Part 24 : យករួចខ្លួនបានមួយគ្រា

200 10 0
                                    

« អូនសម្លាញ់ អូនមកធ្វើអីនៅទីនេះ? »

រាងស្តើងងាកទៅមើលមុខគេហើយធ្វើដូចជាទើបតែបានឃើញ ទាំងដែលនាងបានឃើញគេតាំងពីដំបូង
« អូ  បងសម្លាញ់ បងមកទីនេះដែរហ្អេស៎ ?បងមកតាំងពីពេលណា ហេតុអីក៏អូនមិនឃើញចឹង »

« បងមកយូរហើយ តែមិនទាន់បានទិញអីទេព្រោះហាងគេបិទ »

« អរ ចា៎ ហិហិ » នាងសើចស្ញេញទាំងបង្ខំ សើចទាំងគ្មានចេញពីចិត្តសូម្បីមួយញ៉ិប

« ហើយចុះអូនមកធ្វើអី ហើយហេតុអីក៏បានជាអូនមកអង្គុយនៅទីនេះ? »

« អរ គឺ... គឺ.... អូន.. អូនជ្រុះ..ជ្រុះ... ជ្រុះម្ជុលខ្ទាស់ »

រាងស្តើងរកនឹកអិអាក់មិនដឹងថាជ្រុះអី ព្រោះក្រវិលក៏នៅជាប់នឹងត្រចៀក ខ្សែក ខ្សែដៃ ហើយចិញ្ចៀនក៏នៅ ទាល់តម្រិះហើយក៏ចេះតែឆ្លើយទៅ មែនមុខដូចម៉ាក់នាងពីក្រមុំទេ ឮហើយJakeធ្វើមុខឆ្ងល់តិចៗ រាងស្តើងក៏ប្រញ៉ាប់បកស្រាយ

« គឺអញ្ចេះទេ គឺសម្លៀកបំពាក់អូនមានបញ្ហាតិចតួច ហេតុនេះហើយអូនចង់ប្រើម្ជុលខ្ទាស់ តែពេលអូនកំពុងរៀបចំខ្ទាស់ ម្ចុលក៏ជ្រុះបាត់ អូនខ្លាចថាមានមនុស្សដើរមកមុតដៃមុតជើង ជាពិសេសគឺក្មេងៗ បើមុតទៅពិតជាពិបាកខ្លាំងហើយ ហេតុនេះទើបអូនព្យាយាមរកក្រែងល៎រកឃើញ »
នាងនិយាយហើយថែមទាំងសម្តែងទឹកមុខបែបយល់ដល់ទុក្ខលំបាកអ្នកដទៃ ធ្វើឱ្យJakeមានការយល់ចិត្តនាងយ៉ាងលើសលប់ គេគ្មានអ្វីត្រូវសង្ស័យទេ ព្រោះធម្មតានាងតែងតែជាមនុស្សស្រីមានចិត្តល្អនិងមេត្តាអ្នកដទៃបែបនេះតែរហូតហ្នឹង
< យូ ហាណា អ៉ើយ យូ ហាណា យើងមិននឹកស្មានថាឯងពូកែកុហកបាន Smooth បែបនេះទេ ចេះរកនឹកឃើញណ៎ បើមានពានសម្រាប់មនុស្សពូកែរៀបរឿងកុហកគេ យើងពិតជាបើកឱ្យឯងហើយ > រាងស្តើងធ្វើមុខជ្រឹមៗសរសើរដៀលខ្លួនឯងនៅក្នុងចិត្ត មិនសរសើរដៀលមិនបាន ព្រោះនាងពិតជាពូកែមែន មិនត្រឹមតែកុហកយករួចខ្លួនបានទេ ថែមទាំងក្លាយជាមនុស្សចិត្តធម៌ថែមទៀត នេះបានហៅថាបោកបានជោគជ័យពិតមែន

« ចឹងចាំបងជួយរកអូនចុះណា »

រាងស្តើងបើកភ្នែកបន្តិចហើយប្រញ៉ាប់និយាយកាត់
« មិនអីទេ គឺថា ប្រហែលជាវាជាប់តាមកង់ឡានទៅបាត់ហើយ ព្រោះអូនរកយូរហើយ តែរកមិនឃើញទេ »

My two boyfriends ( Completed )Where stories live. Discover now