ស្អែកឡើងជីមីនក៏បានតែងខ្លួនមករៀនដូចធម្មតាហើយក៏ធ្វើដំណើរមកជាមួយបា៉នាង បន្ទាប់មកក៏ដើរ
សម្ដៅទៅថ្នាក់តែអ្វីដែលនាងបានឃើញនោះគឺផ្កាកុលាបមួយបាច់បានដាក់លើតុរបស់នាង" របស់អ្នកណាគេហ្នឹង" ជីមីនអង្គុយចុះរួចក៏និយាយ
" យើងមិនដឹងទេ! ប្រហែលបងជុងហ្គុកអោយឯងហើយ"ថេយ៉ុងនិយាយដោយស្នាមញញឹមរំភើបជំនួសជីមីន
"ជួបគ្នាម៉ោង6:30នៅសួនសាគូរា៉" ជីមីនទាញក្រដាស់Noteដែលសរសេរដាក់ក្នុងបាច់ផ្កាមកអាន បន្ទាប់មកការរៀបចំវាទុកក្នុងទូររបស់នាង
" ថ្ងៃហ្នឹងមិនឃើញគាត់មកសាលាទេប្រហែលគាត់រៀបចំsupriseឯងហើយ" ថេយ៉ុង
" ឆ្កួតទេដឹង! ឈប់និយាយទៅ បន្ដិចទៀតគ្រូចូលមកហើយ" ជីមីនទោះបីក្នុងចិត្តរំភើបចង់ហោះក៏ដោយ ក៏នាងនៅរក្សាទឹកមុខមាំដូចដើម
"ថី! គ្រាន់តែរំភើបជំនួសមិនបានហ៎" ថេយ៉ុង
" ឮថាបងយើងនាំឯងដើរលេងឬល្ងាចនេះ! ឯងគួរតែរំភើបនឹងរឿងរបស់ឯងទៅ" ជីមីន
" រឿងហ្នឹងធម្មតាហើយសម្រាប់យើង" ថេយ៉ុងនិយាយដោយស្នាមញញឹមពេលនឹកឃើញដល់ព្រះរាជបុត្ររបស់ខ្លួន
"ខ្ពើមណាស់!" ជីមីននិយាយចប់ក៏ដកសៀវភៅមកអានបន្ទាប់ពីគ្រូមកដល់សិស្សទាំងអស់ក៏ចាប់ផ្ដើមរៀនតាមធម្មតា
ចំណែកជុងហ្គុកឯណេះវិញនាយមិនបានមករៀនព្រោះនាយមករើសជញ្ជៀនភ្ជាប់ពាក្យរបស់ខ្លួននិងជីមីន
" បងខ្ញុំចង់មើលមួយគូរនោះ" ជុងហ្គុកបន្ទាប់ពីរើសមើលពីរបីឈុតហើយមិនត្រូវចិត្ត នាយក៏ក្រឡែករកមើលបន្តក៏បានឃើញ ឈុតជញ្ជៀនមួយគូរដែលមើលទៅស្រស់ស្អាតខ្លាំងណាស់
" ចា៎បាន" បុគ្គលិកស្រីឆ្លើយតបរួចក៏លើកយកមកបង្ហាញជុងហ្គុក
"ស្អាតណាស់" ជុងហ្គុកបន្ទាប់ពីមើលកាន់តែជិតទើបដឹងថាវាស្អាតកម្រិតណា៎
" លោកពិតជាមានភ្នែកមុតណាស់ឈុតនេះគឺជាឈុតត្បូងពេជ្រពណ៌ស្វាយដែលកម្រ រចនាបានយ៉ាងល្អ ហើយមានអត្ថន័យ នៃភាពសប្បាយរីករាយនិងសុភមង្គល ត្បូងរូបផ្កាយតូចប៉ុន្ដែមើលទៅគឺថ្លៃថ្នូរស្រស់ស្អាតបំផុត បើពាក់វាក្នុងពិធីភ្ជាប់ពាក្យឬរៀបអាពាហ៍ពិពាហ៍" បុគ្គលិកហាងពិពណ៌នាអំពីឈុតជញ្ជៀនដែលជុងហ្គុកជ្រើសរើស