ភាគទី1

645 46 5
                                    

+ ផ្ដើម

         រាជវង្សានុវង្សនៃសម័យកាលចូនសុនគ្រប់ គ្រងរាជ្យសម្បត្តិបន្តវេនគ្នាគ្រប់ជំនាន់មានភាពរ៉ុងរឿងក្សេមក្សាន្តតរៀងរហូតមកធ្វើអោយនគរជិតខាងចងសម្ព័ន្ធមេត្រីជាមួយគ្នាប្រកបដោយសុខសន្ដិភាពជូនប្រជារាស្ត្រ។

ព្រះរាជវាំងទាំងមូលមានភាពអ៊ូអរសប្បាយរីករាយអើងកងប្រជារាស្ត្រនាំគ្នាអបអរសាទរចំពោះស្ដេចនៃចូសុនដែរបានឡើងគ្រងរាជព្រមទាំងបានរៀបអភិសេកជាលើកទីពីរជាមួយនឹងកូនស្រីលោកមន្ត្រីឈូ...។ ប៉ុន្តែព្រះអង្គបានរៀបអភិសេកម្តងរួចមកហើយវាមិនមែនជារឿងខុសឆ្គងទេដែរស្ដេចមានប្រពន្ធពីរបីមិនបានប៉ុន្តែចុះមហេសីរបស់ទ្រង់នោះ....

នៅក្នុងសាវនាការត្រូវបានរៀបចំយ៉ាងស្រស់ស្អាតដើម្បីទទួលរៀបចំព្រះមហេសីថ្មីនៃចូសុន។ ជារឿងត្រឹមត្រូវហើយដែលម្នាក់ៗមានតែស្នាមញញឹមស្រស់ជាប់មាត់ប៉ុន្ដែចម្លែកតែព្រះមហេសីធំប៉ុណ្ណោះដែរទ្រង់មិនរីករាយនឹងការសម្តេចព្រះទ័យមួយនេះរបស់ព្រះអង្គ...

" ចាប់ពីពេលវេលានេះតទៅស្នំឯក ឈូ ស៊ុងយ៉ាង នឹងមានព្រះនាមជាព្រះមហេសីទីពីរឬជាអ្នកអង្គម្ចាស់ចាប់ពីពេលនេះតទៅ ព្រះអង្គសូមប្រទានស្លាកសញ្ញានេះជូនស្នំឯកនឹងចាក់ស្រាជូនស្នំឯកមួយពែងហើយស្នំឯកក៏ចាក់ថ្វាយព្រះអង្គដូចគ្នាដើម្បីក្លាយជាប្ដីប្រពន្ធពេញច្បាប់ " រជ្ជៈគ្រូហោរាសាស្ត្រប្រចាំព្រះនគរក្រោយពីអានសារមួយច្បាប់នោះរួចមកព្រះអង្គនឹងស្នំឯកក៏ចាប់ផ្តើមពិធីតាមប្រពៃណី

" ថ្វាយព្រះពរព្រះអង្គនឹងព្រះមហេសីទីពីរមានព្រះជន្មយ៉ឺនយូរៗ " ក្រោយគម្រប់កិច្ចចប់សព្វគ្រប់អ្នកគ្រប់គ្នារួមទាំងមន្ត្រីតូចធំអោនក្បាលគោរពនឹងថ្វាយព្រះពរព្រះអង្គគ្រប់ៗគ្នា

" ថ្វាយបង្គំព្រះមហេសីធំសូមយាងមកទទួលព្រះមហេសីទីពីរក្រាបទូល " រជ្ជៈគ្រូទូលថ្វាយព្រះមហេសីធំបន្ទាប់មកទ្រង់ក៏យាងមកប្រថាប់ទល់មុខព្រះមហេសីទីពីរជាមួយនឹងព្រះអង្គ

ម្ចាស់ក្សត្រីមីនWhere stories live. Discover now