នៅក្នុងគ្រួសារអ្នកមានមួយដែលមានទ្រព្យសម្បិត្តិយ៉ាងច្រើនហូរហែរចាយ មានអ្វីៗគ្រប់យ៉ាងមិនខ្វះសោះឡើយ ប៉ុន្តែទោះបីជាមានលុយច្រើនហូរហែពិតមែននៅក្នុងគ្រួសារដែរមិនចុះសម្រុងគ្នាក៏មិនមានសុភមង្គលនោះដែរ ។ ដូចជាស្វាមីភរិយាមួយគូរនេះអញ្ចឹង ឡា លីសាជាកូនស្រីរបស់អ្នកមានមុខមាត់ម្នាក់ដែរមានអំណាច បានរៀបការជាមួយកូនប្រុសអ្នកមានម្នាក់គឺ វ៉ាង ឆេសុន ប៉ុន្តែលីសាគឺត្រូវរៀបការទាំងបង្ខំនោះទេដោយសារតែគេបានស្រឡាញ់មនុស្សប្រុសនោះឡើយនាងគឺស្រឡាញ់មនុស្សស្រីចរិករបស់គេគឺដូចមនុស្ស100%ទៅហើយ ដោយហេតុប្រកែកមិនឈ្នះការបង្ខំលីសាក៏យល់ព្រម នៅពេលរៀបការជាមួយគ្នារួចលីសាគេមិនដែរខ្វល់និងស្វាមីនោះទេ គេគិតតែពីការងារប៉ុណ្ណោះមិនបាននៅផ្ទះធ្វើជាស្ត្រីមេផ្ទះនោះឡើយ ។
« អូនមិននៅញុំាបាយសិនទេឬ ?? »ឆេសុននៅពេលឃើញភរិយារបស់ខ្លួនចុះមកក៏បានសួរនាង ព្រោះមើលទៅហាកដូចជាប្រញ៉ាប់ប្រញាលមិនគិតរកអ្វីញុំាសោះ
« អត់ទេថ្ងៃនេះខ្ញុំមានប្រជុំបន្ទាន់ បងនៅញុំាម្នាក់ឯងចុះ »លីសាក៏ងាកមកនិយាយជាមួយនាយជាស្វាមីរួចបម្រុងឈានជើងដើរចេញតែក៏...
« ប្រជុំអ្វី ?? ថ្ងៃនេះថ្ងៃសៅរ៍ជិតចុងសបា្តហ័ហើយតើ »ឆេសុនក៏បានក្រោកចេញពីតុអាហារដើរតម្រង់មកលីសា
« ប្រជុំចាំបាច់មានថ្ងៃដែរឬ ?? »
« តែនេះអូនរវល់ស្ទើតែរាល់ថ្ងៃហើយ »
« បងមិនមែនជាខ្ញុំមិនយល់ទេ »
« រៀបការរយៈពេលយូរមកនេះ អូនដែរ ចាត់ទុកបងជាស្វាមីរបស់អូនដែរទេ ?? »
« បងកុំរករឿងខ្ញុំមួយថ្ងៃបានទេ ?? នេះបងមួយថ្ងៃៗរករឿងរហូត មិនថាទៅធ្វើការឬនៅផ្ទះនោះទេ ខ្ញុំហត់ពីការងារហើយបងនៅរករឿងទៀត »លីសាគេនិយាយជាមួយទឹកមុខធុញទ្រាន់ជាមួយស្វាមីដ៏សម្អប់របស់ខ្លួនខ្លាំងណាស់ និយាយដដែលៗរករឿងឥតឈប់ពេលទៅធ្វើការជាមួយគ្នាក៏រករឿង ហើយនៅផ្ទះក៏រករឿងទៀត« បើខ្ញុំមិនល្អបងរៀបការជាមួយខ្ញុំធ្វើអី ?? ខ្ញុំបានបដិសេធពីដំបូងរួចហើយតើ មកពីបងខ្លួនឯងរឹងចង់រៀបការជាមួយខ្ញុំ ចរិកខ្ញុំគឺបែបនេះហើយបងទ្រាំបានទេ ?? បើមិនបានក៏លែងលះ »លីសា
YOU ARE READING
ស្រីកំណាន់🔥♥️
Action'' ទោះពេលនេះខ្ញុំមានឈ្មោះត្រឹមតែជា ស្រីកំណាន់ តែមិនយូរមិនឆាប់ទេខ្ញុំនិងមានឈ្មោះជាប្រពន្ធយ៉ាងពេញសិទ្ធិរបស់គាត់ ត្រូវដឹងរវាងលោកដែរជាមនុស្សដែលគាត់មិនស្រឡាញ់និងខ្ញុំជាមនុស្សដែលគាត់ស្រឡាញ់មករាប់ឆ្នាំហើយគាត់ជ្រើសយកអ្នកណា ?? ចម្លើយគឺច្បាស់ជាខ្ញុំហើយមិនមែនល...