« ឱ្យស្លាប់មួយកំណាត់ក្រោម »សុងហ៊ុនញញឹមចុងមាត់បន្តិចទាំងហួសចិត្តហើយតបវិញ
« បានស្បថក៏ស្បថ មានអីត្រូវខ្លាច ព្រោះបងមិនបានបោកផង »< មើលទៅមុខគេដូចមិនគួរបោកទេ ណ្ហើយ ជឿគេម្តងចុះ >
« ណេះបងយកទៅ »« នៅឆ្ងាយបែបនេះបងយកយ៉ាងម៉េច? »
« ហើយបងមិនគិតឡើងមកទេហ្អេស៎? »
« អត់ទេ ទឹកត្រជាក់ល្អបងចង់ត្រាំលេងបន្តិចទៀត »
« ចេះតែមានហើយ ហ៎ ណេះ » និយាយហើយនាងដើរទៅជិតដើម្បីហុចកាមេរ៉ាឱ្យគេ
« អាយយយ! »
សម្លេងស្រែកបន្លឺចេញពីមាត់រាងស្តើងនៅពេលដែលសុងហ៊ុនទាញដៃនាងទម្លាក់ទឹក ប្រូង! នាងងើបពីទឹកមកវិញឈ្លក់ក្អកខេះៗ
« មនុស្សអាក្រក់ នេះបងមិនបានបោកខ្ញុំយកកាមេរ៉ា តែបោកទាញខ្ញុំទម្លាក់ទឹកខ្ញុំហ្អេស៎ ? »<ចុះខ្លួនឯងហ៎ បោកគេឡើងមួយថ្ងៃហើយអត់គិត?>
« មនុស្សបងនេះពិតជា..ហ្អឺម..ហ្អឺម.. »
រាងស្តើងរកនិយាយថាពិតជាគួរឱ្យស្អប់ តែនាងមិនអាចបញ្ចប់ប្រយោគបានដោយសារមាត់របស់នាងត្រូវបានអ្នកម្ខាងទៀតទម្លាក់បបូរមាត់ក្រាស់មកផ្អឹបជាប់ហើយបឺតយកៗ ដៃគេម្ខាងទប់កញ្ចឹងកនាងជាប់ ហើយដៃម្ខាងទៀតស្រវ៉ាចាប់ដៃនាងដែលកំពុងតប់គេ ពេលនេះសុងហ៊ុនមិននិយាយអ្វីច្រើនទេ ព្រោះជ្រុលជាត្រូវសង្សារជើងល្អបោកបានម្តងជា2ដងហើយចឹងសុំបឺតជញ្ជក់សងសឹកឱ្យអស់ចិត្តសិនចាំនិយាយគ្នាតាមក្រោយ គេបឺតទាល់តែរាងស្តើងដង្ហក់រកខ្យល់ទើបគេព្រមលែងនាងឱ្យមានសេរីភាពវិញ ពេលបានមានសេរីភាពវិញរាងស្តើងខំប្រឹងស្រូបយកខ្យល់អុកសុីសែន គ្រាន់តែដកដង្ហើមបានដូចធម្មតាវិញហើយនាងប្រញ៉ាប់រកស្រែកជេរគេ តែស្រាប់តែនឹកឃើញ ថាសុងហ៊ុនជាប្រុសចិត្តក្តៅហើយក៏ផ្តាច់ការខ្លាំងណាស់ ចឹងបើនាងជេរគេទៀត គេច្បាស់ជាបឺតនាងទៀតមិនខានទេ ព្រោះធ្លាប់មានបទពិសោធន៍ញយដងហើយ ហេតុនេះនាងសម្រេចថាទប់ចិត្តថ្លើមប្រម៉ាត់សួតហើយមិនជេរវិញ តែនាងធ្វើមុខឡើងស្រងូតហើយសម្រក់ទឹកភ្នែកមកជំនួសពាក្យជេរ សុងហ៊ុនឃើញបែបនេះបេះដូងគេលោតឌុកដាក់រាងភ័យបុកពោះ

YOU ARE READING
My two boyfriends ( Completed )
Romantikរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...