«មើលចុះ...ឯងអ្នកប្រុសយើងស្វីតដល់ហើយ»អ្នក
បំរើស្រីពីបីនាក់បានកេះគ្នាហើយសរសើរ ដល់ម្ចាស់
របស់ខ្លួនទាំងញញឹមសប្បាយចិត្ត ឯងរាងតូចវិញបាន
ឃើញបែបនេះកាន់តែបានចិត្ត ខំលើកដៃអោបក ជុង
ហ្គុកកាន់តែណែន ព្រមជាមួយស្នាមញញឹមជាប់ថ្ពាល់
យ៉ាងកំហូច។#បន្ទប់ផ្សំដំណេក
ជុងហ្គុក បីរាងតូចមកដល់ក្នុងបន្ទប់រួចបោះរាងតូចមួយ
ទំហឹងទៅលើកពូកដែលមានស្រទាប់ផ្កាកុលាបរាយ
ប៉ាយ ៖«ព្រូស៎! អូយ៎ ខ្ញុំឈឺណា៎. ម៉េចចាំបោះ ដាក់ធម្មតាទៅ
វាយ៉ាងម៉េច!»ថេស្រែកចាច ទាំងឈឺចង្កេះ បើលេង
បោះបែបៗនិង សង្ស័យរស់មិនដល់ស្អែកទេមើលទៅ
ចេញមកចង់លេងបែបហិង្សាចឹងម៉ងហី។«យ៉ាងម៉េច ឬមួយចង់ដេកក្រៅបន្ទប់ »នាយញោច
ចញ្ចើមសួរទៅកាន់រាងតូចទាំងញញឹមបានចិត្ត។«បានតើ ចាំមើលថា...មានរឿងអីកើត...ឡើងនោះ»
រាងតូចមិនចាញ់ងាយៗនោះទេ បើចង់ធ្វើចឹងមែនធ្វើ
បានតើ ហើយចាំមើលថាអាថ៌កំបាំង មួយនេះ ទៅជា
យ៉ាងម៉េចនោះ។«មិនបាច់ ចេញនោះទេ យប់នេះ គឺត្រូវដេកក្នុងបន្ទប់
នេះទាំង ពីរនាក់ហើយ កុំឲអ្នកបំរើសង្ស័យ ខ្ញុំងូតទឹក
មុនហើយ»ដោយឃើញរាងតូចចុះពីលើគ្រែចង់ដើរ
ចេញទៅក្រៅ ទើបនាយនិយាយឃាត់ព្រោះបើរាង
តូចចេញទៅក្រៅពិតមែននោះ មិនហ៊ានស្រមៃ
ឡើយថាមានរឿងអីកើតឡើងនោះ ជាពិសេសប៉ា
របស់គេនិងហើយ។«ងូតឲលឿនៗទៅ និងអាលខ្ញុំចូលងូតម្ដង លោក...
ប្ដី...»ពេលដែលជុងហ្គុកចូលក្នុងបន្ទប់ទឹកបាត់រាងតូច
ឆ្លៀតស្រែកប្រាប់ ដោយសម្លេងបង្អូសៗ បែបឌឺដង
តែមិនភ្លេចញញឹម ឡើយ ព្រោះពេលបាននិយាយ
ញោះជុងហ្គុកបែបនេះ គឺគេសប្បាយចិត្តតែម្ដង។
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Hành độngកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...