Part 5 : រាងកាយអូនឆ្លងកាត់ប្រុសប៉ុន្មាននាក់ហើយ?

974 32 3
                                    

« អរ ការពិតអញ្ចឹងសោះ »

មិត្តរបស់មូនកំពុងតែឆ្ងល់ថារាងស្តើងជាអ្នកណាគេក៏ខិតទៅខ្សឹបសួរមូន
« អ្នកណាហ្នឹង អាមូន ម៉េចក៏យើងមិនដែលស្គាល់សោះអីចឹង ហើយឯងមិនគិតណែនាំឱ្យយើងស្គាល់បន្តិចទេអី »

ពេលមិត្តគេខ្សឹបសួរហើយមូនក៏ប្រញ៉ាប់ណែនាំ
« អរ និយាយចឹង អ្នកនាងនេះជាមិត្តរបស់ខ្ញុំឈ្មោះវូ »
« ហើយ អាវូនេះជាអ្នកនាងហាណាសង្សាររបស់អ្នកប្រុស តែតាមពិតទៅខ្ញុំត្រូវហៅថាអនាគតភរិយារបស់អ្នកប្រុសវិញដូចជាត្រូវជាង »

ឮនាយមូននិយាយហើយរាងស្តើងរាងបើកភ្នែកធំៗដោយភ្ញាក់ផ្អើលរួចហើយនាងញញឹមបន្តិចលាយជាមួយនឹងថ្ពាល់ចាប់ផ្តើមឡើងក្រហមព្រោះអៀន នាយវូប្រញ៉ាប់និយាយរាក់ទាក់ទៅកាន់នាង

« អឹ សួស្តីអ្នកនាងហាណា »

« ចា៎ សួស្តី » រាងស្តើងឆ្លើយតបហើយមានញញឹមបន្តិចតាមសុជីវធម៌របស់នាង  រាងស្តើងឃើញផ្កាថ្មដែលមូនកាន់ហើយនាងចាប់អារម្មណ៍តាំងពីឃើញគេយួរមកដំបូងម្ល៉េះ អត់មិនបាននាងក៏សួរគេ

« នេះជាផ្កាថ្មមែនទេ ស្អាតខ្លាំងណាស់ »

« អរ បាទមែនហើយអ្នកនាង វាអណ្តែតមកនៅតាមឆ្នេរខ្ញុំឃើញវាស្អាតប្លែកក៏គិតថារើសយកមកឱ្យម៉ែដាក់តាំងក្នុងផ្ទះ »
« តែថាអ្នកនាងស្រឡាញ់វាមែនទេ បើអ្នកនាងស្រឡាញ់អ្នកនាងអាចយកបានណា ព្រោះនៅផ្ទះខ្ញុំមានច្រើនហើយ »

« ពិតមែនហ្អេស៎ ?»

« បាទ ខ្ញុំនិយាយពិតមែនណាអ្នកនាង »

« ចឹងខ្ញុំសុំយកហើយណា៎ ការពិតទៅខ្ញុំចាប់អារម្មណ៍តាំងពីឃើញយួរមកដំបូងម្ល៉េះ » ពេលនិយាយហើយរាងស្តើងក៏ទទួលយកផ្កាថ្មមកកាន់មើលយ៉ាងពេញចិត្ត នាយវូទើបតែចាប់អារម្មណ៍ថាខ្លួនឯងបានយួរដូងមកដែរ គេក៏ប្រញ៉ាប់សួរទៅកាន់រាងស្តើង

« អ្នកនាង ត្រូវការញ៊ាំទឹកដូងដែរទេ ចាំខ្ញុំកាប់ឱ្យ»

« អរ គឺ ខ្ញុំ....»រាងស្តើងរកឆ្លើយបដិសេធតែអ្នកសួរបានដកកាំបិតស្នៀតដែលនៅនឹងចង្កេះយកមកកាប់ដូងឱ្យយ៉ាងរហ័សធ្វើឱ្យរាងស្តើងត្រូវប្តូរចម្លើយវិញ
« នេះ បើអ្នកសួរប្រញ៉ាប់កាប់លឿនបែបនេះប្រហែលជាមិនអាចបដិសេធទាន់ទេមែនទេ »

My two boyfriends ( Completed )Where stories live. Discover now