«ឯងយំធ្វើអី បងគ្រាន់តែចង់ពញ្ញាក់អារម្មណ៍ឯងតើ
ឈប់យំទៅៗ ម៉ោះៗឆាប់បួងសួងទៅ»sugaដើរមក
ខាងក្រោយខ្នង ជុងហ្គុករួចតោងស្មារជុងហ្គុងទាំង
សងខាងញញឹមជាប់។បន្ទាប់មកទៀតជុងហ្គុកបួងសួងរួចទើបពួកគេនាំគ្នា
ញាុំនំខេកយ៉ាងសប្បាយនៅលើសាឡុង និង
និយាយគ្នាលេង និយាយចុះនិយាយឡើង ចូលដល់
រឿងរៀបការរបស់ជុងហ្គុក គ្រាន់តែជុងហ្គុកប្រាប់ថា
អនាគតប្រពន្ធរបស់គេគឺជា ហ្វេនម្នាក់ដែលមិនឲ
នាយចាប់ដៃកាលពីលើកមុននោះ មានអីsugaសើច
ប្រកាច់ពេញសាឡុង។ ដល់ពេលជុងហ្គុកប្រាប់ថា
ថេទាមទារៀបការអាទិ្យក្រោយទៀត Rm Hobi
សើចពេញនិងតែម្ដង។#ភូមិគ្រះ ផាក
យប់ណាយប់ណីទៅហើយ ជីមីនមិនទាន់គេងនោះ
ទេ រាងតូចនៅពោបលើពូកមើលទូរសព្ទ័ធ្វើមិនដឹង
មើលចុះឡើង ស្រាប់តែគេស្ទុះអង្គុយវឹងស្រែកមួយ
ទំហឹង ព្រោះតែឃើញអ្វីម៉្យាងនៅក្នុងទូរសព្ទ័...«យ៉ុងយ៉ុង....ប្រេន...បានប្ដីសុទ្ធតែ តារាល្បី ហើយ
ជា អាយដលរបស់យើងទៀត...ហឺយ...នៅទីបំផុត
ខ្ញុំបានឃើញអាយដលខ្ញុំរៀបការហើយ...ពិតជា
រំភើបពិតមែន... ចុះថ្ងៃណាដល់វេនខ្ញុំម្ដងទៅ....»
អង្គុយរៀបរាប់យ៉ាងហូរហែតែម្នាក់ឯង ច្រណែននិង
ថេយ៉ុងដែលមានសំណាងបែបនេះ មិនដឹងថាខ្លួនអាច
មានសំណាងដូចជាថេយ៉ុងឬអត់ទេ បើបានដូចក្នុង
ប្រលោមលោកកាន់តែល្អ។«រុឺង...អាឡូខ្ញុំជីមីន ខលមកមានការអីដែរ អរៗ...បាន
បាន...ស្អែកខ្ញុំទំនេរតើ ចឹងសម្រេចថា មកថ្ងៃស្អែក
ចុះ បាទអរគុណច្រើន ជំរាបលា»កំពុងមើលទូរសព្ទ័
សុខៗស្រាប់តែមានលេខ មួយខលមកាន់រាងតូច
និយាយពីរឿងអ្វីក៏មិនដឹង ឮតែរាងតូចឆ្លើយតែ
ប៉ុណ្ណោះ បន្ទាប់ពីបិទទូរសព្ទ័រួច រាងតូចញញឹមបិទ
មាត់មិនជិតទេ តើមានរឿងអីសប្បាយចិត្តទៅណ៎។
__________«មួយអាទិត្យទៀត ពួកវារៀបការហើយ ហ្គេមនិង
ចាប់ផ្ដើមឡើង ហាសៗហាស! ចាំមើលមានរឿង
ល្អមើលមិនខានទេ»សំឡេងគ្រលធំ បានបន្លឺឡើង
ចេញពីមាត់បុរសម្នាក់ដែលមានស្លៀកពាក់ឈុតខ្មៅ
មិនបានបង្ហាញមុខឲយើងឃើញនោះទេថាជាអ្នក
ណានោះ ដឹងត្រឹមតែពេលនេះ គេកំពុងតែសប្បាយ
ចិត្តជាមួយដំណឹងរៀបការ បើយើងស្មានមិនខុសទេ
បុរសម្នាក់នេះគឺនិយាយសំដៅទៅលើជុងហ្គុកនិង
ថេយ៉ុងនិងហើយ តែការសប្បាយចិត្តរបស់គេគឺក្នុង
បំណងមិនល្អឡើយ ហើយមួយវិញទៀតដំណឹងមួយ
នេះអ្នកដែលបានដឹងគឺមានតិចអ្នកណាស់ តែហេតុ
អីបុរសម្នាក់នេះដឹងដំណឹងនេះដែរ តើគេជាអ្នកណា?
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Hành độngកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...