"ភ្នាល់ពីអ្វីទៅអ្នកមីង" ជីមីន
" ក្មួយហ៊ានឬអត់" លោកស្រីផាមីអូនិយាយទាំងញញឹមលាក់កំនួច
" ក្មួយប្រាកដជាហ៊ានហើយអ្នកមីង" ជីមីនតបដោយស្នាមញញឹមគួរអោយស្រឡាញ់ធ្វើអោយអ្នកអង្គុយជិតមិនខ្នាញ់មិនបាន
" ហឹសៗ! កុំញញឹមបែបហ្នឹងច្រើនពេក" ជុងហ្គុកសើចបន្ដិចរួចក៏យកដៃញីក្បាលជីមីន
" អូនកុំពុងស្ដាប់អ្នកមីង! កុំរំខាន"ជីមីនទាញដៃជុងហ្គុកចេញរួចនិយាយ
" ហឹស! គឺមីងចង់ភ្នាល់ជាមួយក្មួយបែបនេះ បើសិនក្មួយឈ្នះលោកគ្រូភីលហូ ហើយក៏ប្រឡងបានលេខមួយប្រចាំសាលាឈ្នះកូនមីង មីងនិងប្រគល់របស់មានតម្លៃបំផុតសម្រាប់មីងអោយទៅក្មួយ" លោកស្រីផាមីអូ សើចដើមកបន្តិចរួចនិយាយ
" តែប៉ុណ្ណឹងទេឬអ្នកមីង អូរ៎! ចុះបើសិនក្មួយចាញ់" ជីមីន
" ក្មួយត្រូវភ្ជាប់ពាក្យជាមួយកូនប្រុសមីង" លោកស្រីផាមីអូនិយាយទាំងញញឹម ចំណែកលោកបា៉ទាំងពីរបានត្រឹមតែអង្គុយសើចតិចៗមិនហា៊នមាត់ក
" ហាស៎!!! អូរ៎ សុំទោសអ្នកមីងគឺក្មួយភ្ញាក់ផ្អើលពេក តែថាអ្នកមីងនិយាយលេងត្រូវឬអត់" ជីមីនដោយបានឮសំណើររបស់មា៉ក់ជុងហ្គុកហើយនាងក៏ងើបឈរស្រែកឡើង តែក៏ត្រូវអង្គុយរៀបចំខ្លួនអោយមានរបៀបវិញនៅពេលឃើញគេសម្លឹងមើលច្រើន
" មីងមិនបាននិយាយលេងទេ! ក្មួយយល់ព្រមឬអត់" លោកស្រីផានីអូ
" មិនអីទេអ្នកមីង! ក្មួយយល់ព្រមគ្មានអ្វីពិបាកផង" ជីមីនតបដោយសម្លឹងមុខជុងហ្គុក
" មើលមុខបងបែបនេះមានន័យយា៉ងមិច" ជុងហ្គុក
" ខ្ញុំមិនអាចចាញ់បងបានឡើយ បងជុងហ្គុក" ជីមីននិយាយដោយទឹកមុខញញឹម តែវាមិនធ្វើអោយជុងហ្គុកមានអារម្មណ៍ល្អឡើយ គេគិតថាជីមីនប្រហែលជាមិនចង់ភ្ជាប់ពាក្យជាមួយគេឡើយ តែផ្ទុយទៅវិញជីមីនញញឹមនេះគឺញញឹមជូរចត់ព្រោះគេគិតថាមិនចង់អោយជុងហ្គុកភ្ជាប់ពាក្យជាមួយមនុស្សដែលគេមិនស្រឡាញ់ នាងគិតថាជុងហ្គុកស្រឡាញ់ស៊ូយ៉ុន