Part 11 : ដល់ពេលដែលអូនត្រូវរើសហើយ(១ណា)

457 26 0
                                    

« មិនទាក់ទងចឹងហ្អេស៎ ត្រូវហើយ ទោះទាក់ទងឬមិនទាក់ទងក៏ដូចតែគ្នាហ្នឹង ព្រោះខ្ញុំមិនសំខាន់ស្រាប់ហើយ »

« បងកុំនិយាយបែបនេះអីតើបានទេ បងពិតជាសំខាន់សម្រាប់អូនណាស់ កុំនិយាយថាបងមិនសំខាន់បែបនេះអី » ពេលឮរាងស្តើងនិយាយថាJakeពិតជាសំខាន់សម្រាប់នាង បេះដូងសុងហ៊ុនហាក់ឈឺខ្ទោកៗពើតឡើងភ្លាម គេនិយាយទៅកាន់Jake

« បើឯងគិតថាឯងមិនសំខាន់បែបនេះទៅហើយ ឯងគួរតែដកខ្លួនចេញទៅវាល្អជាង »

គ្រាន់តែឮសុងហ៊ុននិយាយហើយJakeក្តៅឆេះឆួលកាន់តែខ្លាំង គេស្ទុះទៅចាប់ក្របួចក៏អាវសុងហ៊ុន

« ផាក សុងហ៊ុន ឯងកុំបានដៃខ្លាំងពេក » គេយាដៃប្រុងដាល់សុងហ៊ុន រាងស្តើងបើកភ្នែកធំៗចំពោះទង្វើរបស់Jakeនាងស្រែកឱ្យគេស្ទើរភ្លាត់សម្លេង

« Jake បងចង់ធ្វើអីហ្នឹង!! ឆាប់លែងហ៊ុនទៅ ហើយយើងមកនិយាយគ្នាឱ្យដឹងរឿង »
ខណៈពេលដែលរាងស្តើងកំពុងខ្លាចJakeវាយសុងហ៊ុនតែសុងហ៊ុនវិញគេមិនខ្លាចបន្តិចឡើយ  គេនិយាយតិចៗទៅកាន់Jake

« យ៉ាងម៉េច ឬឯងចង់បដិសេដថាវាមិនពិត »គេនិយាយហើយថែមទាំងញញឹមឌឺថែមទៀតផង ធ្វើឱ្យJakeខឹងកាន់តែខ្លាំងគេក៏ដាល់សុងហ៊ុនមួយដៃយ៉ាងពេញកម្លាំងដោយកំហឹង ធ្វើឱ្យមុខសុងហ៊ុនត្រូវងាកទៅម្ខាងហើយមាត់របស់គេបែកហូរឈាមមកតែម្តង រាងស្តើងឃើញហើយនាងបើកភ្នែកធំយកដៃខ្ទប់មាត់ទាំងញ័រទទ្រើតព្រោះតក់ស្លុតនឹងអ្វីដែលបានកើតឡើងមុននេះ ពេលឃើញJakeយាដៃរកដាល់សុងហ៊ុនម្តងទៀតនាងស្រែកឡើងភ្លាត់សម្លេង

« ឈប់ភ្លាម!! កុំមកប្រើកម្លាំងធ្វើខ្លួនដូចក្មេងអន្ទពាលបែបនេះអូនមិនចូលចិត្តទេ បើបងមិនព្រមនិយាយគ្នានៅពេលនេះទេ បងក៏ចេញទៅរំងាប់អារម្មណ៍នៅក្រៅសិនទៅ កុំមកប្រើកម្លាំងបាយបែបនេះឱ្យសោះ»

ឮនាងនិយាយបែបនេះJakeក៏ព្យាយាមរំងាប់អារម្មណ៍ តែស្រាប់តែគេឃើញសុងហ៊ុនមើលមុខគេដោយញញឹមឌឺទៀត Jake គ្រប់គ្រងអារម្មណ៍ខ្លួនឯងលេងបាន គេក៏ដាល់សុងហ៊ុនថែមមួយដៃទៀត ធ្វើឱ្យមាត់សុងហ៊ុនត្រូវហូរឈាមមកទាំងសងខាង រាងស្តើងបើកភ្នែកធំៗព្រោះស្មានមិនដល់ថាJakeដាល់សុងហ៊ុនម្តងទៀតបែបនេះ នាងស្ទុះចូលទៅទាញJake ចេញពីសុងហ៊ុន ហើយទះគេមួយកំភ្លៀងអស់មួយកម្លាំងដៃ ធ្វើឱ្យមុខJakeត្រូវងាកទៅម្ខាង ការទះរបស់នាងមិនបានធ្វើឱ្យគេឈឺនៅខាងក្រៅទេ តែវាបានធ្វើឱ្យគេឈឺចាប់នៅក្នុងចិត្តខ្លាំងណាស់ បេះដូងគេខ្ទេចខ្ទាំអស់គ្មានសល់ទេ គេសែនឈឺចុកចាប់ខ្លាំងណាស់ គេងាកមុខមកមើលនាងវិញហើយយកអណ្តាតទល់ថ្ពាល់ខាងដែលនាងបានទះ រួចគេក្តាប់ដៃយ៉ាងណែនហើយសួរទៅកាន់នាងទាំងឈឺចុកចាប់

My two boyfriends ( Completed )Where stories live. Discover now