« ពេលនេះដៃបងកាន់ចានបបរនិងដួសមិនបានទេណ៎ ចុះមុននេះវិញនោះ បងចុះទៅឱបអូនផងអីផង អូនដូចមិនឃើញបងរអ៊ូថាដៃឈឺសោះ ? »
« ពិតមែនហើយ បងក៏មិនដឹងដូចគ្នាពេលនោះដៃបងមិនបានឈឺតែ តែពេលនេះវាស្រាប់តែឈឺឡើង បងគិតថាប្រហែលជាពេលនេះថ្នាំអស់ប្រសិទ្ធភាពហើយទេដឹង »
ឮគេនិយាយហើយរាងស្តើងក៏គិតថាវាសមហេតុផលដែរ នាងយកដៃស្ទាបកគេមើលក៏ឃើញថាវារាងឡើងកម្តៅ នាងក៏ប្រញ៉ាប់និយាយទៅកាន់គេ
« អញ្ចឹងមិនអីទេណា ចាំអូនបញ្ចុកបង »
« យេស!! ល្អខ្លាំងណាស់ » សុងហ៊ុនរាងអរភ្លេចខ្លួនបន្តិចពេលរាងស្តើងមើលមុខគេ គេក៏សម្រួលមកវិញជាមួយនិងទឹកមុខគួរឱ្យអាណិតឡើងវិញ
« ពិតជាល្អខ្លាំងណាស់ »
« ចំមែនហើយ បងឯងនេះ »
និយាយហើយរាងស្តើងក៏ដួសបបរបញ្ចុកគេ សុងហ៊ុនហាមាត់ចាំរកនាងបញ្ចុកមិនចង់ទាន់ឡើយ រាងស្តើងក៏សប្បាយចិត្តដែលឃើញគេចូលចិត្តបែបនេះ ពេលឱ្យគេញ៊ាំបបរអស់ហើយ នាងក៏ចាប់ផ្តើមបេះថ្នាំឱ្យគេលេប គ្រាន់តែឃើញនាងរៀបចំថ្នាំឱ្យគេភ្លាមគេក៏ងាកមុខចេញភ្លាមតែម្តង រាងស្តើងហុចថ្នាំឱ្យគេ
« ដល់ពេលត្រូវញ៊ាំថ្នាំហើយ នេះ បងឆាប់លេបទៅ»
សុងហ៊ុននិយាយទាំងងាកមុខចេញ
« អត់ទេ បងថាបងដូចជាជាហើយ បងមិនចាំបាច់ត្រូវលេបថ្នាំទៀតទេ » គេនិយាយហើយ គេដេកហើយទាញភួយមកដណ្តប់រួចងាកមុខចេញធ្វើមិនដឹង រាងស្តើងទាញគេឱ្យងើបមកវិញហើយថាឱ្យគេ« មិនបានទេ បងត្រូវតែលេប ក្រែងបងអ្នកនិយាយខ្លួនឯងហ្អី ថាដៃបងចាប់ផ្តើមឈឺនោះ »
« អត់ទេ ពេលនេះ លែងឈឺវិញហើយ » គេនិយាយហើយគេក៏ដេកទៅវិញទៀត រាងស្តើងក៏ទាញគេមកវិញទៀត
« នែ៎!! មិនបានទេបងត្រូវតែលេប មើលចុះខ្លួនបងចាប់ផ្តើមឡើងកម្តៅទៀតហើយណា »
« បងមិនអីទេ ហាណា បងមិនចង់លេបទៀតទេ បងជាហើយ »
ការពិតមូលហេតុដែលធ្វើឱ្យសុងហ៊ុនស្អប់មិនចង់លេបថ្នាំព្រោះកាលពីតូចអាយុ8គេធ្លាប់ស្លាក់ថ្នាំប៊ិះតែស្លាប់ម្តងហើយ ហើយដល់អាយុ11ឆ្នាំគេក៏ស្លាក់ម្តងទៀត តាំងពីពេលនោះមកគេស្អប់ថ្នាំខ្លាំងណាស់ គេមិនចង់ប៉ះវាទៀតឡើយ គេមិនដែលប្រាប់រឿងនេះឱ្យរាងស្តើងដឹងទេព្រោះគេមិនចង់ឱ្យនាងគិតថាគេជាមនុស្សគ្មានបានការ ។ ឃើញគេចចេសខ្លាំងបែបនេះរាងស្តើងក៏យកប្រដាប់កិនមកកិនថ្នាំហើយបូមដាក់សឺរ៊ាំង សុងហ៊ុនងាកមកសួរនាង
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...