« ហាណា អូននៅម្តុំនេះទេ »
Jake អង្គុយចាំរាងយូរហើយគេមិនឃើញហាណាចូលទៅវិញសោះគេក៏បារម្ភហើយចេញមកមើលគេឱ្យអ្នកបម្រើចូលទៅមើលក្នុងបន្ទប់ទឹកក៏រកមិនឃើញនាងទៀតគេរឹតតែបារម្ភហើយប្រញ៉ាប់ដើរស្រែរកនាងតែម្តង គ្រាន់តែឮJake ហៅភ្លាមហាណាបើកភ្នែកធំៗ
« Jake... ! »
« ហ៊ុន ពេលនេះJake មកតាមហើយ បងឱ្យអូនចេញទៅ » សុងហ៊ុនមិនចង់លែងនាងឱ្យទៅឡើយតែគេគ្មានជម្រើសទេ គេក៏ព្រមឱ្យនាងចេញទៅតែគេនិយាយលក្ខខណ្ឌជាមួយនាង« បងព្រមឱ្យអូនចេញទៅ តែអូនត្រូវតែសន្យាថាយប់នេះអូននឹងទៅរកបងហើយយើងដោះស្រាយគ្នាឱ្យបានច្បាស់លាស់ តើok ទេ ?»
ហាណាមិនបានគិតអ្វីច្រើនឡើយនាងប្រញ៉ាប់តបភ្លាម
« ok ok អូនយល់ព្រម »ពេលនាងតបហើយសុងហ៊ុនក៏យល់ព្រមដោះលែងឱ្យនាងទៅ រាងស្តើងដើរចេញទៅទាំងភ័យបុកពោះភឹបៗ នាងខ្លាចថាសុងហ៊ុនចេញទៅតាមពីក្រោយនាងហើយរឿងនឹងបែកការ គ្រាន់តែសុងហ៊ុនម្នាក់ក៏ធ្វើឱ្យនាងភ័យចង់រាកនោមហើយ នាងពិតជាពិបាកប្រឈមណាស់ នាងមិនហ៊ានស្រម៉ៃទេថាបើJakeដឹងម្នាក់ទៀតវានឹងទៅជាយ៉ាងណា គ្រាន់តែគិតក៏រន្ធត់ព្រឺព្រួចឡើងបាស់រោមដែរ
« Jake អូននៅទីនេះ មានអីមែនទេ ហេតុអីបានជាបងចេញមកតាមអូនបែបនេះ »
គ្រាន់តែឃើញរាងស្តើងភ្លាម Jake ស្ទុះទៅឱបនាងយ៉ាងណែន ឱបនាងអស់ចិត្តទើបគេចាប់ដៃនាងហើយសួរដោយក្តីបារម្ភជាពន់អនែក
« អូនទើបមកពីណា អូនដឹងទេថាបងបារម្ភពីអូនស្ទើស្លាប់ទៅហើយ បងឃើញអូនចេញមកយូរពេកបងក៏មកតាម បងឱ្យគេចូលទៅមើលនៅក្នុងបន្ទប់ទឹកតែគេប្រាប់ថាមិនឃើញទេ បងបារម្ភពីអូនខ្លាំងណាស់អូនដឹងទេ » រាងស្តើងសម្លឹងJake ទាំងខំទប់ទឹកភ្នែកនាងមិនឱ្យស្រក់ព្រោះនាងមិនដឹងថាតើនាងអាចមានឱកាសបាននៅក្បែរមនុស្សប្រុសដ៏សែនល្អនិងកក់ក្តៅម្នាក់នេះទៀតឬអត់ទេនៅពេលដែលគេដឹងការពិតនោះ នាងតបទៅគេវិញ« អូនមិនអីទេ បងកុំបារម្ភអីអូនគ្រាន់តែចង់ចេញដើរលេងបន្តិចប៉ុណ្ណោះ »
« អូនមិនអីពិតមែនហ្អេស៎ » Jake សួរបញ្ជាក់ដើម្បីឱ្យប្រាកដចិត្ត ហើយរាងស្តើងក៏ប្រញ៉ាប់តបវិញ

YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...