" ពេលនេះក៏បានឮហើយមិនចឹង" ជីមីន និយាយដោយសម្លឹងមុខរបស់បា៉នាង មើលទៅពេលនេះនាងមិនមែនដូចពីមុនទេ ក្លាហា៊ន ហើយក៏ថែមទាំងគួរអោយខ្លាចទៀត
" ជីមីន! ឯង-" លោកចាងមីន បម្រុងនិយាយបន្ដតែជីមីននិយាយកាត់
" ចេញពីបន្ទប់ខ្ញុំទៅ!! ខ្ញុំត្រូវការរៀន" ជីមីន និយាយរួចក៏ចូលទៅអង្គុយក្នុងតុរៀនរបស់ខ្លួន
" ហុឺយ!" ដោយគ្មានពាក្យតវា៉ ណាមួយគាត់និងជីមីនក៏មិនសូវស្និតស្នាលគ្នាផងនោះ ទើបលោកចាងមីន ព្រមចាកចេញទៅ
" ហុឹក!! ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងលេងខ្វល់ខ្វាយ លេងយកចិត្តទុក្ខដាក់ លេងស្រឡាញ់នរណាទាំងអស់ អ្នកមា៉ក់កូននិងព្យាយាមរក ភស្តុតាងថាម៉ាក់មិនបានប្រព្រឹត្តិខុស ហើយខ្ញុំនិងឈប់សម្រក់ទឹកភ្នែកអោយនរណាឃើញដូចគ្នា!.. ពួកមនុស្សអាក្រក់." បន្ទាប់ពីលោកចាងមីនចេញទៅបាត់ ជីមីនក៏សម្រក់ទឹកភ្នែកចុះមកជាលើកចុងក្រោយ ព្រោះគេនឹងឈប់ព្យាយាមអោយបា៉ និងមនុស្សគ្រប់គ្នាផ្ដល់ក្ដីស្រឡាញ់អោយគេទៀតហើយ ហើយនាងបានសន្យានឹងខ្លួនឯងត្រូវតែរឹងមាំ កុំអោយគេមើលងាយដូចមុន
" ជីមីន! កូនមានរឿងអីទៀតហើយ? ហុឺយ បា៉សុំទោស បា៉មិនសមធ្វើជាបា៉របស់កូនទេ ជីមីន" ក្រោយពេលដែរគាត់ចូលមកដល់បន្ទប់ធ្វើការ លោកចាងមីនក៏ពោលឡើង ដែលធ្វើអោយ យ៉ុនហ្គីងាកមុខមកមើលគាត់
" កូនដឹងថាលោកបា៉ស្រឡាញ់នាងណាស់ តែចាំបាច់សម្ដែងធ្វើដូចស្អប់ធ្វើអ្វី?" យ៉ុនហ្គី
" បា៉គ្រាន់តែមានអារម្មណ៍ខុសនឹងម្ដាយនាង ហើយបា៉មិនដឹងថាគួរស្និតស្នាលជាមួយនាងរបៀបមិច?" លោកចាងមីន ពោលទាំងយកដៃឈ្លីក្បាលតិចៗ
" បា៉ស្រឡាញ់នាងជាងកូននឹងអ្នកមា៉ក់មែនទេ? ព្រោះបា៉មិនដែលខ្វល់ខ្វាយចំពោះនរណាខ្លាំងដូចជានាងទេ" យ៉ុងហ្គី
" បា៉ស្រឡាញ់ឯងនិងនាងស្មើគ្នា! គ្មាននរណាខ្លាំងជាងនរណាទេ" លោក ចាងមីន
" ហឹស! ចុះមា៉ក់បា៉មិនដែរស្រឡាញ់មា៉ក់ទេឬ ? " យ៉ុងហ្គី ងើបចេញពីតុ រួចនិយាយឮៗ ទៅកាន់បា៉របស់គេ