Part 18 : តើនាងត្រូវគេទាត់ចោលហើយមែនទេ?

310 14 0
                                    

«អូ និយាយចឹងលោកមិនបានចូលចិត្តកាហ្វេទេ ហើយហេតុអីបានជាលោកចង់ឱ្យខ្ញុំប៉ាវកាហ្វេលោកដែរ »

សំណួរនេះចាក់ចំចំណុចសុងហ៊ុនទៀតហើយ តែម្តងនេះគេញញឹមបន្តិចរួចឆ្លើយចំៗ

« ការពិតទៅ ខ្ញុំមិនបានចង់ឱ្យអ្នកនាងប៉ាវកាហ្វេព្រោះចង់ញ៊ាំកាហ្វេ តែព្រោះខ្ញុំចង់ជួបអ្នកនាងទៅវិញទេ ខ្ញុំលួចចាប់អារម្មណ៍អ្នកនាងតាំងពីថ្ងៃដែលយើងបានជួបគ្នាដំបូងនៅហាងលក់កាមេរ៉ាមកម្ល៉េះ ខ្ញុំមិននឹកស្មានតែថាបានជួបអ្នកនាងម្តងទៀតនៅហាងកាហ្វេនៅថ្ងៃនោះទេ ហើយបើផុតពីថ្ងៃនេះទៅខ្ញុំក៏មិនដឹងថាខ្ញុំមានឱកាសបានជួបអ្នកនាងម្តងទៀតនៅពេលណាដែរ ហេតុនេះខ្ញុំចង់សួរអ្នកនាងត្រង់ៗថា តើអ្នកនាង អាចព្រមបើកចិត្តទាក់ទងគ្នាមើលចិត្តជាមួយខ្ញុំបានដែរទេ អ្នកនាងមិនបាច់ឆ្លើយប្រាប់ខ្ញុំនៅពេលនេះក៏បានចាំពេលដល់ផ្ទះអ្នកនាងគិតច្បាស់ហើយចាំឆ្លើយក៏បាន »

ឃើញគេនិយាយមកវែងអន្លាយដូចត្រៀមប៉ារ៉ូលទុកតាំងពីមួយខែមុននេះ ការពិតទៅគឺមិនងាយទេទម្រាំគេអាចធ្វើចិត្តប្រមូលភាពក្លាហាននិយាយមកត្រង់ៗបែបនេះបាន ព្រោះគេមិនដែលញ៉ែស្រីពីមុនមកទេ គឺមានតែមនុស្សស្រីទេដែលជាអ្នកចូលទៅរកគេមុន ហេតុតែគេប្រុសសង្ហាហ៎ តែឡូវទុកភាពសង្ហាម្តុំសិន ចង់ញ៉ែស្រីបានទាល់តែក្លាហានចូលវឺតៗ ។ ពេលគេនិយាយមកត្រង់ៗបែបនេះធ្វើឱ្យរាងស្តើងដែលជាអ្នកអង្គុយស្តាប់បើកភ្នែកធំៗបន្តិចហើយភ្លឹកភ្លាំងរកធ្វើអ្វីមិនចេញឡើយ ពេលនេះមុខនាងឡើងកម្តៅភាយៗឯថ្ពាល់នាងវិញក្រហមឡើងចង់ដូចផ្លែប៉េសទុំ នាងមិននឹកស្មានថាគេមកនិយាយត្រង់ៗជាមួយនាងបែបនេះទេ នាងខំឱនមុខចុះបឺតកាហ្វេ ហើយនិយាយបន្លប់

« អឹ... ខ្ញុំគិតថាលោកគួរតែសាកញ៊ាំកាហ្វេមើលសិនទៅ »

សុងហ៊ុនក៏លើកកែវកាហ្វេផឹកតាមដែលនាងប្រាប់
« អឹម.. ខ្ញុំគិតថាខ្ញុំប្រហែលជាចូលចិត្តកាហ្វេមួយប្រភេទនេះហើយ ហើយអ្នកនាងគឺជាមូលហេតុដែលធ្វើឱ្យខ្ញុំចូលចិត្តវា »

« ពិតមែនហ្អេស៎ ចឹងពិតជាល្អហើយ » និយាយហើយទាំងពីរនាក់ក៏ស្ងាត់រាងខ្លួនព្រោះអៀនគ្នា បន្តិចក្រោយមកពួកគេក៏ចេញពីហាងកាហ្វេ ដើម្បីត្រឡប់ទៅផ្ទះវិញ សុងហ៊ុនសួរទៅកាន់រាងស្តើង

My two boyfriends ( Completed )Where stories live. Discover now