ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
SunSun - Short Story
ផាក សុងហ៊ុនក្នុងវ័យសិក្សាថ្នាក់សាកលវិទ្យាល័យ បានមកលេងផ្ទះតាយាយជាមួយគ្រួសារនាវិស្សមកាលប្រចាំឆ្នាំនៅឯខេត្តតូចមួយ ដាច់ស្រយាលឆ្ងាយពីទីក្រុង។ ក្នុងរាត្រីនោះ គេមានអារម្មណ៍ថាធុញទ្រាន់ក៏សម្រេចចិត្តដើរចេញមកលំហែកាយនៅសួនច្បារខាងក្រៅ ហើយក៏បានឮសម្លេងតន្ត្រីក្លាស៊ិកបន្លេងឡើងយ៉ាងពីរោះរណ្ដំនៅផ្ទះជាប់របង។
អ្នកកំលោះហាក់ត្រូវបានសណ្ដំចិត្តដោយចង្វាក់នៃបទភ្លេងដ៏អន្លង់អន្លោច ដែលមិនធ្លាប់បានឮពីមុខមក។ គេស្រាប់តែមានគំនិតចង់ដឹងចង់ឮដល់ថ្នាក់ឡើងលើដើមឈើក្បែររបងទៅអើតមើលអ្នកលេងតន្ត្រីតាមបង្អួច តែក៏អាចមើលឃើញព្រាលៗតែប៉ុណ្ណោះ។
ពេលវេលាកន្លងផុតទៅ សុងហ៊ុនក៏បានដឹងពីលោកតារបស់គេថា អ្នកជិតខាងរបស់ពួកគេគឺជាគ្រួសារអ្នកតន្ត្រី។ គេតែងតែមកទំនៅលើដើមឈើលួចស្ដាប់បទភ្លេងដែលប្រគុំឡើងពីអ្នកខាងនោះសឹងរាល់ថ្ងៃ។ តែពេលយប់ជ្រៅគេនឹងបានឮសម្លេងព្យាណូ និងសម្លេង Cello ខ្សាវៗអន្លង់អន្លោចជាងប្រភេទតន្ត្រីផ្សេងៗ ដូច្នេះហើយគេមិនដែលរំលងពេលនេះម្ដងណាឡើយ។
YOU ARE READING
🎶I Can hear your heart beat 🎶 (SunSun - Short Story)
Fanfictionខ្ញុំបានឮសម្លេងបេះដូងរបស់អ្នក តែវត្តមានរបស់ម្ចាស់បេះដូងបានទៅឆ្ងាយហើយ...