ឈ្លើយស្នេហ៍ម៉ាហ្វៀ ផ្ដើមរឿង

64 1 0
                                    

ផ្ដើមរឿង ៖ ការចាប់ផ្ដើមនៃជោគវាសនាអាក្រក់

«បើនាងស្រឡាញ់ប្អូនស្រីនាង នាងត្រូវធ្វើការឲ្យបានសម្រេចហើយបើឲ្យគេដឹងថានាងជាមនុស្សយើងនាងនិងប្អូននាងគឺស្លាប់ដូចគ្នា» សម្លេងគ្រលររបស់មនុស្សប្រុសមាឌធំក្រអាញបន្លឺឡើងយ៉ាងមានអំណាចច្បាស់ការនិងម៉ឺងម៉ាត់ ហើយបុរសមានអំណាចម្នាក់នេះគឺ រីឈែត ខេននីឌី ។
«ចំណែករឿងលុយមិនបាច់បារម្ភទេ នាងត្រូវការពេលណាក៏បាន» បុរសដដែលហាក់ដឹងថានាងត្រូវការលុយជាចាំបាច់ យកលុយមកដាក់ពីមុខនាងភ្លាម ហើយប្រាកដណាស់ថានាងច្បាស់ជាព្រមដោយគ្មានលក្ខខណ្ឌ ។
«បានខ្ញុំយល់ព្រម ចំណែកលុយខ្ញុំត្រូវការពេលនេះ» រាងតូចច្រឡឹងស្រស់ស្អាត តាមបែបនារីកូនកាត់អាស៊ី-អ៊ឺរ៉ុប យល់ព្រមដោយគ្មានយ៉ាងលឿនដូចគេគិតទុក ព្រោះវាជាការពិតនាងត្រូវការលុយត្រូវការខ្លាំងណាស់នៅពេលនេះឲ្យតែបានលុយអ្វីក៏នាងព្រមធ្វើដែរ។ បើមិនដើម្បី លុយនាងមិនព្រមមកធ្វើជាកញ្ជះរបស់អ្នកមានអំណាចបែបនេះឡើយ ព្រោះមនុស្សមានអំណាចទាំងអស់នេះពូកែជាន់ឈ្លី មើលងាយ និងប្រើប្រាស់អ្នកទន់ខ្សោយខ្លាំងណាស់ ដូចនាងពេលនេះអ៊ីចឹង ត្រូវគេប្រើឲ្យទៅធ្វើការងារអ្វីក៏មិនដឹង តែដើម្បីលុយនាងនៅតែមិនអាចបដិសេធបានព្រោះនាងគ្មានទីពឹងផ្សេងឡើយ ។
ឡាហ្វីតា កាប្រេឡា នាងអាចធ្វើបានមិនអាចចុះចាញ់នោះទេទោះគ្រោះថ្នាក់យ៉ាងណាក៏ដោយ ជីវិតមនុស្សម្នាក់ដែលកំពុងត្រូវការនាងជួយកំពុងរង់ចាំនាង ដូច្នេះនាងត្រូវតែធ្វើ។
«គ្មានបញ្ហាទេ ពួកឯងយកលុយឲ្យនាង» រីឈែត ដឹងច្បាស់ថានាងមិនហ៊ាន បោកគេទេព្រោះនាងគ្មានសូម្បីតែទីពឹងបើបោកគេហើយ តើនាងរត់ទៅណារួច? ជាពិសេសនាងមិនមែនខ្លួនតែមួយនោះទេ នាងរត់ម្នាក់ឯងក៏មិនបាន ចង់យកម្នាក់ទៀតរត់ទៅជាមួយក៏មិនអាច ព្រោះមនុស្សម្នាក់ទៀតមានត្រឹមតែដង្ហើមដកដេកលើកគ្រែតែប៉ុណ្ណោះ។
«នាងត្រូវចូលទៅក្នុងកាស៊ីណូនោះក្នុងនាមជាភ្ញៀវ ហើយត្រូវរកភស្តុតាងគ្រប់យ៉ាងដែលបញ្ជាក់ថាកាស៊ីណូនោះមិនមែនត្រឹមតែជាកាស៊ីណូធម្មតា» រីឈែត ចាប់ផ្ដើម ប្រាប់ពីផែនការដែលត្រូវឲ្យនាងធ្វើ។ គេត្រូវការភស្តុតាងគ្រប់យ៉ាងឲ្យបានច្រើនដើម្បីទម្លាក់គូប្រជែងមុខជំនួញដ៏ធំបំផុតរបស់គេ វីលហ្គីស្ហៀរ៍ ហ្គ្រែនឌីណាន់ ដែលជាម្ចាស់កាស៊ីណូនោះឲ្យចុះចេញពីកៅអីអ្នកមានអំណាចនៅក្នុងប្រទេស គេត្រូវការឲ្យ វីលហ្គីស្ហៀរ៍ លែងមានមុខឈរជើងនៅក្នុងសង្គមនេះតទៅទៀត  កន្លងមកគេធ្លាប់ប្រើគ្រប់វិធីអស់ហើយតែមិនបានផលសូម្បីតែមួយ ហើយពេលនេះគេបាន ប្ដូរនុយដោយប្រើស្រីស្អាតសម្លាប់ខ្លានៅក្នុងរូងឲ្យបានព្រោះក្មេងស្រីម្នាក់នេះ ទាំងស្អាត ទាំងស្រស់ ទាំងក្មេង ទាំងទាក់ទាញ សូម្បីគេខ្លួនឯងនៅទប់អារម្មណ៍ត្រេកត្រអាលមិនបានផង ចាំមើលថា វីលហ្គីស្ហៀរ៍ អាចជាប់ក្នុងអន្ទាក់នេះដែរទេ?
«យល់ហើយ» នាងយល់ពីអ្វីដែលគេនិយាយតែនាងមិនយល់ត្រង់ថាគេក៏មាននាមជាប៉ូលិសដ៏មានអំណាចម្នាក់ក្នុងទីក្រុងឡុងដ៍ដែរ បើគេធ្វើរឿងនេះដោយខ្លួនឯងវាមិន ងាយជាងទេ? ហេតុអីប្រើនាងដែលគ្មានជំនាញក្នុងការស៊ើបអង្កេតឲ្យទៅរកភស្តុតាង? តែរឿងនោះវាមិនសំខាន់សម្រាប់នាងជាងរឿងលុយនោះទេ សំខាន់ឲ្យតែបានលុយទៅគឺបានហើយ ។
«ល្អ...ថ្ងៃស្អែកយើងនឹងបញ្ជូនមនុស្សឲ្យទៅទទួលនាង» ឡាហ្វីតា ងក់ក្បាលដឹង ឮហើយក៏កាន់លុយដើរចេញទៅវិញក្រោមការសម្លឹងមើលរបស់ រីឈែត។

You've reached the end of published parts.

⏰ Last updated: Feb 07 ⏰

Add this story to your Library to get notified about new parts!

ឈ្លើយស្នេហ៍ម៉ាហ្វៀWhere stories live. Discover now