" ជីមីន!!!!" ជុងហ្គុកបន្ទាប់ពីចុះពីឡាននាយក៏ប្រញាប់រត់ចូលមកក្នុងឃ្លាំងនោះ រួចក៏បានឃើញស៊ូយ៉ុននិងខាអុីនកំពុងលុតជង្គង់នៅចំពីមុខជីមីនដែលខ្លួននាងពេលនេះមានកន្សែងធំល្មមដន្ដប់ពីលើ" បងជុងហ្គុក! ហុឹក.." ជីមីនក្រោយពេលបានឃើញអ្នកដែលរត់មកនោះជាមនុស្សដែលខ្លួនស្រឡាញ់នាងក៏ពោលឡើងទាំងទឹកភ្នែកស្រក់ចុះមក
" ជីមីន! អូនមិនអីទេមែនទេ បងសុំទោស" ជុងហ្គុកលុតជង្គង់ពីមុខជីមីនរួចក៏ទាញនាងមកឱបជាប់ទ្រូង ព្រោះនាយពិតជាបារម្ភពីជីមីនខ្លាំងណាស់ ទម្រាំតែនាយ លោកចាងមីននិងយ៉ុនហ្គីអង្វរលោកស្រីមេរា៉បាន
" ហុឹក! បងជុងហ្គុក ខ្ញុំគិតថាខ្ញុំនឹង ហុឹក.លែងបានជួបបងទៀត ហុឹក.ហើយក៏មិនបាននិយាយប្រាប់បងថាខ្ញុំស្រឡាញ់បងខ្លាំងណាស់ " ជីមីនលើកដៃឱបនាយវិញរួចក៏បន្លឺពាក្យសម្ដីតិចៗ ព្រោះនាងនូវរន្ធត់មិនទាន់បាត់ ចំណែកជុងហ្គុកនាយមិនបានតបទៅជីមីនឡើយ នាយគ្រាន់តែបន្ទឹងការឱបជីមីនខ្លាំងជាងមុនប៉ុណ្ណោះ
" ពួកនាងធ្វើស្អីប្អូនយើងខ្លះ" យ៉ុនហ្គីដើរមកឈរជិតខាអុីននិងស៊ូយ៉ុរួចក៏និយាយដោយកែវភ្នែកកំណាច
" ពួកយើងសុំទោស! ពួកយើងដឹងខុសហើយ" ខាអុីននិយាយដោយសម្លេងញ័រៗ ដោយសារនាងពេលនេះគឺខ្លាចយ៉ុនហ្គីពេញទំហឹងហើយ
" ជីមីន!កូនមិនអីទេឬ" លោកចាងមីនលុតជង្គង់ជិតជីមីនរួចក៏និយាយ
" លោកបា៉! ហុឹកៗ.." ជីមីនប្រលែងពីការឱបរបស់ជុងហ្គុកហើយក៏ងាកមករកបា៉ខ្លួនបន្ទាប់មកក៏ឱបគាត់យា៉ងណែន
" កូនមិនអីទេមែនទេ! បា៉សុំទោសដែលបា៉មកយឺត" លោកចាងមីននិយាយដោយលើកដៃអង្អែលក្បាលកូនតិចៗ
" កូនហុឹក.កូនមិនអីទេ ហុឹក."ជីមីនតបដោយសម្លេងអន្ដឺតអន្ដក
" ចាប់ពួកនាងទៅ" យ៉ុនហ្គីក្រឡែកមើលជីមីនបន្ដិចរួចក៏និយាយទៅកាន់ប៉ូលីសដែលមកជាមួយខ្លួននោះ
" អត់ទេ! ជីមីនប្រាប់បងឯងទៅ កុំចាប់ពួកយើងអី ពួកយើងដឹងខុសហើយ" ស៊ូយ៉ុននិយាយឡើងបន្ទាប់ពីបានឮប្រយោគរបស់យ៉ុនហ្គី