នៅក្នុងសាលារៀនវិទ្យាល័យមួយនៃប្រទេសថៃ យើងឃើញមានសិស្សានុសិស្សជាច្រើនកំពុងតែសប្បាយជាមួយនឹងថ្ងៃចូលរៀនដំបូងរបស់ខ្លួន។ ក្រឡេកមកមើលនៅក្នុងថ្នាក់ទី11Bឯនេះវិញ យើងឃើញមានបុរសម្នាក់អង្គុយនៅក្នុងថ្នាក់យ៉ាងស្ងៀមស្ងាត់ដែលគេមានឈ្មោះថា Chimon គេជាសិស្សឧស្សាហ៍ហើយថែមទាំងជាសិស្សពូកែប្រចាំថ្នាក់ទៀតផង។
នៅម៉ោងចេញលេង:
Chimon: អេ៎ ទៅញ៉ាំបាយឬអត់?
Nannon: ទៅៗ ចាំតិចគ្នារៀបប៊ិកសៀវភៅទុកសិន ខ្លាចបាត់
Chimon: លឿនៗតិចមកប្រយ័ត្នអស់បាយទៅ !
Nannon: អស់បាយក៏អស់ទៅ អត់ខ្វល់សំខាន់អត់ឃ្លានអីតិច..* 3 *
Chimon: ចឹងទៅមុនហើយវ៉ើយ...~~
Nannon: អេ៎..ចាំផងគ្នានិយាយលេងទេChimon~~
អ្នកលក់: Chimonហា៎..បាយនៅសល់តែ2ចានទេ លឿនឡើងមក
Chimon: អរគុណច្រើនអ៊ុំ នេះមានភ្លៅមាន់ទៀតហ៎?!
អ្នកលក់ៈ អ៊ុំខំទុកឲក្មួយជាពិសេសណា~ ញ៉ាំទៅឆាប់ធំNannon: អ៊ុំ បើបាយខ្ញុំអត់មានភ្លៅមាន់ទេខ្ញុំយំឲអ៊ុំមើលហើយណា៎.~~
អ្នកលក់ :អ៊ុំទុកឲតែទាំងពីរនាក់នឹង មិនឲដណ្តើមគ្នាទេ
Nannon: បាទ.. ចឹងពួកខ្ញុំទៅសិនហើយណាអ៊ុំ..
អ្នកលក់ៈ ចាស៎ ក្មួយប្រញ៉ាប់ទៅញ៉ាំបាយទៅ
Perth: អ៊ុំអស់បាយឬនៅ?
អ្នកលក់ៈ អរ អស់បាយបាត់ហើយក្មួយ ក្មួយញ៉ាំអីផ្សេងទៅ
PerthឃើញChimon នៅទីនឹងក៏សួរ
Perth: អេ៎..បាយនឹងឯងសុីឬនៅ?
Chimon: ... បាយនឹងនៅទេហើយសួរធ្វើស្អី??
perth: កុំសួរច្រើន"Perth ទាញចានបាយពីChimonយកទៅញ៉ាំធ្វើឲChimonគាំងនឹងទង្វើរបស់Perth ជាខ្លាំង"
កាត់មកតុបាយរបស់Perthវិញ
Ohm: ឯងស្គាល់វាមកពីណាហាស៎Perthបានទៅយកបាយពីវានឹង?
Perth: មិនស្គាល់វាទេ សំខាន់យើងចង់សុី
Ohm: ចង់សុីវាហ៎...??
Perth: សុីក្បាលឯងនឹង
Ohm: បើយើជាវាវិញ យើងសុំដាក់ហែងមួយចានបាយនឹងហើយវ៉ើយ...😆
Perth: អញឲហែងវៃFree
Ohm: ទៅពិសារបាយទៅលោកប្អូន ប្រយ័ត្នអាប៉ិនោះមកយកបាយសុីវិញ!
Perth: បើមកមែនយើងសុខចិត្តបញ្ចុកបាយវាឲដូចប្រពន្ធយើងចឹងហា៎...នៅតុបាយរបស់Chimonវិញ
Nannon: គ្នាគិតថាអាគាត់មិញនេះដូចបែកថ្នាំមិចទេ
Chimon: គ្នាគិតចឹងដែរ ប្រហែលអស់5កញ្ចប់តែឯងផងមិនដឹងឯង
Nannon: គិតទៅអ្នកចាំគេមកញ៉ាំបាយ ឥឡូវអត់បាយញ៉ាំខ្លួនឯងវិញ គួរឲអាណិតមែនទែនណ៎.~~
Chimon: តិចទៀតអត់បាយហើយឯងចាំមើលទៅ អឺគ្នាទៅរកទឹកផឹកសិន ឯងចង់បានអីអត់?
Nannon: យកទឹកធម្មតាមកហើយChimon: អ៊ុំ យកទឹកឲខ្ញុំពីរដបមក
អ្នកលក់ៈ ចា៎..នេះក្មួយអស់20BChimon: នេះអ៊ុំ ចឹងខ្ញុំទៅសិនហើយ
Chimonមួលទឹកផឹកហើយក៏ចាប់អារម្មណ៍មើលទៅនាឡិកាក៏ឃើញថាខ្វះតែ3នាទីទៀតប៉ុណ្ណោះដល់ម៉ោងដែលគេត្រូវចូលរៀនវិញ គេក៏ប្រញ៉ាប់រត់ទៅរកNannonវិញ។ ស្របពេលដែលគេកំពុងរត់នោះគេក៏បានទៅបុកជាមួយនឹងPerth ធ្វើឲទឹកសើមអាវរបស់គេ Chimon ប្រញ៉ាប់សុំទោសPerthដែលធ្វើឲអាវរបស់គេសើម។
Chimon: ខ្ញុំ..ឲខ្ញុំសុំទោសផងលោក ដែលធ្វើឲអាវលោកសើម នេះលោកគឺ...!
Perth: នេះឯងមានភ្នែកឬអត់នឹង? អ៎..យើងដឹងហើយឯងធ្វើបែបនេះ ព្រោះចង់សងសឹកយើងមែនទេ?
Chimon: មិនមែនបែបនេះទេ គឺថាខ្ញុំមិនបានប្រយ័ត្នទើបរត់ទៅបុកលោក ខ្ញុំពិតជាសុំទោសពិតមែន.~~
Perth: ឯងគិតថាពាក្យសុំទោសរបស់ឯងធ្វើឲយើងបាត់ខឹងហេស៎??PerthបានទាញដបទឹកពីChimonហើយក៏ចាក់ទឹកពីលើក្បាលChimon ។Chimon គេបានត្រឹមតែក្តាប់ដៃជាប់ គេមិនអាចធ្វើអ្វី Perthបាន ព្រោះគេជាអ្នកដែលបានរត់ទៅបុកPerthមុន
Nannon: មិចបានជាអាវឯងសើមបែបនេះ សក់ឯងក៏សើមដែរ !!
Chimon: គ្មានអីធំដុំទេ នេះទឹកឯង...
Nannon: នេះកុំប្រាប់យើងថា ជាស្នាដៃរបស់អាគាត់នោះណា៎Chimon??!
Chimon: មកពីគ្នារត់ទៅបុកគាត់នឹងមុនទេ កុំអីក៏គ្មានរឿងនេះកើតឡើងដែរ តែកុំឲជួបអាគាត់នឹងជាលើកទី3ទៀតទៅបានហើយ