« អូនមិននឹកស្មានសោះថាបងហ៊ានវាយតម្លៃអូនទាបបែបនេះ »
Jakeដើរចូលទៅចាប់កដៃរបស់នាងទាញខ្លួននាងឱ្យមកជិតគេហើយគេក៏និយាយ
« មែនហើយ ព្រោះបងធ្លាប់វាយតម្លៃអូនខ្ពស់ពេក ហើយវាក៏ខុសការគិត ហេតុនេះហើយបងមិនចង់ខុសម្តងទៀតទេ »ពាក្យរបស់គេមួយម៉ាត់ៗដែលនិយាយចេញមកហាក់ដូចយកម្ជុលរាប់រយមកចាក់ដោតលើបេះដូងរបស់នាងឱ្យឈឺចុកចាប់ស្ទើរដកដង្ហើមមិនចេញ
« មែនហើយ ក្នុងចិត្តបងអូនពិតជាគ្មានតម្លៃហើយនិងថោកទាបណាស់ហើយ បើបងគិតបែបនេះទៅហើយ ចឹងអូនគិតថាពួកយើងគួរតែចែកផ្លូវគ្នាទៅអូនមិនចង់ឱ្យបងយកខ្លួនមកប្រឡាក់ប្រឡូកជាមួយមនុស្សស្រីថាបថោកដូចជាអូនទេ » រាងស្តើងនិយាយទាំងដំណក់ទឹកភ្នែកនាងស្រក់ចុះមកប៉ុនៗគ្រាប់ពោតតែម្តងជាមួយនិងបេះដូងដែលប្រេះបែកមិនដឹងជាប៉ុន្មានបំណែក ឯJakeវិញគ្រាន់តែឮពាក្យថាចែកផ្លូវភ្លាមបេះដូងគេហាក់ប្រេះបែកខ្ទេចខ្ទីគេទាំងស្លុតចិត្តទាំងឈឺចាប់រកអ្វីមកពណ៍នាមិនត្រូវឡើយ ព្រោះទោះបីជាគេបានដឹងថានាងមានគេស្របពេលជាមួយសុងហ៊ុនពិតមែនតែគេមិនដែលគិតពីរឿងបែកគ្នាជាមួយនាងបន្តិចឡើយគេមិនបានសូម្បីតែគិតដល់សូម្បីបន្តិចឬអាចនិយាយថាមិនគិតទាល់តែសោះពេលនេះគេនៅគាំងមួយកន្លែងធ្វើអ្វីមិនកើតទាល់តែសោះ
« ឆាប់លែងដៃអូនទៅអូននឹងបានចេញឱ្យបាត់ពីមុខបងតែម្តង» រាងស្តើងប្រឡេះដៃនាងចេញពីគេហើយនាងបម្រុងដើរចេញតែស្រាប់តែគេចាប់ដៃនាងជាប់ហើយកន្ត្រាក់នាងទៅវិញមួយទំហឹងធ្វើឱ្យខ្លួនរបស់នាងជ្រុលទៅបុកនឹងគេ គេរឹតចង្កេះនាងជាប់
« បងមិនព្រមឱ្យអូនទៅណាទេ បងមិនឱ្យអូនទៅជាដាច់ខាត »
« ប៉ុន្តែអូនបានសម្រេចចិត្តហើយថាអូននឹងបែកគ្នាជាមួយបងហេតុនេះហើយបងគ្មានសិទ្ធិឃាត់អូនទៀតទេ ពីពេលនេះទៅពួកយើងបែកគ្នាហើយ »
« បែកតែអូន តែបងមិនបែក សរុបមកពួកយើងនៅតែជាសង្សារនឹងគ្នាដដែល »
« Jake លែងអូនទ..អ៊ុប»
និយាយមិនទាន់ចប់ផងមាត់តូចរបស់នាងត្រូវបានផ្អឹបជាប់ជាមួយនឹងបបូរមាត់ក្រាស់របស់គេ គេទើបតែបឺតបានថើៗរាងស្តើងក៏ប្រើកម្លាំងមួយទំហឹងច្រានគេចេញគេក៏ត្រូវថយបន្តិចដោយមិនបានត្រៀមខ្លួនទប់នឹងកម្លាំងច្រានរបស់នាង រាងស្តើងយកខ្នងដៃជូតមាត់បន្តិចទាំងទឹកភ្នែក ទង្វើជូតមាត់របស់នាងរឹតតែធ្វើឱ្យJakeខឹងកាន់តែខ្លាំងឡើង ពេលនាងរករត់ចេញទៅ Jakeក៏ស្ទុះទៅទាញនាងមកបឺតមាត់ម្តងទៀតម្តងនេះដៃគេចាប់កញ្ចឹងកនាងជាប់ រាងស្តើងខំប្រឹងរើដៃនាងប្រតាយតប់ទ្រូងនិងស្មាគេហើយខំច្រានគេចេញម្តងទៀតតែកម្លាំងនាងមិនបានធ្វើឱ្យខ្លួនគេរង្គើបន្តិចឡើយគេថើបបឺតជញ្ជក់ខាំក្រញិចគ្រលាស់លិឍរហូតរាងស្តើងចាប់ផ្តើមអស់ខ្យល់មែនទែននាងនៅសម្ងំស្ងៀមទឹកភ្នែកនាងហូរមកប៉ះជាមួយនឹងថ្ពាល់របស់គេទើបគេព្រមលែងនាង ពេលបានស្រូបយកខ្យល់ដង្ហើមវិញបានហើយរាងស្តើងពន្លែងមួយកំភ្លៀងទៅលើថ្ពាល់របស់គេ មុខJake ត្រូវងាកទៅម្ខាងម្តងទៀតដោយកម្លាំងទះរបស់នាង រាងស្តើងនិយាយទាំងទឹកភ្នែកហូរពេញផែនថ្ពាល់
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...