នេះគឺជាលោកប្រធានមុខងាប់របស់យើងគឺគេមិនដែលញញឹមជាមួយអ្នកណាឡើ

យសូម្បីជាមួយមិត្តភក្រ្ករបស់គេហើយគ្រប់គ្នាក៏បានហៅគេបែបនេះតរៗគ្នារហូតមកដល់សព្វថ្ងៃនេះឯង
មូលហេតុដែលគេមិនញញឹមគឺដោយសារតែប៉ារបស់គេទៅមានស្រីក្រៅធ្វើអោយគ្រួសារដែលធ្លាប់តែមានក្តីសុខប្រែក្លាយទៅជាល្អក់កករថ្ងៃណាក៏ប៉ាម៉ាក់របស់គេឈ្លោះគ្នារហូតធ្វើអោយជេមគេឃើញគ្រប់រូបភាពដែលប៉ាម៉ាក់ជេមឈ្លោះគ្នារហូតដល់ថ្នាក់លែងលះគ្នាហើយពេលដែលជេមគេទៅសាលារៀនមិត្តនៅថ្នាក់រៀនតែងតែសើចចំអកអោយថាអាកូនអត់មានប៉ាអាបា៉ម៉ាក់លែងគ្នាតោះពួកយើងកុំលេងជាមួយវាអីខ្លាចឆ្លងពីវាធ្វើអោយប៉ាម៉ាក់របស់ពួកយើងលែងគ្នាដែលពេលនោះជេមគេខឹងខ្លាំងណាស់តែគេធ្វើអីមិនបានទេព្រោះគេមិនចង់បង្កររឿងហើយជេមគេក៏បានដើរគេចចេញពីពួកក្មេងៗទាំងអស់នោះហើយចាប់ពីពេលនោះមកជេមគេតែងតែនៅម្នាក់ឯងរហូតមិនទៅលេងជាមួយអ្នកណាទេគេក្លាយជាមនុស្សស្ងៀមស្ងាត់មិននិយាយជាមួយអ្នកណាទេរហូតដល់ថ្ងៃមួយមានក្មេងប្រុសម្នាក់គេឃើញជេមអង្គុយលេងនៅក្រោមដើមឈើតែម្នាក់ឯងហើយគេក៏បានដើរចូលទៅរកជេម
អេសួរស្ដីឯងឈ្មោះអីហេតុអីមិនទៅលេងជាមួយពួកគេមកអង្គុយម្នាក់ឯងមិនធុញទេហ៎ខ្ញុំឈ្មោះហ្វូតណាហើយឯងឈ្មោះអី...នេះឯងមិនគិតនិយាយជាមួយយើងបន្តិចទេហ៎នេះឯងគរតើមែនទេបបានជាមិនព្រមឆ្លើយជាមួយយើងបែបនេះហាជេមគេមិនមាត់ហើយក៏បានដើរចេញពីហ្វូតមិនមាត់សូម្បីតែនួយម៉ាតតែហ្វូតគេនៅតែព្យាយាមនិយាយជាមួយជេមរហូតទោះគេចចេញមិននិយាយតែមនុស្សដូចហ្វូតមិនដែលចុះចាញ់អ្វីងាយៗទេគឺគេនៅតែដើរតាមជេមរហូតដល់ថ្ងៃមួយជេមគេក៏បានដាច់ចិត្តនិយាយនេះឯងឆ្កួតទេហាសដើរតាមយើងរហូត
ហ្វូតយើងមិនធុញទេដើរតាមឯងរាល់ថ្ងៃយើងសប្បាយចិត្តសឹងស្លាប់ហើយតែបើឯងអាណិតយើងឯងធ្វើជាមិត្តនិងយើងទៅយើងឈប់ដើរតាមឯងហើយ
ជេម នេះឯងគ្មានមិត្តទេហាសបានជាមករកយើងអោយធ្វើមិត្តឯងនោះ
ហ្វូត ហឺយគឺគ្មានអ្នកណាមករាប់កូនប្រពន្ធចុងដូចខ្ញុំទេត
ជេម នេះឯងជាកូនប្រពន្ធចុងគឹហ៎
ហ្វូត អឹម យ៉ាងម៉េចឯងកីស្អប់ខ្ពើមយើងដូចគេដែរហ៎មែនហើយគ្មានអ្នកណាចង់រាប់អានកូនប្រពន្ធចុងដូចយើងទេទោះម៉ាក់ខ្ញុំគ្មានចេតនាទៅយកប្ដីគេក៏ដោយ
ហើយហ្វូតគេក៏អោនមុខចុះហើយក៏បានដើរចេញពេលនោះហ្វូតគេក៏បានហាក់ដំណើរដោយសារតែជេមគេឃាត់
អេឈប់សិនតាមពិតទៅរឿងរបស់ឯងក៏ស្រដៀងនិងរឿងយើងដែលតើឯងអាចនិយាយអោយយើងស្ដាប់បានអត់ហើយហ្វូតគេក៏សប្បាយចិត្តណាស់ដែលជេមគេនិយាយបែបនេះហើយហ្ចូតគេក៏បាននិយាយរឿងម៉ាក់វបស់គេអោយស្ដាប់ហើយចាប់ពីពេលនោះមកជេមនិងហ្វូតគេក៏ក្លាយជាមិត្តនិងគ្នារហូតហើយជេមគេតែងតែសប្បាយចិត្តពេលនៅជាមួយហ្វូតគេញញឹមសប្បាយសើចកក្អឹពេលនៅជាមួយហ្វូតហើយពួកគេតែងតែដើរលេងជាមួយគ្នារហូត
ហ្វូតជេមខ្សែដៃនោះស្អាតណាស់
ជេម ឯងចង់បានទេចាំយើងទិញអោយ
ហ្វូត ហឺយមិនបាច់ទេមើលទៅវាដូចជាថ្លៃណាស់តោះយើងទៅមើលកន្លែងផ្សេងវិញល្អជាហើយជេមនិងហ្វូតគេដើរបានឆ្ងាយបន្តិចជេមគេធ្វើពុធជាឈឺពោះហើយក៏សុំហ្វូតទៅបន្ទប់ទឹកមួយភ្លែតតែតាមពិតជាគេលួចទៅទិញខ្សែដៃដែលហ្វូតថាស្អាតអម្បិញមិញនេះឯងហើយគេមិនបានទិញតែមួយទេគឺគេទិញជាគូរតែម្ដង