" បងអាចមើលដឹងថាឯងនិងជុងហ្គុកមានបញ្ហាជាមួយគ្នា" ស៊ូហ្គាក្រោយពេលសម្លឹងមើលសកម្មភាពពួកគេទាំងពីរមួយសន្ទុះរួចក៏ដើរមកអង្គុយជិតជីមីន" បាទ! ពួកយើងទាំងពីរមានបញ្ហានឹងគ្នាតិចតួច" ជីមីន
" ឯងគួរតែសម្របសម្រួលជាមួយគេទៅ ក្នុងឋានៈជាបង.. គេនៅក្មេងគេមិនទាន់យល់ការរាក់ជ្រៅឡើយ
" ខ្ញុំអរគុណបងដែលបានណែនាំ! ពេលមានឱកាសខ្ញុំនឹងនិយាយជាមួយគេ" ជីមីនរួចពួកគេក៏ចាប់ផ្ដើមវឹកហាត់បន្ដ
ច្រើនថ្ងៃកន្លងផុតទៅ ជុងហ្គុកនៅតែបន្ដសកម្មភាពព្រងើយកន្ដើយទៅកាន់ជីមីន រហូតដល់រាងតូចកាន់តែមិនសប្បាយចិត្ត គេព្យាយាមរកពេលនិយាយជាមួយជុងហ្គុកអោយបានដឹងរឿង ប៉ុន្ដែរាងក្រាស់មិនទុកឱកាសអោយគេនោះទេ នាយនិយាយជាមួយរាងតូចតិចជាងមុន ទង្វើយកចិត្តទុកដាក់ក៏លុបបំបាត់អស់ដូចគ្នា
*តឺត!!
< អាឡូ >
<អាឡូ! ជុងហ្គុក> JM
<មានការអ្វី?> JK
< តើឯងអាចមកមើលបងបានឬអត់ បងកំពុងនៅក្នុងApartment ពេលនេះបងមិនស្រួលខ្លួននោះទេ >JM
< ខ្ញុំមិនទំនេរ!! ចាំខ្ញុំប្រាប់បងថេយ៉ុងអោយទៅ បានហើយខ្ញុំរវល់ តឺត!!>JK
"ឈប់! ឈប់សិន មនុស្សចង្រៃនេះ គ្មានចិត្តអាណិតខ្ញុំទេឬ ហុឹក" ជីមីនពោលឡើងដោយទឹកភ្នែកស្រក់ចុះមា៉ត់ៗ ពេលនេះគេអន់ចិត្តនឹងជុងហ្គុកខ្លាំងណាស់ ហើយក៏ខឹងនឹងខ្លួនឯងដូចគ្នា
ចំណែកអ្នកដែលបិទទូរស័ព្ទអម្បាញ់មិញឯណេះវិញ ទោះមាត់និយាយប្រៀបដូចមិនបារម្ភតែក្នុងចិត្តបារម្ភពីជីមីនសឹងស្លាប់ នាយក៏ប្រញាប់ខលទៅថេយ៉ុងដើម្បីអោយទៅមើលថែជីមីន
*តឺត!!
< អាឡូ បងថេយ៉ុង> Jk
< មានការអីមែនទេជុងហ្គុក ក្នុងសប្តាហ៍នេះគឺបងចាំថាពួកយើងគ្មានរវល់អ្វីនោះទេ> V
< គឺ ជីមីនគាត់និយាយថា មិនស្រួលខ្លួន គាត់ចង់អោយបងទៅមើលថែគាត់> Jk