1 : (បងជីដូនមួយ💜🖤)

646 38 5
                                    

  
Gemini : Top

Fourth : Btt

 
  Gemini Norawit គេគឺជាប៉ូលីសដ៏ស្រស់សង្ហារមួយរូបនៅក្នុងប្រទេសថៃ

Fourth Nattawat ជានិស្សិតឆ្នាំទី 4

លែងខ្ញុំបងប្រុសបងចង់យកខ្ញុំទៅណាលែង.....សម្លេងក្មេងប្រុសម្នាក់ដែលមានរាងតូចកំពុងតែស្រែកឲអ្នកដែលកំពុងតែទាញដៃរបស់ខ្លួនយ៉ាងខ្លាំងចេញពី club មួយកន្លែងដើរសម្ដៅទៅកាន់កន្លែងដាក់រថយន្ដ ពេលទៅដល់ឡានអ្នកដែលជាបងមិនបាននិយាយអ្វីទាំងអស់គេក៏បានបើកទ្វាឡានរុញអ្នកដែលត្រូវជាប្អូនជីដូនមួយរបស់ខ្លួនចូលទៅក្នុងហើយខ្លួននាយក៏បានចូលទៅបើឡានចាក់ចេញទៅណាក៏មិនដឹង ។

"នេះបងចង់នាំខ្ញុំទៅណា" Fourth ដែលជាប្អូននិយាយនៅពេលចេញដំណើរបានបន្តិច

"ទៅផ្ទះ" Gemini តបទៅ Fourth ទាំងទឹកមុខមាំលាយលំដោយកំហឹង Fourth នៅពេលឃើញបែបនេះក៏មិនហ៊ាននិយាយអ្វីទៀតដែរ

ពេលមកដល់ផ្ទះ Gemini ក៏បានទាញដៃ Fourth ចូលទៅក្នុងយ៉ាងខ្លាំងដោយមិនខ្វល់ថាគេឈឺឬអត់ទោះទេ

"នេះចង់ធ្វើអីបងទៀតហើយ លែងដៃខ្ញុំទៅនេះមកដល់ផ្ទះហើយបងចង់ចាប់ទាញដៃខ្ញុំដល់ណាទៀតខ្ញុំមិនមែនជាអ្នកទោសបងទេ លែង..."Fourth

"ប្រាប់បងមកថាឯងទៅទីនោះធ្វើអី នេះបើបងមិនបានទៅស៊ើបរកជនសង្ស័យនៅទីនោះទេបងក៏មិនដឹងថាឯងទៅធ្វើរឿងដែលស្មោកគ្រោកបែបនេះដែរ" Gemini សួរទៅកាន់ Fourth ព្រមទងចាប់ដៃ Fourth ខ្លាំងលើសដើម

"ខ្ញុំទៅទីនោះធ្វើអ្វីជារឿងរបស់ខ្ញុំមានអីពាក់ព័ន្ធជាមួយបង ហើយខ្ញុំក៏មិនបានទៅធ្វើរឿងអ្វីដូចដែលបងគិតនោះទេ " Fourth

"មួយទៀតខ្ញុំចង់ធ្វើអ្វីជាសិទ្ធិរបស់ខ្ញុំបងត្រឹមតែជាបងជីដូនមួយរបស់ខ្ញុំទេបងគ្មានសិទ្ធិមកត្រួតត្រាខ្ញុំទេ" Fourth និយាយព្រមទាំងខំប្រឹងទាញដៃ Gem ចេញពីដៃខ្លួន Gemini ក្រោយស្ដាប់ឮពាក្យសម្ដីនេះរឹតតែខឹងមួយកម្រិតទៀតឡើងក្ដៅស្លឹកត្រចៀកតែម្ដង

" ជាបងជីដូនមួយគ្មានសិទ្ធិហាមមែនទេ..បាន..!!" Gemini ក៏បានទាញទូរស័ព្ទ call ទៅម៉ាក់របស់គេតែម្ដង

 Short  novel 🖤⚠️Where stories live. Discover now