« អ្នកនាងមិនចេះញ៊ាំស្រាទេហ្អេស៎ ? »
« អឺ ខ្ញុំគិតថាមិនមែនខ្ញុំមិនចេះទេ តែមកពីខ្ញុំមិនទាន់គ្រប់អាយុអាច ញ៊ាំបានទៅវិញទេ »
គ្រាន់តែលឺភ្លាមJake បើកភ្នែកធំៗហើយលាន់មាត់
« អូ ខ្ញុំសុំទោសផងអ្នកនាង ខ្ញុំមិនបានគិតដល់ចំណុចនេះសោះ »ឃើញគេភ្ញាក់ផ្អើលបែបនេះរាងស្តើងក៏និយាយលេងតបទៅគេវិញ
« ចាំមិនអីទេ វាប្រហែលជាខ្ញុំមើលទៅចាស់ជាងអាយុទៅវិញទេ»« មិនពិតទេអ្នកនាង វាមកពីខ្ញុំមិនបានគិតដល់រឿងហ្នឹងទៅវិញទេ តាមពិតទៅបើខ្ញុំនឹកដល់រឿងហ្នឹងតែបន្តិចខ្ញុំនឹងដឹងបាត់ទៅហើយថាអ្នកនាងមិនទាន់គ្រប់អាយុអាចញ៊ាំស្រាបានទេ ព្រោះមើលតាមមុខអ្នកនាងទៅអ្នកនាងប្រហែលជាទើបតែអាយុ16ទេដឹង » គេនិយាយចេញមកទាំងភ័យបុកពោះ បើនាងអាយុ16ពិតមែនគេពិតជាយ៉ាប់មិនខានទេ ក្មេងល្ហក់ហ្នឹង ប្រុងឱ្យគេញ៉ែក្មេងម៉េចទៅ នាងមិនមើលមកគេក្នុងផ្លូវញ៉ែមិនចេះគិតទៅហើយ តែថាមុខនាងពិតជាក្មេងពិតមែន តិច16មែនទៅ?
បានឮហើយរាងស្តើងអស់សំណើចហួសចិត្ត
« លោកនេះ ពិតជាពូកែនិយាយមែន ការពិតទៅខ្ញុំមានអាយុជិត18ឆ្នាំហើយ ខ្វះតែប្រហែល3ខែទៀត ខ្ញុំក៏គ្រប់អាយុអាចញ៊ាំវាបានហើយ ការពិតទៅខ្ញុំពិតជាចង់សាករសជាតិវាខ្លាំងណាស់ ចង់ដឹងថាវាមានរសជាតិយ៉ាងណាដែរ »បានលឺរាងស្តើងនិយាយថានាងជិតអាយុ18ហើយ Jake ក៏ធូរទ្រូងមកវិញ ព្រោះបើនាងពិតជាអាយុ16ពិតមែនវាពិតជាចប់ហើយ គេមិនអាចតញ៉ែនាងបានទេព្រោះនាងនៅក្មេងពេកហើយ តែពេលនេះនាងអាយុជិត18ហើយចឹងចាត់ទុកថាជាសំណាងគេវិញ គេតបទៅនាងវិញទាំងញញឹម
« អ្នកនាងចាំសិនទៅ ពេលអ្នកនាងគ្រប់អាយុពេលណា អ្នកនាងនឹងបានភ្លក់វាមិនខានទេ »
« អូ ពិតមែនហើយ ខ្ញុំនេះចំជាឆ្កួតមែន និយាយជាមួយអ្នកនាងយូរហើយ តែបែជាមិនទាន់ស្គាល់ឈ្មោះអ្នកនាងសោះ តើអ្នកនាងឈ្មោះអីដែរទៅ »« អូ ពិតមែនហើយខ្ញុំក៏ភ្លេចសួរឈ្មោះលោកដូចគ្នា »
« ខ្ញុំ ឈ្មោះ យូ ហាណា ចុះលោកវិញ »« ហាណា ឈ្មោះពិរោះមែន ខ្ញុំឈ្មោះ សុីម ចេយូន តែមានឈ្មោះហៅក្រៅថាJake ចឹងអ្នកនាងហៅខ្ញុំថាJake ទៅគឺបានហើយ »
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...