ផ្ដើមសាច់រឿង..............
នៅក្នុងអតីតកាល
'ស្នូរសំឡេងកាំភ្លើងបាញ់គ្នាទៅវិញទៅមកដោយមិនដឹងមូលហេតុច្បាស់លាស់នឹងធ្វើឲ្យមនុស្សនៅទីនោះបានស្លាប់អស់ជាច្រើននាក់ទាំងអ្នកមិនដឹងអីនៅទីនោះផងដែរចំណែកឯងាកមកខាងនេះវិញយើងបានឃើញថាគ្រួសារមួយក្រុមមានសមាជិក 5នាក់បានកំពុងតែនាំគ្នារត់ដើម្បីគេចផុតពីគ្រោះថ្នាក់មួយនេះប៉ុន្តែពួកគេមិនអាចរួចខ្លួនបានទេមានតែម្នាក់ប៉ុណ្ណោះដែលអាចរួចខ្លួនបានគឺដោយសារតែឪពុករបស់គេបានជួយគេប៉ុន្តែគួរឲ្យសោកស្ដាយគាត់ក៏បានត្រូវមួយគ្រាប់កាំភ្លើងស្លាប់នឹងមួយកន្លែងមុនពេលគាត់ស្លាប់គាត់ក៏បានហុចក្រដាសមួយឲ្យទៅក្មេងប្រុសតូចនោះហើយបញ្ជាគេឲ្យរត់ចេញពីទីនេះចេញឲ្យឆ្ងាយពីទីនេះតាមដែលអាចធ្វើបាន
''ចាកចេញពីទីនេះទៅកូនចាកចេញពីទីនេះដើម្បីជីវិតរបស់កូន។ដើម្បីសងសឹកនិងរឿងដែលពួកអាក្រក់ទាំងនោះបានធ្វើមកលើពួកយើងត្រូវចាំណាត្រូវធ្វើតាមសំបុត្រដែលប៉ាបានសរសេរនៅក្នុងនេះកូននឹងមានជីវិតប្រសើរ។និងជួយដល់គ្រួសាររបស់យើងទោះបីជាពួកយើងមិនបាននៅជាមួយគ្នាមិនមានវត្តមានរបស់ម៉ាក់ប៉ានិងប្អូនរបស់ឯងក៏ដោយឯងត្រូវតែតស៊ូ....''
!ផាំង!
សំឡេងស្នូលកាំភ្លើងបានបាញ់មកពីក្រោយខ្នងធ្វើឱ្យឪពុកក្មេងប្រុសនោះបានស្លាប់មួយរំពេច។ចំណែកឯក្មេងតូចហ្នឹងវិញគឺតក់ស្លុតជាខ្លាំងដោយសារតែគេឃើញឪពុករបស់ខ្លួនស្លាប់និងភ្នែកបែបនេះទឹកភ្នែកក៏បានតក់មកដោយមិនដឹងខ្លួនចំណែកឯឈាមឪពុករបស់គេវិញក៏ខ្ទាបត្រូវខ្លួនគេរប្រឡាក់ពេញហ្នឹង
ក្មេងប្រុសម្នាក់ដែលកំពុងតែសម្លឹងមើលសាកសពគ្រួសាររបស់គេនៅចំពោះមុខខ្លួនអារម្មណ៍របស់គេពេលនេះគឺច្របូកច្របល់អស់ហើយ។ចំណែកឯដៃរបស់គេវិញក៏កាន់កាប់នៅក្រដាសដែលឪពុករបស់ខ្លួនបានសរសេរជាបណ្ដាំចុងក្រោយសម្រាប់ខ្លួន.....ខ្លួនរបស់គេពេលនេះគឺរឹងអស់ហើយហើយបុរសដែលបានបាញ់សម្លាប់ឪពុករបស់គេអម្បាញ់មិញនេះក៏ថាដើរនឹងបាញ់មកសម្លាប់កូនក្មេងម្នាក់នោះទៅហើយ។ប៉ុន្តែវាពិតជាសំណាងមួយដ៏ល្អមែនគេក៏ត្រូវបាននរណាម្នាក់ជួយគេ
YOU ARE READING
LOVE OR HATE ? ( Slow update )
Actionនៅពេលដែលបងកាន់តែស្អប់អូនគឺបងកាន់តែស្រឡាញ់អូន by jay និយាយថាស្រឡាញ់ប៉ុន្តែទង្វើរបស់លោកគឺអត់នោះទេ by ni-ki [ ស្រឡាញ់មនុស្សម្នាក់មិនខុសនោះទេប៉ុន្តែបើស្រឡាញ់ប៉ះមនុស្សដែលគេមានម្ចាស់ហើយគឺជាកំហុស ] by who? Ni-ki x Jay bl +Heehoon