💜 ផ្លាស់ប្ដូរ 💛the end

321 14 10
                                    

ក្រាក*

" ជុងហ្គុកអា៎! នាងនៅក្មេងខ្លាំងណាស់លើកលេង
ខ្លះទៅ"យ៉ុនហ្គី គំនិតនាយគិតថានឹងចូលមកមើលប្អូនបន្ដិចបន្ទាប់មកក៏ទៅធ្វើការតែគ្រាន់តែបើកទ្វារភ្លាមក៏បានឃើញ ប្អូនទាំងពីររបស់ខ្លួនបម្រុងនឹងថើបគ្នា

" ពួកយើងមិនបានធ្វើអ្វីខុសឆ្គងឡើយ! អម្បាញ់មិញអូនមីននីនិយាយថាមានអ្វីចូលភ្នែក ត្រូវឬអត់?" ជុងហ្គុកនិយាយឡើងដោយមើលមុខយ៉ុនហ្គីប៉ុន្ដែប្រយោគចុងក្រោយនាយក៏សម្លឹងមុខជីមីនបញ្ជាក់ថាអោយនាងនិយាយប្រាប់យ៉ុនហ្គីតាមអ្វីដែលគេពោលមុននេះ

"អឹម! ត្រូវហើយបងប្រុស បងញុាំអាហារពេលព្រឹករួចហើយឬនៅ" ជីមីនដោយដឹងថាជុងហ្គុកប្រហែលជាអាចខ្មាស់បងនាងទើបនាងងក់ក្បាលយល់ស្របតាមចម្លើយនាយ ហើយក៏ធ្វើជាសួរបងប្រុសបង្វែរសាច់រឿង

" បងទើបតែញុាំរួចអម្បាញ់មិញនេះទេ! ទើបប្រញាប់មកមើលអូនហ្នឹងណា៎. អូនមើលទៅដូចជាមិនអីទេ ប្រសើរជាងមុនច្រើនណាស់ ចឹងបងអស់បារម្ភហើយ បានហើយ! បងទៅធ្វើការហើយព្រោះប្រញាប់ ណាមួយមិនចង់រំខានក្ដីសុខឯងទាំងពីរផងដែរ.. អូរ៎! បន្តិចទៀតថេយ៉ុងមកមើលអូនហើយ បាយៗ" យ៉ុនហ្គីនិយាយឡើងដោយលើកដៃអង្អែលក្បាលជីមីនពោរពេញទៅដោយក្ដីស្រឡាញ់ ហើយក្រោយពេលនិយាយចប់នាយក៏ដើរចេញទៅវិញដោយមិនភ្លេចញញឹមបែបសើចចម្អកដាក់ជុងហ្គុកតិចតួច

*ក្រាក ក្រឹប!!!!

"ហ្ហឹម! លួសព្រលឹងអស់..." ជុងហ្គុកបន្ទាប់ពីយ៉ុនហ្គីចេញទៅបាត់នាយក៏ពោលឡើងធ្វើអោយជីមីននាងមិនសើចមិនបាន

" ហឹសៗ!! បងភ័យហ៎"ជីមីនសួរជុងហ្គុកដោយស្នាមញញឹមបែបអស់សំណើចតិចៗ

"ត្រូវហើយ! ខ្លាចបងប្រុសអូនបន្ទោសអូន ព្រោះអូននិងបងសុទ្ធតែនៅក្មេង" ជុងហ្គុកតបទៅជីមីនដោយទឹក
មុខខ្មាស់ៗជីមីនតិចតួច

" ហឹសៗ! គាត់មិនថាអ្វីឡើយ បងភ្លេចហើយឬថាសង្សារគាត់អាយុស្មើអូន" ជីមីនក្រោយឮចម្លើយជុងហ្គុកនាងក៏ផ្ទុះសំណើចម្ដងទៀត

" អឹម! បងភ្លេចអោយឈឹងរវល់តែភ័យពេក បើចឹងពួកយើងគួរតែ....." ជុងហ្គុកនិយាយដោយស្នាមញញឹម
ច្រលឺមទៅកាន់ជីមីនបន្ទាប់មកនាយក៏ឱនមុខទៅរកជីមីនម្ដងទៀតប៉ុន្ដែភ្លាមនោះ

💜 SHORT NOVEL 💛Where stories live. Discover now