Part 14 : ប្រុសទុយមុយ ប៉ះក្មេងកំហូចកំពូលល្បិច

370 20 0
                                    

ពួកគេថ្ពក់ដៃគ្នាត្រៀមបញ្ចេញកម្លាំងដើម្បីប្រកួត ស្រាប់តែសុងហ៊ុននឹកឃើញ

« អេ ឈប់សិន ពេលអូនឈ្នះអូនបានកាមេរ៉ាពីបង ចុះ បើពេលបងឈ្នះវិញ ហេតុអីក៏មិនឃើញអូននិយាយអីអញ្ចឹង »

< អូនខ្ជិលនិយាយព្រោះ មិនថាយ៉ាងណាអូនត្រូវតែឈ្នះបងឱ្យបានស្រាប់ហើយ >
« មិនអីទេ បើបងមានសង្ឃឹមថាអាចយកឈ្នះអូនបាន ចឹងបងក៏គិតលក្ខខណ្ឌមកចុះ »

< ហឹម មិនដឹងជាបានទំនុកចិត្តមកពីណាទេ អួតឥតល្ហែតែម្តងហើយ ក្មេងល្អិត >
« បងមិនត្រូវការអ្វីច្រើនទេ បើបងឈ្នះបងគ្រាន់តែចង់ឱ្យអូនថើបបងបីកន្លែង ហើយធ្វើសរសៃឱ្យបងបន្តិច រួចមានបញ្ចុកនំបង ហើយនិងត្រូវសុំទោសបងផងដែរ »

< អូហូ មិនច្រើនផងប៉ុណ្ណឹងចុះទម្រាំច្រើនទៀត ពិតជាសរសេរមកបិតពេញជញ្ជាំងមិនខាន >

< ប៉ុណ្ណឹងបន្តិចបន្តួចទេចាត់ទុកថាបងយោគយល់អូនណាស់ហើយ>

< អូ អូនពិតជាអរគុណដល់ការយោគយល់របស់បងខ្លាំងណាស់ បងសម្លាញ់ >

< មិនអីទេ ប៉ុណ្ណឹងចាត់ទុកជាមេរៀនតិចតួចសម្រាប់ក្មេងពូកែអួតទៅចុះ > មុខពួកគេញញឹមដាក់គ្នាយ៉ាងផ្អែម អ្នកដែលមើលមកពិតជាគិតថាពួកគេកំពុងតែផ្អែមល្ហែមជាមួយគ្នាហើយ តែមានដឹងឯណាថាក្នុងចិត្តពួកគេ កំពុងតែកាប់ចាក់គ្នាយ៉ាងសម្បើម

« អាបីចំណុចដំបូងអូនអាចយល់បាន តែត្រង់ចំណុចសុំទោសនោះ បងចង់សំដៅលើអី សុំទោសអីគេ»

« គឺសុំទោសពីបទដែលអូនហ៊ានអួតក្អេងក្អាងមិនមើលមាឌនោះអី»

« ស្អីគេ អូនគ្រាន់តែនិយាយការពិតសោះហ្នឹង ខុសដែរ? »

« អានិយាយការពិតដែលវាមិនពិតហ្នឹង គេចាត់ទុកថាជាការខុសធ្ងន់ធ្ងរណាស់អូនមិនដឹងទេហ្អេស? »

« ហួសហេតុពេកហើយ អូនមិនព្រមទេ »

« មានអីហួសហេតុ ធ្វើខុសចេះសុំទោសគឺជាទង្វើរបស់ក្មេងល្អពិតៗណា »

ហាណាព្យាយាមក្តាប់មាត់សង្កត់ចិត្ត
< មិនអីទេ ទោះយ៉ាងណាក៏ឯងត្រូវតែឈ្នះស្រាប់ទៅហើយ ចឹងហើយកុំខ្វល់អី >

My two boyfriends ( Completed )Where stories live. Discover now