Part 12 : ត្រឹមជាអតីតកូនឆ្មាតូចរបស់បង

430 23 0
                                    

« ហាណាកូន នេះកូនកើតអីហ្នឹង កូនយំមែនទេ នេះមានរឿងអីទៅ កូនឆាប់ប្រាប់ម៉ាក់ភ្លាមមក »

រាងស្តើងឃើញលោកស្រីយូមកសួរទាំងបារម្ភបែបនេះនាងរឹតតែអួលណែនថែមទៀតទឹកភ្នែកដែលនាងខំទប់ព្រោះមិនចង់ឱ្យគាត់ឃើញពេលនេះនាងទប់លែងជាប់ទៀតហើយ វាហូរស្រក់ចុះមកដូចទឹកបាក់ទំនប់អញ្ចឹងដែរ លោកស្រីយូឃើញបែបនេះគាត់កាន់តែបារម្ភថែមទៀត គាត់ដើរទៅកាន់ស្មារាងស្តើងហើយព្យាយាមសួរនាងដោយក្តីបារម្ភយ៉ាងខ្លាំង

« ហាណា កូនកើតអីហ្នឹង ឆាប់ប្រាប់ម៉ាក់ភ្លាមមកថាមានរឿងអី ហេតុអីបានជាកូនយំបែបនេះ នេះតើមិត្តកូនដែលជួបគ្រោះថ្នាក់នោះគេមានរឿងអីតើមែនទេ ឬមួយក៏កូនជួបរឿងអីមិនល្អមក កូនឆាប់ប្រាប់ម៉ាក់មក »

រាងស្តើងនិយាយអីមិនទាន់ចេញទេនាងឱបលោកស្រីយូយ៉ាងណែនហើយយំលើស្មាគាត់សសឹក លោកស្រីយូឃើញនាង    បែបនេះគាត់ក៏មិនបង្ខំសួរទៀតដែរ គាត់អង្អែលខ្នងនាងថ្នមៗដើម្បីលួងនាងហើយរងចាំអោយនាងសម្រួលចិត្តហើយនិយាយរឿងគ្រប់យ៉ាងប្រាប់គាត់បាន ។ ពេលគាត់ឃើញនាង រាងសម្រួលអារម្មណ៍បានជាងមុនហើយ លោកស្រីយូក៏ព្យាយាមសួរនាងម្តងទៀត

« សម្រេចថាកូនមានរឿងអីទៅ កូនអាច ប្រាប់ម៉ាក់បានទេ » លោកស្រីយូនិយាយបណ្តើរយកដៃជូតទឹកភ្នែកអោយកូនស្រីបណ្តើរ រាងស្តើងនិយាយទាំងក្តុកក្តួល

« ម៉ាក់ ពេលនេះ មិត្តរបស់កូនពួកគេខឹងកូនហើយ ពួកគេពិតជាលែងចង់ រាប់អានកូនទៀតហើយ ពួកគេស្អប់កូនហើយ » នាងនិយាយទាំងហូរទឹកភ្នែករហាម លោកស្រីយូឃើញហើយ ស្លុតចិត្តអាណិតកូនស្រីខ្លាំងណាស់ គាត់មិនដឹងថាកូនគាត់បានធ្វើអ្វីខុសទៅហេតុអីក៏មានការខឹងសម្បាកើតឡើងអីបែបនេះទៅវិញ លោកស្រីយូក៏សួរនាងបន្ថែមទៀត

« មានរឿងអីកើតឡើងទៅហេតុអីក៏ទៅជាបែបនេះ តើកូនស្រីម៉ាក់បានធ្វើអីខុសចំពោះពួកគេណាស់ណាទៅ ហេតុអីក៏ត្រូវខឹងដល់ថ្នាក់ហ្នឹងដែរ »

រាងស្តើងមិនតបអ្វីទេតែនាងក្រវីក្បាលទាំងទឹកភ្នែកជាសញ្ញាបង្ហាញឱ្យដឹងថានាងមិនចង់និយាយអ្វីទេ លោកស្រីយូឃើញបែបនេះហើយគាត់ក៏លែងសួរតទៅមុខទៀត គាត់ឱបកូនស្រីម្តងទៀតហើយគាត់អង្អែកក្បាលនិងខ្នងនាងថ្នមៗ រួចនិយាយលួងលោមនាង

My two boyfriends ( Completed )Where stories live. Discover now