🔥Yoonmin short Novel🔥
Suga top⬆️
សុំទោសចំពោះពាក្យសម្តីមិនសមរម្យ🙏
*វាជាប្រភេទរឿងរោលរាលមួយរឿងចប់🔞ថ្ងៃនេះជាថ្ងៃដែលគេប្រកាសលទ្ធផលបាក់ឌុបដែលគ្រប់គ្នាទន្ទឹងរងចាំស្តាប់លទ្ធផលទាំងផ្ទាល់ក្នុងចំណោមនោះក៏មានមាឌតូចល្អិតពីរនាក់កំពុងតែចាំស្តាប់លទ្ធផល
របស់ខ្លួនផងដែរ។នាទីនេះម្នាក់ៗភ័យបុកពោះគ្រប់ៗគ្នា
អ្នកខ្លះមិនទាន់ទាំងដល់ឈ្មោះផងក៏យំមុនបាត់ទៅហើយ
ចំណែកខ្លះទៀតក៏អោបមិត្តអោបប៉ាម៉ាក់ទុកជាមុនពេលឃើញទិដ្ឋភាពនោះហើយស្ទើរទប់ចិត្តមិនបាន។"យើងភ័យណាឯង"នាយតូចប្រាប់ទៅមិត្តទាំងទឹកមុខភ័យៗព្រោះតែខ្លាចមិនជាប់ខ្លាចថាធ្វើមិនបានល្អក៏ធ្វើអោយប៉ាម៉ាក់ខកបំណង។នាយតូចចាប់ដៃមិត្តជាប់ចាំស្តាប់ឈ្មោះរបស់ខ្លួនទាំងបុកពោះផឹបៗ។គេមកតែពីរនាក់មិត្តប៉ុណ្ណោះព្រោះប៉ាម៉ាក់រវល់
"ភ័យអីតែឯងយើងក៏ភ័យ"រាងតូចជាមិត្តក៏ស្តីដាក់មិត្តវិញធ្វើដូចភ័យតេឯងប្រឡងចាំស្តាប់លទ្ធផលដូចតែគ្នាសោះ"យើងគិតហើយទោះបានអីក៏យើងយកដែរ"នាយតូចពេបមាត់និយាយនៅពេលដែលអ្នកជិតខ្លួនមិនបានឮឈ្មោះក៏យំអោបប៉ាម៉ាក់គេរន្ធត់ចង់យំដែរព្រោះតែលេខរៀងជិតមកដល់
"ឯងពូកែយ៉ាងនេះមិនធ្លាក់នោះទេកុំភ័យ"
"ឯងក៏ពូកែតែពួកយើងនៅតែភ័យដូចគ្នាហឺ"បើនិយាយទៅពួកគេទាំងពីរសុទ្ធតែជាសិស្សពូកែប៉ុន្តែមើលចុះភ័យជាងគេជាងឯងទៀត
"ម៉ោះ!ដកដង្ហើមវែងៗជាមួយយើង"និយាយហើយពួកគេក៏ដកដង្ហើមវែងៗរួចក៏អោបគ្នាព្រោះវាដល់លេងរៀងមិត្តគេហើយ
"លេងរៀង630 គីម ថេយ៉ុងទទួលបាននិទ្ទេសA"
"ឯងបានAណាថេយ៍"គ្រាន់តែបានឮឈ្មោះមិត្តភ្លាមរាងតូចអរជំនួសស្រែកបន្តប្រាប់នាំអោយអ្នកបានឮចំហរមាត់ស្ទើរស្លុតចិត្ត
"យើងធ្វើបានហើយ!យើងបានAជីមីន"ពួកគេក៏អោបគ្នាយ៉ាងណែនដោយម្នាក់ៗយំព្រោះរំភើប
"លេងរៀង713 ផាក ជីមីនទទួលបាននិទ្ទេសA"
"ហ្ហាស?!!ជីមីនឯងក៏បានAដែរ"