ភាគទី១១:«លោកស្ដាប់មិនច្រឡំទេ»

399 21 0
                                    

«អ្នកបងវិញក៏ដូចគ្នា សម្រស់នៅតែក្មេងដដែល នេះ
អ្នកអូនមើលសឹងមិនស្គាល់ទៅហើយ»អ្នកស្រីចន
និយាយដោយញញឹម បន្ទាប់មកលោកចននិងលោក
ខៃសុីន ពួកគាត់ក៏ធ្វើការស្វាគមន៍គ្នាម្ដង។

ដោយអ្នកទាំងពីរ បានបុកស្មាឆ្វេង និងស្មាស្ដាំ រួច
ហើយទះដៃគ្នាម្នាក់ម្ដង ដោយទឹកមុខញញឹម សកម្ម
ភាពរបស់ពួកគាត់គឺបញ្ជាក់ពី មិត្តភាពវ័យចំណាស់
ដែលនៅថិតថេរមក តាំងពីក្មេង (ពួកគាត់គឺជាមិត្ត
សម្លាញ់និងគ្នាតាំងពី ម្នាក់ៗមានអាយុ18ឆ្នាំមកម្លេះ)។

« ជំរាបសួរ លោកពូអ្នកមីង»ជីន/ជុងហ្គុក ឱនគំនាប
ចំពោះលោកខៃសុីន និងអ្នកស្រីជេហាយ៉ាងសមរម្យ

«ហៅពូមីងអីទេ ហៅប៉ាម៉ាក់ទៅ»លោកខៃសុីន

បន្ទាប់ពីការរាក់ទាក់គ្នារួច ទាំងអស់គ្នាក៏ ដើរចូលទៅ
ខាងក្នុងផ្ទះដោយមានអង្គរក្ស័របស់គ្រួសារជុងហ្គុកនាំ
គ្នាយួរផ្លែឈើ ឡើងចង់វេចខ្លួនហើយម្នាក់ៗ តាមទៅ
ពីក្រោយ។

ភាពភ្ញាក់ផ្អើលបានកើតឡើងក្រោយពេលដែល
ចូលមកដល់ក្នុងផ្ទះភ្លាមអ្វីដែលជុងហ្គុកសម្លឹងឃើញ
មុនគេគឺជាវត្តមានរបស់មនុស្សតែម្នាក់គត់ដែលបាន
ទះកម្លៀងគេកាលពីថ្ងៃមុននោះ នេះកុំប្រាប់ថាម្នាក់
នឹងគឺជាគូដណ្ដឹងរបស់គេណា....ទៅមិនរួចទេ.....តែ
នាយមិនទាន់ប្រកដចឹត្តថាបែបនិងទេ ព្រោះនៅមាន
មនុស្សម្នាក់ទៀត គឺជាបងរបស់ថេយ៉ុងនិងហើយ
(ច្រឡំមនុស្សហើយប្រូគុក😏)

«........គឺជាលោ..ក»រាងតូចថេយ៉ុងឧទាន ឡើង
តិចៗក្រោយពីឃើញវត្តមានរបស់ជុងហ្គុក តែរាងតូច
នៅមិនទាន់អស់សង្ឃឹមនោះឡើយ ព្រោះតែនៅមាន
មនុស្សម្នាក់ទៀតគឺជា ជីន ដែលឈរនៅក្បែរ
ជុងហ្គុកនោះឯង(😒ប្ដីប្រពន្ធគេនេះ ម៉េចចូលចិត្តច្រ
ឡំដូចគ្នាម៉េស)

«ជំរាបសួរប៉ាម៉ាក់ និង...អឺ...»ថេយ៉ុងនិយាយដោយ
កាយវិការអៀនអន់ តែក្នុងចិត្តវិញកំពុងតែគុំជាមួយ
ជុងហ្គុកហើយ មិនគួរណាជុងហ្គុកក្លាយជាប្អូនថ្លៃគេ
សោះ(មិនមែនប្អូនថ្លៃហេ៎ ប្ដីតើ🤓ថាឈប់យល់ច្រឡំ
ទៅមើល)

«មិនអីទេកូនប្រសារម៉ាក់ »អ្នកស្រីចន

គ្រប់គ្នាអង្គុយនៅលើសាឡុងដែលមានសាច់ទន់ដូច
ជាពពកនោះហើយនិយាយគ្នាបានមួយសន្ទុះ ទើប
ធ្វើឲជុងហ្គុក និងថេយ៉ុងបើកភ្នែកធំៗសម្លឹងមករកគ្នា
ព្រោះតែពេលនេះចម្ងល់របស់អ្នកទាំងពីរត្រូវបាន
បកស្រាយហើយ គឺ...

«.....»ជុងហ្គុកនៅស្ងៀមទ្រឹងសម្លឹងមើលមុខថេយ៉ុង
ហើយគិតនៅរូបភាពដែលកើតឡើងបន្ទាប់ទៀតរួច
ហើយនាយក៏ញញឹមចុងមាត់ទើបនិយាយ

«ប៉ាម៉ាក់ កូនចង់ឲអូនថេនាំ កូនទៅលេងខាងក្រៅ
បន្តិចបានទេ»សម្ដីយ៉ាងផ្អែមសឹងតែលើសជាតិស្ករ
បានពោលចេញពីមាត់របស់ជុងហ្គុក វាពិតជាមិនគួរ
ឲជឿនោះទេថានាយអាចនិយាយពាក្យនេះនៅចំ
ពោះមុខចាស់ទុំបាន

«បានតើកូន ថេយ៉ុងនាំបងទៅលេងខាងក្រៅទៅកូន
ប៉ាម៉ាក់និយាយគ្នាសិន»លោកខៃសុីន

«បាទ...»ដោយមិនអាចប្រកែកបានរាងតូចមានតែ
នាំជុងហ្គុកចេញមកខាងក្រៅនិងឯង តែយល់ព្រម
ទាំងញញឹមមិនសមហើយងើបឡើងដើរនាំជុងហ្គុក
ចេញទៅ។

មកដល់សួនច្បាខាងក្រោយភូមិគ្រិះដែលមានផ្កា
ចម្រុះពណ៌រីកយ៉ាងច្រើនចម្លែក ហាក់ដូចជាកុំពុងរង់
ចាំអបអរដល់អ្នកទាំងពីរដែលបានដើរមកដល់ទីនេះ
អញ្ចឹង។ រាងតូចដើរ នាំមុខជុងហ្គុកសុខៗស្រាប់តែ
ឈប់ឆ្ងក់ ដែលធ្វើឲអ្នកដើរតាមខាងក្រោយនោះវិស
តែនិងបុករាងតូចទៅហើយខំតែចាប់ហ្វ្រាំងទាន់ទេខំ
អី....

«ប្រាប់ខ្ញុំមក ថាលោកមិនបានស្រឡាញ់ខ្ញុំទេត្រូវទេ
ហើយហេតុអីក៏ មកធ្វើជាយល់ព្រមនៅមុខប៉ាម៉ាក់»
ភ្លាមៗរាងតូចងាកមក សួរចំៗដោយមិនវាងវែងឆ្ងាយ
ឡើយ ឯជុងហ្គុកវិញក្រោយពីឮសំនួររបស់ថេយ៉ុង
រួចនាយបែជាញោចចុងមាត់ ហើយឆ្លើយយ៉ាង
ត្រជាក់ស្លឹមតបមករាងតូចវិញ

«ត្រូវហើយ បើដឹងហើយសួរធ្វើអី»ចម្លើយមួយនេះ
ថែយ៉ុង មិនមានប្រតិកម្មអ្វីនោះទេ ព្រោះគេបានដឹង
មុនរួចទៅហើយថាចម្លើយរបស់នាយប្រកដជាបែប
នេះមិនខាន

«ចឹងត្រឡប់ទៅវិញប្រាប់ប៉ាម៉ាក់ថា ខ្ញុំ.....សុំផ្ដា.....
សុំរៀបការអាទិត្យក្រោយ»

«ហាស៎!!ថាម៉េច»គាំងមិនស្ទើរទេនាយសង្ឃឹមថា
ថេយ៉ុងសុំផ្ដាច់ពាក្យ តែមានឯណា នេះមកសុំរៀប
ការអាទិត្យក្រោយយ៉ាងម៉េច ញញឹមលែងសំហើយ
ពេលនេះ

«លោកស្ដាប់មិនច្រឡំទេ»រាងតូចដើរចេញទៅ
ហើយស្រែកប្រាប់មកជុងហ្គុកវិញដោយមិនងាក
ក្រោយ ហើយថែមទាំងលួចញញឹមកំហូចទៀត
តែដៃរបស់គេបានលូកកាច់ផ្កាមួយទងមកសៀតត្រ
ចៀកខ្លួនឯងថែមទៀតផង

សូមរង់ចាំអានភាគបន្ត

SHP 💜 សរសេរដោយ: វណ្ណៈ

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Where stories live. Discover now