I REALLY LOVE YOU

183 10 0
                                    

ថ្ងៃទី31ធ្នូ2023

នៅតាមផ្លូវធ្វើដំណើរដែលមានមនុស្សដើរទៅមកមិនដាច់ គ្រាប់ព្រិលតូចៗធ្លាក់រោយពាសពេញដី ក្រឡេកទៅមើលនៅក្រោមដើមផ្កាសាគូរ៉ាដែលដេរដាសដោយព្រិលសក្បុស មានមនុស្សប្រុសម្នាក់មាឌល្អិត ដណ្តប់ដោយអាវរងារពណ៌ខ្មៅក្រាស់ឃ្មឹក កំពុងអង្គុយយ៉ាងស្រង៉ូតស្រង៉ាត់តែម្នាក់ឯង ។

«ម៉ោង៦ហើយ»ស៊ាវចាន់ បន្លឺឡើងតិចៗក្រោយលើកនាឡិកានៅលើដៃមកមើល ទើបកាយតូចងើបឡើង ដើរចូលទៅក្នុងហាងមួយនៅក្បែរនោះ។

«សូមស្វាគមន៍ ត្រូវការពិសារអ្វីដែរ»ម្ចាស់ហាងរហ័សចេញមករាក់ទាក់ភ្ញៀវចំណូលថ្មី។

«សូមកាហ្វេ...»

«យកសូកូឡាក្តៅពីរកែវ និងតែបៃតងក្តៅឧណ្ហៗមួយដបមក អរគុណ»ម្ចាស់សំនៀងដែលស្តីកាត់ក៏បង្ហាញខ្លួនឡើង ទាំងទឹកមុខមិនពេញចិត្ត មុននឹងហុចបំពង់ទឹករក្សាកម្តៅមួយទៅឲ្យម្ចាស់ហាង។

«ចា៎សលោក សូមរង់ចាំបន្តិច»

«ខ្ញុំប្រាប់បងហើយមែនទេ ហាមញ៉ាំកាហ្វេពេលល្ងាច» អ៊ីបូទាញកៅអីចូលអង្គុយទល់មុខចាន់ដែលកំពុងភ្លឹក សម្លឹងមុខនាយឥតព្រិច ជាមួយនឹងការស្តីបន្ទោស។

«...»ស្ងាត់ គ្មានសម្លេងឆ្លើយតប ខណៈស៊ាវចាន់នៅអង្គុយសម្លឹងមុខអ៊ីបូមិនដកភ្នែក ហាក់ចង់បញ្ជាក់ថា អ្នកដែលកំពុងអង្គុយខាងមុខខ្លួននេះជានាយមែនឬអត់?ប្រាំឆ្នាំហើយដែលពួកគេបែកគ្នា ប្រាំឆ្នាំដែលអ៊ីបូចាកចេញទៅគ្មានដំណឹង បន្ទាប់ពីបន្សល់ត្រឹមពាក្យប៉ុន្មានឃ្លាឲ្យគេ “រង់ចាំខ្ញុំណា ខ្ញុំនឹងត្រឡប់មកវិញ  ហើយបន្ទាប់ពីនោះអ្នកណាក៏មិនអាចប៉ះពាល់បងបានដែរ ខ្ញុំសន្យា"

«ចាន់កឺ!»

«អ៊ី-អ៊ីបូ» កែវភ្នែកគ្រីស្តាល់សម្លឹងមករាងក្រាស់ដោយសេចក្តីនឹករលឹក ខណៈអ៊ីបូលូកដៃមកក្រសោបមុខមូលក្រឡង់អង្អែលថ្នាក់ថ្នមដោយក្តីស្រឡាញ់។

«បាទ ខ្ញុំមកវិញហើយ មកបំពេញសន្យា» សម្លេងស្រាលៗនិយាយលួងលោមកាយតូចចំពោះមុខ នាំអារម្មណ៍ឲ្យនឹកទៅដល់ហេតុការណ៍កាលពី៥ឆ្នាំមុន

I REALLY LOVE YOU(✅)Where stories live. Discover now