឹងសំណួររបស់គេ
"អឺ..មែនហើយ!ម៉ាក់អ៊ំនិងប៉ាអ៊ំមកពីជប៉ុនវិញហើយនៅ?"Yoongiប្រុងនឹងនិយាយបន្តតែYufyraក៏ឆ្លៀតសួរបានមុន
"គឺពួកគាត់មកដល់ស្អែកនេះហើយ ឯងមិនគិតទៅលេងពួកគាត់ទេហេស៎"
"អឹម!ក៏សួរនេះឯង យើងចង់ទៅទទួលពួកគាត់ឯងថាអីទេ"
"ហឹស!មួយថ្ងៃៗនិយាយតែពីឯងបើបានឯងទៅទទួលពួកគាត់ច្បាស់ជាសប្បាយចិត្តជាងយើងទៅទទួលទៅទៀត"Yoongiសើចហឹសដើមកព្រោះហួសចិត្តនឹងឪពុកម្ដាយដែលពេលនៅជាមួយគេពេលណាគាត់និយាយតែពីYufyraមិនឈប់ដល់ថ្នាក់គេជាកូនបង្កើតគាត់មិនដែលនឹកអីដល់ថ្នាក់នេះទេគួរឲចង់សើចពិតមែន
"អឹម!ចឹងយើងទៅវិញហើយ!"
"អេ៎!ឈប់សិន"ប្រុងនឹងដើរទៅរកឡានទៅហើយ Yoongiក៏ចាប់កដៃនាងជាប់ ឲនាងងាកមករកគេវិញ
"យ៉ាងមេច?"
"ឲយើងជូនឯងទៅ!"
"មិនបាច់ទេ!យើងជិះឡានមក"ថាហើយក៏ប្រុងដើរចេញតែភ្លេចគិតទៅថាគេមិនទាន់លែងដៃនាងនៅឡើយ
"លែងដៃយើងទៅ យើងទៅផ្ទះ"
"អឹម!បើកឡានប្រយ័ត្នផង"
"អឹម"រួចហើយYufyraក៏ដើរទៅរកឡាននិងបើកចេញទៅដោយទុកឲYoongiនៅឈរមើលឡានរបស់នាងទាល់តែចេញទៅផុត ទឹកមុខរបស់គេពិបាកស្មានណាស់ថាកំពុងគិតពីអី
"ឯងប្រែប្រួលច្រើនពិតមែនfy...(តើឯងនៅស្រឡាញ់យើងទៀតទេ?)"សម្ដីថើរៗបន្លឺឡើងម្នាក់ឯងតាម ដោយទឹកមុខស្មានមិនត្រូវប្រយោគចុងក្រោយគេបន្លឺក្នុងចិត្តយ៉ាងស្ងប់ស្ងាត់
ស្អែកឡើង__ប្រលានយន្តហោះ
YufyraនិងYoongiបានមកដល់ប្រលានយន្ត ហោះដើម្បីទទួលប៉ាម៉ាក់របស់Yoongi វានឹងស្រួល ចិត្តជាងនេះបើសិនជាគ្មានវត្តមានរបស់មនុស្សម្នាក់ដែលធ្វើឲYufyraមិនសូវជាស្រួលចិត្តប៉ុន្មាន
"យើងព្យាយាមនិយាយដែរ តែនាងមិនព្រមនាងចង់មកទើបយើងបដិសេធមិនបាន"ឃ្លាតពេលRiyaទៅ
បន្ទប់ទឹកបាត់Yoongiក៏ងាកមកបកស្រាយដែលខ្លួននាំគូស្នេហ៍មកជាមួយគេក៏បានប្រកែកព្យាយាមនិយាយជាមួយនាងដែរ តែនាងនៅតែនិយាយសុំដដែលៗថាចង់មកទើបYoongiបដិសេធលែងបានគឺមានតែព្រមនឹងឯង
"ជារឿងរបស់ឯងមិនមែនជារឿងរបស់យើងទេ" Yufyraឆ្លើយហីៗបែបមិនខ្វល់តែតាមពិតនាងក៏មិនចង់ជួបមុខស្រីនោះប៉ុន្មានដែរ ស្មានថានាងមិនដឹងឬដែលថ្ងៃនោះសុខៗYoongiមករករឿងនាងក៏ព្រោះ តែស្រីម្នាក់ហ្នឹងឯងមិនដឹងជាទៅនិយាយស្អីខ្លះកុំឃើញនាងបែបនេះសូម្បីតែប៉ាម៉ាក់របស់Yoongiក៏មិនបានពេញចិត្តនាងដូចគ្នាគ្រាន់តែពួកគាត់មិនចូលចិត្តបង្ខំចិត្តកូនសុខចិត្តឲគេធ្វើអីតាមចិត្តចុះថ្ងៃណាមួយគេគង់តែដឹងទេថាចរឹកស្រីនោះបែបណា
"Yoon!"និយាយមិនទាន់បានអីផងRiyaក៏ដើរ ចេញមកវិញ 4ឆ្នាំនេះនាងមិនបានប្រែប្រួលស្អីបន្តិចទេការស្លៀកពាក់សឹងតែមិនពាក់របស់នាងក៏នៅដដែលដូចគ្នា RiyaដើរចូលមកឱបដើមដៃYoongi
ខណ:គេនិងYufyraក៏ឈរក្បែរគ្នាជុំវិញខ្លួនក៏មានអង្គរក្សប៉ុន្នាននាក់ដែរ
"Yufyraបែកគ្នាយូរហើយនាងស្អាតជាងមុនឆ្ងាយ ណាស់"សម្ដីសរសើរមិនចំសរសើររបស់Riyaធ្វើឲ
Yufyraងាកមកមើលនាងបន្តិចទាំងញញឹមស្រាលៗ
"អរគុណដែលបានសសើរ!"
"បែកគ្នាយូរហើយនាងនៅតែរកសង្សាមិនទាន់បានទៀតមែនទេ?"Riyaសួរបញ្ឆិតបញ្ឆៀងដូចចង់ចម្អក ឲYufyra ដូចចង់ចាក់ដំបៅចាស់ឲឈឺឡើងម្ដង ទៀតតែYufyraមិនបានញញើតបន្តិចទេ សំណួរនេះធ្វើឲនាងញញឹមតែក៏ធ្វើឲYoongiភាំងដូចគ្នា
"តើខ្ញុំចាំបាច់ប្រាប់រឿងផ្ទាល់ខ្លួនឲនាងដឹងដែរឬ?" Yufyraញញឹមមានប្រៀបពេលឃើញRiyaទម្លាក់ស្នាមញញឹមមុននេះចុះវិញតែប្រែជាមិនពេញចិត្តភ្លាមៗតែមិនអាចធ្វើអីបានមានតែរកអីមកនិយាយទៀតធ្វើយ៉ាងណាឲYufyraតបមិនចេញ
"ខ្ញុំគ្រាន់តែសួរធម្មតាឬក៏នាងមិនអាចបំភ្លេចរឿងចាស់ តែយ៉ាងណាវាមិនអាចកើតឡើងស្រាប់ទៅហើយមែនទេ?"
"Riya!និយាយស្អីហ្នឹង?"Yoongiងាកមើលមុខសង្សាទាំងមិនពេញចិត្តពេលនាងលើកយករឿងមិនគួរនិយាយមកនិយាយ ទាំងដែលគេព្យាយាមណាស់ក្នុងការមិននិយាយពីរឿងនេះ
"Yoon!បងសម្លុតអូនធ្វើអី អូនគ្រាន់តែនិយាយ លេងទេតើ!"Riyaបញ្ចេញកាយវិកាងរង៉ក់Yoongi
ខណ:Yufyraដែលងាកមកមើលមុខនាងមុននេះក៏ញញឹមចុងមាត់ឡើងព្រោះនាងមិនចាំបាច់ត្រូវប្រកែកទេព្រោះមានYoongiចេញមុខទៅហើយ
"កុំនិយាយលេងរឿងដែលមិនគួរនិយាយបងមិនចូលចិត្ត!"Yoongiនិយាយដូចដាក់កំហិតឲRiya ស្ដាប់តាមព្រោះតែនាងបែបនេះទើបពេលខ្លះគេមានអារម្មណ៍ថាធុញនឹងនាងជាខ្លាំង
"Yoon!បង..."
"ក្រែងយើងមកចាំទទួលប៉ាម៉ាក់បងមិនចឹងហេស៎!"
Riyaស្ងាត់មាត់ដូចគេចុកពេលYoongiមិនកាន់ ជើងនាងបែបនេះ ហើយក៏គុំYufyraមិនស្ទើរនោះទេ

Pls,Enjoy your time reading 😊
Pls,vote and cmt for support💜

#liafal

🍁សងស្នេហ៍មិត្តភក្តិ🍁Where stories live. Discover now