ភាគទី23:សុឺត..នៅទីនេះហើយចាំល្ងាចចាំទៅវិញជាមួយយើង

2K 93 5
                                    

<នេះជាអ្នកបម្រើរបៀបមិចទើបស្មើនិងទើបនិងចុះមកពីបន្ទប់>zasa គ្រាន់តែឃើញរាងតូចចុះមកដល់ភ្លាមក៏និយាយដៀមដាមភ្លាម

<ម៉ែដោះមានការងារអីឲខ្ញុំជួយដែរទេ>Tae មិនបានតបតនិងនាងក៏បានដើរមកសួរម៉ែដោះ

<អត់នោះទេtaeទៅអង្គុយញុំអាហារចុះ>ម៉ែដោះ

<ខ្ញុំគ្មានឋានៈអីទៅអង្គុយញុំអាហាររួមតុជាមួយលោកប្រុស>Tae និយាយតបទៅម៉ែដោះទាំងញញឹមមិនសូវសម

<ចាប់ពីថ្ងៃនេះទៅម៉ែដោះមានការងារអីឲគេជួយធ្វើទៅកុំឲគេខ្ចិលពេក ហើយក៏កុំគោរពគេពេកគេក៏មានឋានៈស្មើនិងអ្នកបម្រើផ្សេងទៀតដែរ>jungkook និយាយប្រាប់ទៅម៉ែដោះទាំងមុខស្មើ

<ចា៎..អ្នកប្រុស>ម៉ែដោះ

<ហើយមួយទៀតឯងចាប់ពីថ្ងៃនេះទៅត្រូវគោរពនាងឲដូចគោរពយើងចឹង ហើយពួកឯងក៏ចឹងដែរ>jungkook នាងនិយាយទាំងចង្អុលទៅរាងតូចនិងអ្នកបម្រើផ្សេងទៀត

<បាទ..លោកប្រុស>Tae

<នៅដល់ណាទៀត មិចមិនទៅយកខោអាវយើងទៅបោកទៅ>zasa នាងបានប្រាប់រាងតូចឲទៅយកខោអាវនាងទៅបោក

<បាទ..អ្នកនាង>Tae និយាយហើយក៏បានដើរទៅបន្ទប់នាងដើម្បីយកខោអាវនាងមកបោក

<ហើយអូនចង់ប្រើអ្នកណាក៏បានដែរ បើពួកគេមិនធ្វើតាមអូនទេប្រាប់បងនិងប្រដៅគេឲ>jungkook និយាយហើយក៏បានថើបនាងមួយខ្សឺត

<ចា៎..បងអូចអាចសូមលុយបងខ្លះបានទេ អូនចង់ទៅទិញខោអាវថ្មី>zasa

<នេះយកទៅ ថ្ងៃកុំភ្លេចឲtaeយកអាហារឲខ្ញុំផង>jungkook នាយបានដកកាតខ្មៅមួយឲទៅនាងរួចក៏ងាកមកប្រាប់ម៉ែដោះ

<អរគុណបងណាស់ ស្រឡាញ់បងជាងគេ>zasa យកកាតពីនាយរួចក៏អោបនាយទាំងញញឹម

<បងទៅធ្វើការហើយណា>jungkook និយាយហើយក៏បានដើរចេញទៅបាត់ទៅដោយបានជំនិតនាយដើរតាមពីក្រោយ

ចំណែកឯzasaពេលjungkookចេញទៅនាងក៏បានដើរចេញទៅក្រៅបាត់ទៅជាមួយបរុសម្នាក់ហើយក៏បាននាំគ្នាឡើងឡានទៅបាត់ ឯរាងតូចពេលដែរបានបោកខោអាវនាងរួចហើយក៏បានមកជួយធ្វើម្ហូបអ្នកបម្រើផ្សេងទៀតទៅ

+ពេលថ្ងៃ

<នេះtaeមកអាហារនេះទៅឲអ្នកប្រុសនៅក្រុមហ៊ុនតិចទៅ>ម៉ែដោះ បានយកអាហារមកឲរាងតូចដើម្បីឲរាងតូចយកទៅឲនាយក្រាស់នៅក្រុមហ៊ុន

<ម៉ែដោះឲអ្នកផ្សេងយកទៅ ខ្ញុំមិនចង់ឃើញមុខគេទេ>Tae និយាយទាំងមុខមិនចង់ទៅ

<តែអ្នកប្រុសបានប្រាប់មករួចហើយថាឲtaeជាអ្នកយកទៅឲគាត់>ម៉ែដោះ

<ចឹងក៏បានដែរ>Tae ក៏យកអាហារនោះពីដៃម៉ែដោះមកកាន់ ហើយក៏ដើរចេញមកដើម្បីយកទៅឲនាយក្រាស់

+ក្រុមហ៊ុន Jeon jk

<បងរកអ្នកណាដែរលោក>លេខា ពេលចូលមកដល់ក្នុងក្រុមហ៊ុនលេខារបស់នាយក្រាស់ក៏បានសួរទៅរាងតូច

<ខ្ញុំយកអាហារមកឲលោកប្រុសjungkook>Tae តបទៅលេខាទាំងញញឹម

<អរចូលទៅលោកប្រធាននៅក្នុងoffice>លេខា

<បាទ..អរគុណបងស្រី>Tae និយាយរួចហើយក៏បានដើរចូលទៅក្នុងofficeនាយក្រាស់ទៅ

+តុក តុក

<ចូលមក>jungkook ពេលលឺសំឡេងរបស់ម្ចាស់officeឲចូលហើយក៏បានបើកទ្វាចូល

<ខ្ញុំយកអាហារពេលថ្ងៃមកឲលោកប្រុស>Tae និយាយហើយក៏បានយកអាហារនោះមកដាក់លើតុរួចហើយក៏រកនិងដើរទៅវិញហើយតែនាយក្រាស់ក៏ឃាត់

<ប្រញាប់ទៅណា អ្នកណាឲឯងទៅ>jungkook នាយនិយាយហើយក៏បានទាញដៃរាងតូចមកឲអង្គុយលើភ្លៅនាយ

<លែងខ្ញុំទៅ ខ្ញុំប្រញាប់ទៅផ្ទះវិញននៅផ្ទះមានការងារច្រើនណាស់ដែរមិនទាន់ធ្វើ>Tae និយាយរួចក៏ព្យាយាមរើចេញពីរង្វង់ដៃនាយក្រាស់

<សុឺត..នៅទីនេះហើយចាំល្ងាចចាំទៅវិញជាមួយយើង>jungkook និយាយហើយក៏បានអោនទៅថើបរាងតូចមួយខ្សឺត

<តែខ្ញុំមានការងារច្រើនទៀតត្រូវធ្វើ>Tae ព្យាយាមរើតែនាយក្រាស់អោបរាងតូចណែនលើសដើម

<យើងជាម្ចាស់ឯង យើងមានសិទ្ធិឯងទៅវិញឬក៏នៅទីនេះជាមួយយើង ហាមប្រកែក បានហើយរៀបចំអាហារឲយើងៗឃ្លានហើយ>jungkook និយាយរួចនាយក៏បានលែងរាងតូចឲទៅរៀបចំអាហារឲខ្លួនញុំឯរាងតូចមិននិយាយច្រើនក៏បានដើរទៅរៀបចំឲនាយញុំទៅ

សូមរង់ចាំភាគបន្ត...🌷

Happy Valentine's Day🌹


BY: JEON_TAEKOOK97








🔥🐯ដោះបំណុលម៉ាហ្វៀចន🐰🔥Where stories live. Discover now