ជំពប់ស្នេហ៍ភរិយាសម្អប់២៤

881 62 6
                                    

នាពេលរសៀលមកដល់បានអ៊ុនសុកគេក៏សម្រេចចិត្តត្រឡប់ទៅផ្ទះវិញកុំតែនាយតូចដេញគេទេកុំអីគេនិងនៅសួរជីកឬសជីកគល់ឱ្យអស់ជាមិនខានឡើយ។
នាយបើកឡានចេញទៅបានបន្តិចយុនហ្គីក៏បើកឡានចូលមកវិញជ្រួសគ្នាតែបន្តិចទេពេលគេឃើញនាយតូចនៅមុខផ្ទះបែបនេះក៏សួរឡើង"

<នរណាចូលមកទីនេះអម្បិញមិញ>យុនហ្គីសួរទៅគេស្របពេលនាយក៏ចុះពីលើឡានដូចគ្នាចំណែករាងតូចក៏ចាប់ផ្តើមភ័យរកនិយាយអ្វីមិនត្រូវបើនាយដឹងថាមានមនុស្សប្លែកមុខចូលផ្ទះគេបែបនេះប្រាកដជាមានរឿងជាមិនខានបានរាងតូចក៏និយាយធ្វើមិនដឹងមិនឮ

< លោក និយាយអី?នរណាមកទៅ??ខ្ញុំនៅទីនេះយូរហើយមិនទាន់បានឃើញនរណាចូលមកទេ>រាងក្រាស់គ្រាន់តែឮរាងតូចនិយាយបែបនេះភ្លាមរូបគេក៏ច្រឡោតខឹងឡើងអម្បិញមិញនេះគេឃើញឡានមួយចេញពីផ្ទះគេយ៉ាងច្បាស់ណាស់ម៉េចរាងតូចថាគ្មាន?

< ភ្នែកយើងមិនបានខ្វក់!ឯងកុំមកកុហក>នាយស្អប់អ្នកដែលកុហកណាស់ចាប់ច្របាច់ថ្កាមគេសម្លុតឡើងក្រហមទៅហើយឯមីននីក៏ប្រឹងបេះដៃគេចេញកែវភ្នែកក៏រលីងរលោងទឹកភ្នែករកកលចង់យំព្រោះតែឈឺ!

< បើលោកឃើញចុះលោកមកសួរខ្ញុំធ្វើអី??មិនគិតខ្លួនឯងទៅថាគេជានរណា??ហ្អឺក.. លែងខ្ញុំទៅខ្ញុំឈឺហ្អឹ..>ជីមីនប្រមូលកម្លាំងដៃបេះដៃគេចេញតែអ្នកដែលឮសំនៀងរាងតូចនិយាយឌឺដងគេអំបាញមិញគេរិតតែក្តៅចិត្តក្មេងនេះក្លាចគេមែនតែមាត់នេះវាមិនដូចខ្លាចរអាគេអីបន្តិចសោះ

<ប្រហែលជាសាហាយឯងទេដឹង>នាយប្រលែងថ្កាមគេវិញបោះប្រយោគឡើងចុកមកកាន់រាងតូចហើយក៏បោះដំណើរចូលទៅក្នុងផ្ទះខ្ជិលនិយាយនិងក្មេងមាត់ឆៅខ្លាចនាយទ្រាំមិនបាន

< ខ្ញុំមិនចេះសាហាយដូចលោកទេកុំបារម្ភ!!>កាយតូចបានតែពោលពីក្រោយខ្នងនាយ រាងក្រាស់ខ្ជិលតមាត់តកក៏ដើរទៅមុខរហូតដល់ចូលក្នុងផ្ទះបាត់ទៅ
____
រហូតមកដល់ម៉ោង៦ល្ងាចរាងតូចក៏ចាប់ផ្តើមរៀបចំម្ហូបឲ្យរាងក្រាស់ជិតកន្លះម៉ោងលើកដាក់លើតុឱ្យនាយខណ:ដែលយុនហ្គីកំពុងតែអង្គុយនៅទៅនោះស្រាប។
យុនហ្គីក៏ចាប់ម្ហូបនៅលើតុនោះមកញាំទាំងមិនបានខ្វល់ពីអ្នកដែលកំពុងឈរក្បែរគេទាំងមិនទាន់ដោះអាវអៀមនោះចេញផងតែបានបន្តិចនាយទើសភ្នែកខ្លាំងពេកក៏ចាប់និយាយ

ជំពប់ស្នេហ៍ភរិយាសម្អប់🔥 (ចប់រដូវកាលទី1)Where stories live. Discover now