Part 16 : បញ្ចប់គ្រប់យ៉ាង

338 15 0
                                    

ពេលស្រម៉ៃរូបភាពទាំងអស់នោះហើយបេះដូងនាងកាន់តែចុកចាប់ខ្លាំងលើសដើម ហើយពេលនេះមិនថាសម្លឹងមើលអ្វីក៏នឹកឃើញតែពួកគេទាំងអស់ លើកនេះនាងឈឺចាប់ខុសពីរាល់ដង នាងដឹងថាម្តងនេះពួកគេពិតជាដាច់ចិត្តពីនាងហើយព្រោះវាជាលើកទីមួយហើយដែលពួកគេបែរខ្នងដើរចេញ ហេតុនេះវាក៏មានន័យថានាងលែងមានឱកាសទៀតហើយ ដោយសារខូចចិត្តពេកនាងយំឡើងខ្សោះលែងមានទឹកភ្នែកឱ្យហូរមកទៀតហើយ នាងនៅដេកលើពូកទាំងគ្មានអារម្មណ៍គ្មានកម្លាំងធ្វើអ្វីឡើយ ។ ដល់ពេលល្ងាច អ្នកស្រីយូអោយគេមកហៅនាងទៅញ៊ាំបាយនាងក៏មិនចុះទៅដែរដោយនាងប្រាប់ពួកគេថានាងមិនឃ្លាន។ ពេលយប់បន្តិច លោកស្រីយូក៏ឡើងយកទឹកដោះគោមកអោយហាណា ពេលឃើញលោកស្រីយូចូលមករាងស្តើងក៏ងើបពីពូកមកទាំងភ្នែកនៅហើមនិងក្រហម លោកស្រីយូឃើញហើយអត់បារម្ភមិនបានឡើយ គាត់ក៏និយាយទៅកាន់នាង

« នេះកូននៅយំទៀតតើមែនទេ ហេតុអីបានជាភ្នែកកូនក្លាយជាបែបនេះ »

រាងស្តើងក៏ប្រញ៉ាប់តបវិញព្រោះមិនចង់ឱ្យគាត់បារម្ភ
« កូនមិនបានយំទេម៉ាក់ ពេលនេះកូនលែងអីហើយ វាប្រហែលមកពីពេលថ្ងៃកូនយំខ្លាំងពេកទើបវានៅក្រហមបែបនេះ តែពេលនេះកូនលែងអីហើយ ម៉ាក់មើលចុះ ពេលនេះកូនសប្បាយចិត្តវិញហើយ »

នាងនិយាយហើយព្យាយាមសើចញញឹមឱ្យលោកស្រីយូបានឃើញថានាងលែងអី ទាំងដែលការពិតក្នុងចិត្តនាងនៅមិនទាន់បានធូរស្បើយបន្តិចឡើយ លោកស្រីយូដឹងថានាងពិតជាកំពុងសម្តែងមិនខានទេតែគាត់ក៏មិនចង់ដេញដោលព្រោះមិនចង់ឱ្យនាងរំលឹកការឈឺចាប់មកទៀតគាត់ក៏សុខចិត្តបិតភ្នែកបិតចិត្តធ្វើដូចជាមិនដឹងមិនឃើញអ្វីទៅចុះ លោកស្រីយូហុចទឹកដោះគោអោយរាងស្តើង

« បានកូនមិនអីគឺល្អហើយ ម៉ាក់ក៏បានសប្បាយចិត្ត នេះទឹកដោះគោ កូនឆាប់ញ៊ាំទៅណា រួចហើយនឹងអាលបានចូលគេង »

« ចា៎ ម៉ាក់ »

ពេលនាងញ៊ាំទឹកដោះគោអស់ហើយលោកស្រីយូក៏ដណ្តប់ភួយឱ្យនាងរួចថើបថ្ងាសនាងយ៉ាងកក់ក្តៅ

« goodnight ណាកូនសម្លាញ់របស់ម៉ាក់ »

« ចា៎ goodnight អ្នកម៉ាក់សំណព្វចិត្តកូន »

My two boyfriends ( Completed )Where stories live. Discover now