« ហេតុអីទៅម៉ាក់ ក្រែងម៉ាក់ឱ្យកូនជូនទៅផ្សារនោះអី ហេតុអីក៏មិនរៀបចំ »
« ដំបូងម៉ាក់ថាទៅផ្សារហើយក៏ញ៊ាំអីនៅខាងក្រៅ តែប៉ាកូនខលមកប្រាប់ថា ថ្ងៃនេះគាត់អត់ប្រជុំទេ ហេតុនេះគាត់ចង់មកបាយផ្ទះ ទើបម៉ាក់សម្រេចថាចាំទៅផ្សារម៉ោង1វិញ » គ្រាន់តែលឺភ្លាមរាងស្តើងញញឹមខ្វួចដាក់ម៉ាក់នាងក្នុងន័យចំអន់ឱ្យគាត់
« អូហូ ការពិតបានប្តីមកបាយជាមួយចឹងសោះ ចឹងតើបានភ្លេចរឿងដើរផ្សារអស់បែបនេះ »
គ្រាន់តែនិយាយចប់ច្រមុះរបស់រាងស្តើងក៏ត្រូវបានលោកស្រីយូបូត ហើយគាត់ថាឱ្យនាង
« នែ៎ កូនកំហូចនេះ ចេះមកចំអន់ម៉ាក់ទៅកើតដែរណ៎»« អូយយ ថប់ដង្ហើមកូនស្លាប់ហើយម៉ាក់ នេះម៉ាក់ដាច់ចិត្តធ្វើបាបកូនស្រីតែមួយរបស់ម៉ាក់ដែរហ្អេស៎ »
« ហ្អឹមមម កំហូចណាស់យើងហ្នឹង »
លោកស្រីយូនិយាយហើយរាងស្តើងក៏ថើបគាត់មួយខ្សឺតហើយក្តោបឱបគាត់ពីក្រោយរួចនិយាយយ៉ាងផ្អែម
« ម៉ាក់អ្នកណាគេហ្នឹង ពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ »
រួចហើយទាំងពីរនាក់ម្តាយកូនក៏ញញឹមឡើងយ៉ាងមានក្តីសុខ សូម្បីតែអ្នកបម្រើក៏មានក្តីសុខទៅតាមដែរ ។____ ម៉ោង11ថ្ងៃ ____
រថយន្តរបស់លោកយូបានបើកចូលមកដល់បរិវេនផ្ទះ គ្រាន់តែឮសម្លេងរថយន្តភ្លាមរាងស្តើងក៏ប្រញ៉ាប់រត់ទៅក្រៅ នាងរត់ផងស្រែកផងយ៉ាងសប្បាយចិត្តកាយវិការនាងដូចកូនក្មេងអញ្ចឹងដែរ
« លោកប៉ា លោកប៉ា » រាងស្តើងរត់ទៅកាន់ដៃប៉ារបស់នាងហើយគាត់ញញឹមដាក់កូនស្រីតែមួយគត់របស់គាត់យ៉ាងស្រទន់ពោរពេញដោយក្តីស្រឡាញ់ លោកប៉ាយកដៃអង្អែលក្បាលកូនស្រីថ្នមៗហើយនិយាយឡើង
« អូ ហូ ថ្ងៃនេះព្រះនាងតូចរបស់ប៉ា រត់ចេញមកទទួលប៉ាផងហ្អេស៎»
« ត្រូវហើយ មកពីថ្ងៃនេះ លោកប៉ាមកពិសាបាយថ្ងៃនៅផ្ទះ ហេតុនេះហើយកូនត្រូវតែមកទទួលស្វាគមន៍អញ្ចឹងហើយ »
« អូ បើបែបនេះ ឃើញថា ប៉ាត្រូវឧស្សាហ៍មកបាយថ្ងៃនៅផ្ទះហើយ »
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...