Part 9 : បើបងស្លាប់បាត់បានអ្នកណាទទួលខុសត្រូវអូន

563 26 6
                                    

« អានចូ គេមានការអីអញ្ចេះ ? »
« អាឡូ អានចូ មានការអីមែនទេ »

« អាឡូ អ្នកនាង អ្នកនាងអាចមកជួយមើលអ្នកប្រុសផងតើបានទេ»

« ជួយមើល ជួយមើលហ៊ុនមែនទេ គេកើតអីទៅ មានរឿងអីហ្នឹងអានចូ »

« គឺ..គឺកាលពីល្ងាចអ្នកប្រុសបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែគាត់បើកបរទាំងស្រវឹងខ្លាំង »

គ្រាន់តែឮភ្លាមរាងស្តើងស្លុតចិត្តជាខ្លាំង
« ថាម៉េច!! ហ៊ុនជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងហ្អេស៎» នាងមានអារម្មណ៍ថាវាប្រាកដជាមកពីគេឃើញនាងនិងJakeមិនខានទេទើបគេទៅផឹកស្រារហូតដល់ជួបគ្រោះថ្នាក់បែបនេះ រាងស្តើងប្រញ៉ាប់សួរទៅគេទៀតទាំងត្រជាក់ចុងដៃចុងជើងនិងញ័រខ្លួនអស់ហើយ

« ពេលនេះគេយ៉ាងម៉េចទៅហើយ? តើគេកើតអីធ្ងន់ធ្ងរដែរទេ? គេមិនអីទេមែនទេ? អានចូឆាប់ឆ្លើយមក! »

« បាទ អ្នកនាង អ្នកប្រុសពេលនេះមិនទាន់អីទេ តែបណ្តោយទៀត អាចមានបញ្ហាមិនខាន »

« បណ្តោយ បណ្តោយយ៉ាងម៉េច? ហេតុអីក៏បែបហ្នឹងទៅវិញ?! »

« គឺអ្នកប្រុសមិនព្រមលេបថ្នាំទេ ខ្ញុំព្យាយាមបង្ខំយ៉ាងណាក៏អ្នកប្រុសមិនព្រមដែរ ពេលនេះអ្នកប្រុសចាប់ផ្តើមក្តៅខ្លួនកាន់តែខ្លាំងហើយ »

« ចំមែនហើយ គេពិតជាមិនព្រមកែមែន នៅតែខ្ជិលលេបថ្នាំដដែល មិនខ្លាចស្លាប់ទេឬយ៉ាងម៉េច?! »រាងស្តើងនិយាយទាំងបារម្ភពីគេ អានចូក៏ប្រញ៉ាប់និយាយតមកនាង

« អ្នកប្រុសចិត្តរឹងខ្លាំងណាស់ គាត់មិនព្រមស្តាប់អ្នកណាទេ តែមានតែអ្នកនាងទេដែលគាត់ព្រមស្តាប់ ហេតុនេះហើយទើបខ្ញុំសុំឱ្យអ្នកនាងមកជួយមើល » រាងស្តើងឮហើយរាងទម្លាក់ទឹកមុខបន្តិចដោយក្តីស្រងូតចិត្ត

« ខ្ញុំមិនដឹងថាពេលនេះគេនៅព្រមស្តាប់ខ្ញុំទៀតឬអត់ទេ តែខ្ញុំនឹងទៅមើលគេឥឡូវនេះ » និយាយចប់នាងក៏ដាក់ទូរសព្ទចុះរួចប្រញ៉ាប់ទៅរៀបចំខ្លួនដើម្បីចេញទៅ ពេលចុះទៅដល់ក្រោមលោកយូនិងអ្នកស្រីយូក៏នៅក្រោមនោះល្មមដែរ លោកយូក៏សួរមកហាណា

My two boyfriends ( Completed )Where stories live. Discover now