Part 3 : បងឆ្កួតព្រោះតែអូនម្នាក់គត់

869 34 0
                                    

នាងចាប់កញ្ឆក់កាបូបហើយដើរចេញទៅ ស្រាប់តែសុងហ៊ុនស្រែកឃាត់នាង

« ឈប់សិន »
« អូនជិះតាក់សុីមកតើមែនទេ ? »

រាងស្តើងមិននិយាយតបវិញទេតែនាងងក់ក្បាលតិចៗទាំងមិនចង់ទាំងមុខក្រញ៉ូវខ្ពើមជ្រលក់មាត់រក

សុងហ៊ុនក៏បញ្ជាទៅកូនចៅរបស់គេ
« ឆាប់ទៅបញ្ចេញឡានមក »

« បាទអ្នកប្រុស »

រាងស្តើងមើលមុខគេទាំងឆ្ងល់ហើយអត់មិនបាននាងក៏សួរ
« ឱ្យគេបញ្ចេញឡានធ្វើអី? »

« គឺជូនអូនទៅវិញហ្នឹងហើយ »

« មិនបាច់ទេខ្ញុំអាចទៅវិញខ្លួនឯងបាន មិនបាច់ពិបាកទេ »

« ទៅវិញដោយជិះតាក់សុីហ្នឹងហ្អេស៎? »

« បើមិនឱ្យជិះតាក់សុីឱ្យដើរឬយ៉ាងម៉េច? »

« បើតាមសភាពបែបនេះមិនថាដើរឬជិះតាក់សុីទេ គឺសុទ្ធតែមិនអាចទៅបានទាំងអស់ហ្នឹង »

« ហេតុអី ហេតុអីក៏ថាមិនបាន? »

« បើជិះទៅនឹងត្រូវគេរំលោភតាមផ្លូវមិនខានទេ »

« កុំមើលគេក្នុងផ្លូវអាក្រក់ពេកអី មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែអាក្រក់ដូចជាបងនោះទេ »

ស្តាប់នាងនិយាយហើយសុងហ៊ុនមានអារម្មណ៍ស្ពឹកដូចត្រូវគេយកទឹកកកទាំងបាវមកជះចំកណ្តាលមុខឮសូរតែឆាច់!  តែគេក៏មិនចាញ់នាងឡើយគេតបទៅនាងវិញ

« អញ្ចឹងចង់សាកមើលដែរទេ មនុស្សស្រីក្មេងខ្ចីអាយុទើបតែ18 មុខមាត់ស្អាតបាតសាច់សខ្ចីល្វក់ សាកមើលទៅថាពួកគេនោះអាក្រក់ដូចបងឬអាក្រក់ជាងបង »

ឮសុងហ៊ុននិយាយហើយរាងស្តើងអត់គិតមិនបាននាងគិតថាគេនិយាយពិតជាត្រូវ ទោះនាងស្អាតឬមិនស្អាតតែខ្លួនជាស្រីបើចេញទៅទាំងសភាពបែបនេះវាពិតជាគ្មានសុវត្ថិភាពឡើយ នាងមិនតបទៅគេវិញទេ នាងដើរទៅជិតដល់ឡានកូនចៅរបស់សុងហ៊ុនបើកទ្វារឱ្យ ហើយនាងក៏ចូលទៅក្នុងឡានតែម្តងដោយមិននិយាយអ្វី សុំរក្សាភាពស្ងៀមស្ងាត់ អត់និយាយអីច្រើនទេ ថាជិះ គឺឡើងយកតែម្តង ឃើញហើយសុងហ៊ុនទប់ចិត្តមិនបានក៏សើចហ៊ឹសបន្តិចហួសចិត្តអស់សំណើចនឹងចរិតកូនក្មេងរបស់នាង រួចគេក៏ចូលទៅក្នុងឡានតាមពីក្រោយនាងដែរ ធ្វើឱ្យរាងស្តើងជ្រួញចិញ្ចើម

My two boyfriends ( Completed )Where stories live. Discover now