រឿង: ស្ដេចរុយនិងកូនអាចម៍

21 2 0
                                    

Zhang Ji & Zuo Hang

✿___*___✿

   កាលពីព្រេងនាយនៅក្នុងភូមិតូចមួយដែលមិនទាន់មានបច្ចេកវិទ្យាទូលំទូលាយ ប្រជាជនដែលរស់នៅក្នុងភូមិនោះតែងតែប្រកបរបរនេសាទត្រី បរបាញ់សត្វ ដាំបន្លែបង្ការនិងចិញ្ចឹមសត្វបន្ដិចបន្ដួចដើម្បីជាជំនួយជួយដល់កម្លាំងពលកម្មរបស់ខ្លួន...ប្រជាជនទាំងនោះរស់នៅលើដីដ៏ធំប៉ុន្ដែផ្ទះតូចៗប្រក់ដោយស្បូវដើម្បីបិទបាំងភ្លៀងខ្យល់។ ហើយបើនិយាយពីអនាម័យវិញ ពួកគេមិនដែលខ្វល់ខ្វាយអ្វីឡើយ សូម្បីតែបង្គន់អនាម័យក៏ពួកគេមិនដែលស្គាល់ដែរ...

   ពួកគេតែងតែបន្ទោបង់ពាសវាលពាសកាលមិនដឹងពីការឆ្លងជំងឺអ្វីទេ។ នៅពេលដែលអ្នកភូមិឈឺពួកគេបានត្រឹមតែបន់ស្រន់អារុក្ខអារក្ស អ្នកតាឲ្យតាមជួយការពារនិងសុំឲ្យអ្នកជំងឺជាសះស្បើយវិញ ប៉ុន្តែការធ្វើបែបនេះមិនមានផលល្អអ្វីឡើយក្រៅពីអ្នកជំងឺដេករងចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ...

   បើក្រឡេកមកមើលនៅក្នុងផ្ទះតូចមួយនេះនេះវិញ មានគ្រួសារមួយមានសមាជិកបីនាក់ គឺឪពុក ម្ដាយ និងកូនស្រីម្នាក់។ ពួកគេរស់នៅជាមួយគ្នាជាទម្លាប់ដូចធម្មតា ដោយឪពុកចេញទៅធ្វើស្រែ ម្ដាយចេញទៅលក់ដូរ ចំណែកឯកូនវិញនៅផ្ទះដើម្បីដាំស្លរ...

«ម៉ែហា៎...ពេលម៉ែមកពីផ្សារវិញ ម៉ែជួយទិញសារ៉ុងឲ្យខ្ញុំផងបានអេស៎??» នាងក្រមុំអាយុ17ឆ្នាំមានឈ្មោះថា កាទ្រីតបានរត់ចុះតាមកាំជណ្តើរទាំងជើងទទេមករកម្ដាយសិន មុននឹងសុំអ្នកម្ដាយឲ្យទិញសារ៉ុងឲ្យមួយតាមភាសារឌឺនរបស់អ្នកភូមិ

«អឺ...នែ៎មីកាទ្រីតកូនម៉ែហា៎ ម៉ែនេះក៏ចង់ដូរបន្លែយកសារ៉ុងដែរ តែម៉ែនៀកវាឃើញសារ៉ុងឯងអាចស្លៀកបាន ទើបម៉ែមិនចង់បង្ហិនលុយ» មីងតោងដែលជាម្ដាយបានងាកមករកកូនក្រមុំរបស់គាត់ទាំងនៅលើក្បាលមានក្រម៉ាទូរកញ្ជឺធំមួយដែលពោលពេញទៅដោយបន្លែ ប្រាប់នាងក្រមុំវិញទាំងមិនចង់ខ្ជះខ្ជាយលុយអត់ប្រយោជន៍ របស់ដែលនៅប្រើបានក៏ចេះតែប្រើសិនទៅ ព្រោះតែខ្លួនមិនមែនជាកូនអ្នកធូរធារទេ

You've reached the end of published parts.

⏰ Last updated: Dec 21, 2023 ⏰

Add this story to your Library to get notified about new parts!

រឿង: ស្ដេចរុយនិងកូនអាចម៍Where stories live. Discover now