" នាងមានសិទ្ធ ព្រោះនាងជាកូនប្រសារយើង" សម្លេងដ៏មានអំណាចបានបន្លឺឡើង ធ្វើអោយអ្នកនៅក្នុងបុស្ដិ៍ទាំងអស់ងាកតាមសម្លេងដែលឮក្រោយខ្នងរបស់ពួកគេ ភ្លាមៗនោះ អ្វីដែលគួរអោយភ្ញាក់ផ្អើល គឺគ្រួសារលោកស្រីផាមីអូ និងលោកចាងមីនបានដើរចូលមកយ៉ាងអង់អាច និងទឹកមុខប្រាកដប្រាជា
" យា៉ងមិច! នាងមានសិទ្ធគ្រប់គ្រាន់ត្រូវទេ" លោកស្រីផាមីអូដើរចូលមកគៀកស្មាជីមីនរួចនិយាយ
" គឺ.គឺលោកស្រី ខ្ញុំ-" លោកអាណាឌីដែលជាឪពុករបស់ស៊ូយ៉ុនបម្រុងនិងនិយាយតែលោកចាងមីននិយាយកាត់
" លោកហ៊ានអោយប្រពន្ធរបស់លោកមើលងាយកូនខ្ញុំផងឬ" លោកចាងមីននិយាយឡើងព្រោះមុននេះគាត់ក៏បានឮដែរពីពាក្យសម្ដីរបស់មា៉ក់ស៊ូយ៉ុន
" អឹក.គឺ..គឺ" លោកអាណាឌីយកដៃអេសកញ្ជឹងកនិយាយអ្វីក៏មិនចេញព្រោះប្រពន្ធគាត់ពិតជាបានធ្វើបែបហ្នឹងពិតមែន
" លោកក៏ដូចគ្នា! លោកមីចឈីនី ប្រពន្ធរបស់លោកបានទះមិត្តភក្ដិរបស់ប្អូនខ្ញុំ ហើយក៏ជាសង្សាររបស់ខ្ញុំដូចគ្នា" ស៊ូហ្គាបន្ទាប់ពីដើរមកឈរជិតដេយ៉ាងហើយក៏និយាយឡើងធ្វើអោយអ្នកជាសង្សារញញឹមបិទមាត់មិនជិត
" សង្សាររបស់លោកបានវាយកូនខ្ញុំ. នេះមើលសភាពនាងទៅថានាងយា៉ងមិចនោះ" លោកមីចឈីនីទោះបីជារាងខ្លាចយ៉ុនហ្គីតិចតួចតែក៏នៅធ្វើចរឹកខ្លាំងទាញកូនស្រីអោយមកឈរនៅកណ្ដាលដើម្បីអោយពួកគេបានឃើញទាំងអស់គ្នា
" ហឹស! ត្រូវប៉ុណ្ណឹងមិនស្មើនាងវាយសង្សារខ្ញុំនិងមើលងាយប្អូនខ្ញុំឡើយ " យ៉ុនហ្គីសើចដើមកបន្ដិចក៏និយាយឡើងដោយទឹកមុខកំណាច
" អឹក! សូមលោកទាំងអស់សម្រួលគ្នាបន្ដិចទៅ ខ្ញុំគិតថាវាគ្រាន់តែជារឿងយល់ច្រឡំប៉ុណ្ណោះ" លោកស្នងការចូលមករារាំងបន្ទាប់ពីឃើញសង្រ្គាមកែវភ្នែករវាងគ្រួសារទាំងពីរ មើលទៅអាចនឹងផ្ទុះអាវុធនៅទីនេះក៏ថាបាន
" កុំចេះ! លោកនូវអោយស្ងៀមៗទៅ" លោកស្រីផានីអូនិយាយឡើងដោយសម្លឹងលោកស្នងការចង់ជ្រុះគ្រាប់ភ្នែកធ្វើអោយគាត់ថយក្រោយពីរបីជំហាន លេងហ៊ានមាត់បន្ដទៀត