[Will you marry me ?]

660 50 1
                                    

❗ប្រលោមលោកខ្នាតខ្លីបែបមនោសញ្ចេតនា❗

       បុរសកម្លោះចាស់ម្នាក់តាមមើលអាយុ
ប្រហែល60-70ប្លាយ។កាយមាំទាំល្អដំណើរស្វា-
ហាប់មុខជ្រួយបន្តិចព្រោះមិនមែនក្មេងទៀតប៉ុន្តែតាម
មើលទម្រង់មុខនេះពីក្មេងក៏សង្ហាមិនណយដែល។
បុរសចំណាស់ម្នាក់នេះត្រូវបានគេនិយាយតៗគ្នាមកថាជាអ្នកមាននឹងសង្ហារកាលនៅកម្លោះគាត់អាចទាក់ចិត្តនារីជាច្រើនតែទើសត្រង់ថាបែរជានៅព្រូវ
រហូតដល់សព្វថ្ងៃហាក់ចិត្តមួយនោះមានម្ចាស់រួចទៅហើយ។លោកតាម្នាក់នោះបានមកមន្ទីរពេទ្យមួយកន្លែងគាត់ដើរមើលនេះមើលនោះមិនឈប់គាត់
រឹងមាំណាស់មិនសូវជាពូកែឈឺប៉ុន្មានទេតែមកលេងមន្ទីរពេទ្យជាប្រចាំដូចជាចង់ដេកពេទ្យណាស់ចឹង។

     គាត់ដើររហូតមកដល់សួនធំមួយនៃមន្ទីរពេទ្យស្នាមញញឹមដែលពាក់មកជាយូរក៏ប្រែបន្តិចបន្ទាប់មកក៏លេចឡើងម្តងទៀតក្រោយសម្លឹងឃើញក្មេងប្រុសម្នាក់អង្គុយលើកៅអីសម្រាប់មនុស្សពិការឈ្ងោកមុខដូចអស់សង្ឃឹមនឹងជីវិតណាស់ចឹង!
ភ្លាមនោះស្រាប់តែមានក្មេងប្រុសម្នាក់ទៀតលេច
ចេញមក។

«លោកមើលទៅដូចជាពិបាកចិត្តដល់ហើយ»
គីមថេយ៉ុងស្ថិតក្នុងសម្លៀកបំពាក់អ្នកជំងឺសួរទៅអ្នកម្ខាងទៀតដែលតែងតែឈ្ងោកមុខរាល់ពេលគេប្រទះឃើញ។គេដាក់ខ្លួនអង្គុយកៅអីជិតនោះដែលកម្ពស់ស្មើនឹងកៅអីរុញរបស់ជុងហ្គុកនៅក្រោមដើមឈើដ៏ធំដែលមានមែកបែកសាខាបង្កើតជាម្លប់មួយ។

«ត្រូវហើយពិបាកចិត្តណាស់!ជាមនុស្សពិការដែលគ្មានអ្នកណាខ្វល់ខ្វាយ!»ជុងហ្គុកនៅតែឈ្ងោកមុខចុះហើយនិយាយពីភាពឈឺចាប់ខ្លួន។រូបគេបានជួបគ្រោះថ្នាក់ចរាចរណ៍សំណាងអីគ្រប់គ្នាដែលស្ថិតក្នុងគ្រោះថ្នាក់នោះដែរគឺ លោកប៉ា បងប្រុស បែរជាមិនអីចង្រៃអីគេបែរជាត្រូវក្លាយជាមនុស្សពិការហើយគ្មានអ្នកណាមករវីរវល់ជាមួយទុកឪ្យដេកពេទ្យតែម្នាក់ឯងដូចក្មេងដែលឪពុកម្តាយបោះបង់ចោលប្រៀបដូចកូនប្រុសមួយនេះលែងមានតម្លៃ។

«ខ្ញុំគិតថាវាអាចមានហេតុផលមួយផ្សេងទៀត!»
ថេយ៉ុងនិយាយពីគំនិតខ្លួនគេសម្រាកនៅមន្ទីរពេទ្យនេះយូរគ្រាន់ហើយក៏ដឹងរឿងរ៉ាវពីមនុស្សពិការនេះបន្តិចបន្តួចដែរ។

Will you marry me ?Where stories live. Discover now