ភាគ០៩ : លោករដ្ឋមន្ត្រីសង្ហា...

1.3K 99 1
                                    

  ថេយ៉ុង ទាញដៃរបស់ ជុងហ្គុក ចេញថ្នមៗតែរាងក្រាស់មិនព្រមលែងសោះហើយរាងតូចក៏មិនចង់ដាស់ដូចគ្នា មិនដឹងថាគួរធ្វើបែបណាក្មេងច្រម៉ក់ក៏អង្គុយស្ងៀមព្រោះគិតថាបន្តិចទៀតស្ពឹកជើងមុខជាលោករដ្ឋមន្ត្រីភ្ញាក់ហើយ ។ តែក្នុងពេលដែលរងចាំអោយគូរដណ្តឹងរូបសង្ហាភ្ញាក់រាងតូចបែរជាគេងលក់មិនដឹងខ្លួនទៅវិញនេះលង់លក់ទាំងពីរនាក់តែម្តងហើយ ។
  « ហឹមម៎ » មួយស្របក់ក្រោយ ជុងហ្គុក ក៏ភ្ញាក់ហើយក៏រាងមិងមាំងព្រោះទើបតែភ្ញាក់តែពេលឃើញក្មេងឆ្នាស់គេងលក់លើខ្លួនបែបនេះក៏លួចញញឹមក្នាញ់មុននឹងឆ្លៀតឱកាសថើបថ្ពាល់ទន់ៗរបស់ ថេយ៉ុង យ៉ាងកំហូច ។
  ថើបសំណព្វចិត្តហើយលោករដ្ឋមន្ត្រីក៏បីក្មេងឆ្នាស់តែអ្នកដែលត្រូវបីមិនបានភ្ញាក់ទេកំពុងតែគេងឆ្ងាញ់ហើយមើលទៅព្រោះមានទឹកមុខក្រមើមៗគួរអោយស្រឡាញ់ណាស់ថែមទាំងនៅតោង.ករបស់ ជុងហ្គុក ជាប់ថែមទៀតផង ។
  ជុងហ្គុក បី ថេយ៉ុង ឡើងមកបន្ទប់របស់ខ្លួនហើយក៏ដាក់រាងតូចលើពូកថ្នមៗតែថាដៃស្រឡូនៗមិនព្រមលែងពី.កគេទាល់តែសោះ ។
  « បើពេលភ្ញាក់ឡើងនៅតែតោងស្អិតបែបនិងមិនដឹងគួរអោយក្នាញ់យ៉ាងណាទេ » លោករដ្ឋមន្ត្រីស្រដីឡើងទាំងគ្រឺតក្មេងខ្លះណាស់ចង់តែក្រញិកអោយណាណីទេ ឆ្ងល់ណាស់ថាញ៊ាំអីខ្លះម៉េចក៏គួរអោយស្រឡាញ់គ្រប់ពេលបែបនេះអីចឹង ។
  ប្រឡេះដៃតូចស្រឡូនចេញពី.ករួចហើយ ជុងហ្គុក ក៏ដោះស្រោមជើងអោយរាងតូចមុននឹងដើរចូលបន្ទប់ទឹកជ្រលក់កូនកន្សែងយកមកជូតខ្លួនអោយទៀតផង ។ ដៃមាំដោយសសៃតាមរបៀបមនុស្សប្រុសរបស់លោករដ្ឋមន្ត្រីកាន់កន្សែងសើមជូតលើស្បែកមុខរបស់រាងតូចថ្នមៗហាក់ខ្លាចកកិតនិងបង្កើតជារបួសរួចទើបជូតតាមប្រឡោះ.ក និងដៃអោយម្តង ។ បន្តិចក្រោយពេលជូតរួចរាងក្រាស់ក៏ក្រោកដើរទៅយកសម្លៀកបំពាក់មួយសម្រាប់មកមានបំណងចង់ប្តូរអោយ ថេយ៉ុង តែពេលកំពុងតែដោះអាវរបស់គេចេញនោះសមីខ្លួនក៏ស្រាប់តែភ្ញាក់ឡើងទាំងមិងមាំងទើបលោករដ្ឋមន្ត្រីទទួលបានរង្វាន់មួយជើងភ្លាមៗ ។
បឹបប៎
  « អួយយ៎ » ជុងហ្គុក ស្រែកឡើងពេលផ្ងារក្រោយបោកខ្លួនមួយទំហឹងសឹងតែបាក់ឆ្អឹងខ្នង ។
  « លោកដោះសម្លៀកបំពាក់របស់ខ្ញុំធ្វើអីលោករដ្ឋមន្រ្តី ? » បន្ទាប់ពីធាក់ ជុងហ្គុក អោយប៊ើងទៅឆ្ងាយហើយ ថេយ៉ុង ក៏ស្រែកសួរឡើងទាំងលើកដៃក្រសោបខ្លួនជាប់ ។
  « បងគ្រាន់តែចង់ប្តូរសម្លៀកបំពាក់អោយអូនប៉ុណ្ណោះ ថេយ៍ » រាងក្រាស់ដែលត្រូវស្រែកសួរក៏តបទៅឈឺអួលៗហើយតែខំទ្រាំសង្កត់ធ្មេញ ឈឺឡើងស្រងល់ទៅហើយតែមិនព្រមសន្លប់ឡើយ ។ លឺចម្លើយរបស់លោករដ្ឋមន្ត្រីហើយព្រមទាំងងាកឃើញសម្លៀកបំពាក់ជិតនោះពិតមែន ថេយ៉ុង ក៏រហ័សដឹងកំហុសមុននឹងស្ទុះទៅជួយលើក ជុងហ្គុក ដែលក្រោកមិនរួចបានត្រឹមដេកផ្ងារពោះបះជើងនៅនិងកន្លែងនោះឡើងមកលើពូកវិញ ។
  « ខ្ញុំគ្មានបំណងទេ ខ្ញុំគ្រាន់តែ- »
  « មិនអីទេ មិនមែនកំហុសអូនឯណា » ជុងហ្គុក ក៏ប្រឹងនិយាយបន្លប់ទាំងញឹមៗមិនសូវសម ។
  « អោយខ្ញុំតាមគ្រូពេទ្យមកទេ មុខលោកស្លេកដល់ហើយ » ថេយ៉ុង សួរឡើងទាំងព្រួចចិត្តពេលឃើញផ្ទៃមុខសង្ហាប្រែជាស្លេកស្លាំងនៅមានបែកញើសស្រាក់ទៀត ។
  « អ្ហា៎... » ភ្លាមនោះ ថេយ៉ុង ក៏ក្រឡេកភ្នែកមកទាក់ជាមួយនិងឈាមដែលជ្រាបចេញពីមុខរបួសរបស់ ជុងហ្គុក ក៏នឹកឃើញភ្លាមថាខ្លួនធាក់ត្រូវចំរបួសរបស់រាងក្រាស់ចឹងទើបបានគេក្លាយជាបែបនេះ ។
  មិនបង្អង់យូរ ថេយ៉ុង ក៏ស្ទុះស្ទារយកទាញអាវមកពាក់មុននឹងរត់ទៅតាម ជើរ៉ូម ដើម្បីហៅគ្រូពេទ្យមកជាបន្ទាន់ ។ ហើយភាពឆ្លេឆ្លារបស់ ថេយ៉ុង នេះក៏ធ្វើអ្នកគ្រប់គ្នាក្នុងវិមានមានការព្រួយបារម្មណ៍ជាខ្លាំងសូម្បីតែអ្នកគ្រូពេទ្យផ្ទាល់ខ្លួនក៏ត្រូវអញ្ជើញមកយ៉ាងត្រហេបត្រហបដែរ ។

សំណព្វចិត្តលោករដ្ឋមន្ត្រី  ᥫ᭡Where stories live. Discover now