Part 4 : ដាល់គ្នាលេងទុកជាការសម្រួល

783 33 0
                                    

« មិនបានទេ យើងចង់និយាយនៅពេលនេះ យើងចាំដល់ថ្ងៃស្អែកមិនបានទេ គឺយើងត្រូវតែនិយាយនៅយប់នេះតែម្តង »

« រឿងស្អីឯងហ្នឹង ចឹងនិយាយថ្ងៃហ្នឹងក៏បានដែរ »

« ល្អ បន្តិចទៀតយើងទៅដល់ផ្ទះឯង » និយាយហើយJake ក៏ដាក់ទូរសព្ទចុះហើយគេបើកឡានចេញទៅលឿនដូចព្យុះ បន្ទាប់មកទើបរាងស្តើងខលមកគេ គេក៏ឈប់ទទួលហើយបើកទៅមុខទៀតយ៉ាងលឿនគ្មានឈប់។

_______

បន្តិចក្រោយមកគេមកដល់ផ្ទះសុងហ៊ុន មកដល់ក្រោយសុងហ៊ុនបន្តិចទ្វាររបងនៅបើកស្រាប់គេក៏ជិះចូលទៅបន្តពីឡានសុងហ៊ុនតែម្តង សុងហ៊ុនឃើញហើយលាន់មាត់ទាំងឆ្ងល់

« ហេតុអីក៏គេមកដល់លឿនម្ល៉េះ ? » សុងហ៊ុនចុះពីលើឡានប្រុងដើរទៅរកJake ស្រាប់តែJake ចុះពីលើឡានរបស់គេហើយ ដើរយ៉ាងលឿនសំដៅមករកសុងហ៊ុនហើយដាល់គេអស់មួយទំហឹងដៃធ្វើឱ្យមុខសុងហ៊ុនត្រូវងាកទៅម្ខាងហើយខ្លួនគេទ្រេតស្ទើរដួល កូនចៅរបស់សុងហ៊ុនឃើញហើយចង់រត់មកជួយការពារគេតែ សុងហ៊ុនលើកដៃឃាត់ គេងើបមុខឡើងវិញហើយយកអណ្តាតទល់ថ្ពាល់របស់គេរួចយកដៃជូតឈាមចេញពីគែមមាត់ ហើយគេញញឹមចុងមាត់បន្តិចរួចនិយាយទៅកាន់Jake

« បែបនេះមានន័យថាឯងបានដឹងរឿងអស់ហើយតើមែនទេ »
Jake ដើរមកចាប់ក្របួចកអាវរបស់គេ

« មែនហើយ យើងបានដឹងអស់ហើយ ឯងអាមិត្តទុរយស យើងមិនគួរមានមិត្តដូចឯងទេ! » និយាយហើយគេដាល់សុងហ៊ុនថែមមួយដៃទៀត សុងហ៊ុនងើបមុខមកវិញហើយតបទៅJake

« ឯងជេរយើងបែបនេះ ចឹងមានន័យថាឯងមិនទាន់បានដឹងការពិតទាំងអស់ទេ អញ្ចឹងសុំឯងដឹងផងទៅថាអ្នកណាមកមុនហើយអ្នកណាមកក្រោយ » និយាយហើយគេក៏ដាល់Jakeវិញមួយដៃយ៉ាងដំណំ ហើយស្ទុះទៅចាប់ក្របួចកអាវJake រួចគេនិយាយបន្ថែម

« ឯងស្មានថាយើងជាអ្នកក្បត់ឯងមែនទេ ហ៊ឹស! ឯងយល់ច្រឡំហើយ ការពិតគឺឯងវិញទេជាអ្នកដែលក្បត់យើង ! » និយាយហើយគេដាល់Jake ថែមមួយដៃទៀត Jake ងើបមុខមកតបនឹងគេវិញទាំងមាត់បែកចេញឈាម

« ឯងនិយាយអី ឯងកុំចេះតែមកបំភ្លៃការពិតព្រោះចង់រួចខ្លួនឱ្យសោះ យើងមិនជឿឯងទេ » គេស្ទុះទៅដាល់សុងហ៊ុនទៀតឯសុងហ៊ុនក៏ដាល់តបទៅគេវិញដូចគ្នា

My two boyfriends ( Completed )Where stories live. Discover now