Part 13 : កាមេរ៉ា📸

394 22 0
                                    

រូបភាពទាំងអស់នោះបានអណ្តែតនៅពេញខួរក្បាលរបស់រាងស្តើង នាងព្យាយាមបិតភ្នែកដើម្បីលុបរូបទាំងនោះចេញ នាងកាន់ជក់គូរទាំងហូរទឹកភ្នែកមកយ៉ាងស្ងៀមស្ងាត់ ហើយក៏គូរមិនចេញជារូបអ្វីមួយឡើយ ចុងក្រោយនាងក៏ត្រូវទុករូបចោលព្រោះមិនអាចគូរអ្វីបាន ពេលដើរទៅអង្គុយលើគ្រែនាងក្រឡេកឃើញ កាមេរ៉ាដែលដាក់នៅលើតុ ទឹកភ្នែកនាងក៏ស្រក់ចុះមកទៀតព្រោះនាងនឹកឃើញដល់សុងហ៊ុន ដោយសារតែកាមេរ៉ាមួយនេះជាកាមេរ៉ាដែលភ្ជាប់និស្ស័យឱ្យនាងនិងសុងហ៊ុនបានសម្លឹងឃើញគ្នា ហើយសុងហ៊ុនក៏បានទិញកាមេរ៉ាដែលដូចគ្នាទៅនឹងកាមេរ៉ានេះមួយផងដែរ ដើម្បីចាត់ទុកជាកាមេរ៉ាគូស្នេហ៍ គេចូលចិត្តលួចថតរូបនាងខ្លាំងណាស់គេទិញកាមេរ៉ាមកក៏ដើម្បីតែទុកថតរូបនាងដែរ ពេលនេះរាងស្តើងដូចជាមនុស្សដែលកំពុងតែឋិតក្នុងសភាពរវើរវាយ នាងចាប់ផ្តើមនឹកឃើញអនុស្សាវរីយរវាងនាងនិងសុងហ៊ុនឡើងវិញទៀត

[ នៅផ្ទះសុងហ៊ុន
រាងស្តើងកំពុងតែលាយគ្រឿងធ្វើស្នូលនំប៉ាវ សុងហ៊ុនដើរចូលមកក្នុងផ្ទះបាយទាំងញញឹមញញែម ព្រោះបានសង្សារធ្វើនំឱ្យឆី គេកាន់កាមេរ៉ាចូលមកជាមួយដែរហើយគិតតែចុចថតរូបនាងមិនឈប់ឡើយ មិនដឹងជាប្រឹងថតយកទៅណាទេ

« អីយ៉ា បងថតអូនទៀតហើយ មើលចុះសភាពអូនពេលនេះមិនគួរឱ្យថតទេ បងកុំថតអី »

« អត់ទេ ពេលនេះអូនគួរឱ្យស្រឡាញ់ខ្លាំងណាស់ មើលទៅដូចស្រ្តីមេផ្ទះពិតៗអញ្ចឹងដែរ »

រាងស្តើងក៏ញញឹមបន្តិចហើយតបវិញ
« មែនហើយអូនក៏គិតបែបហ្នឹងដែរ មើលចុះ អូនខំប្រឹងខ្លាំងណាស់បងដឹងទេ »

« អូហូ បើបែបនេះ បងគួរតែថតវីដេអូទុកហើយទើបបាន »

« ទៀតហើយ ហេតុអីក៏បងចូលចិត្តថតអូនម្ល៉េះ មានរបស់ស្អាតច្រើនណាស់នៅខាងក្រៅ ហេតុអីក៏បងមិនចេញទៅថតខ្លះអញ្ចឹង»

« ចាំបាច់ដែរហ្អេស៎ ព្រោះបើរបស់ដែលស្អាតជាងគេក្នុងលោកសម្រាប់បងគឺនៅទីនេះហើយនោះ »

« បងចង់សំដៅលើអី »

« គឺសំដៅលើអូនហ្នឹងហើយ ចាំបាច់សួរដែរហ្អ៎ អូនសម្លាញ់ »

My two boyfriends ( Completed )Where stories live. Discover now